រដ្ឋញូវយ៉ក សហរដ្ឋអាមេរិកមានចំនួនអ្នកផ្ទុកមេរោគកូវីដច្រើនជាងគេបំផុតនៅអាមេរិក ទន្ទឹមពេលដែលអាមេរិកបានក្លាយជាប្រទេសមានអ្នកឆ្លងមេរោគនេះច្រើនជាងគេបំផុតនៅក្នុងពិភពលោក។
សារព័ត៌មាន New York Times របស់អាមេរិកបានរាយការណ៍ថា នៅញូវយ៉កមានអ្នកផ្ទុកមេរោគ កូវីដ១៩ ចំនួន៣៧២៦៩នាក់ ហើយមានអ្នកបាត់បង់ជីវិតចំនួន៣៨៧នាក់។
រដ្ឋដែលមានអ្នកឆ្លងមេរោគច្រើនជាងគេផ្សេងទៀតរួមមាន ញូវចឺស៊ីមានអ្នកឆ្លង ចំនួន៦៨៧៦នាក់ និងអ្នកបាត់បង់ជីវិតចំនួន ៨១នាក់។ កាឡហ្វ័រញ៉ា មានអ្នកឆ្លងចំនួន៣៩៤៤នាក់ និង អ្នកបាត់បង់ជីវិតចំនួន៨០នាក់។ វ៉ាស៊ីនតោនមានអ្នកឆ្លង៣២០៧នាក់ និង អ្នកបាត់បង់ជីវិតចំនួន១៥១នាក់។
អាមេរិកនៅថ្ងៃនេះបានក្លាយជាប្រទេសដែលមានអ្នកឆ្លងមេរោគកូវីដ១៩ច្រើនជាងគេបំផុតក្នុងពិភពលោក ដោយឡើងលើសប្រទេសចិនទៀត។ អាមេរិកមានអ្នកផ្ទុកមេរោគជាង៨៣០០០នាក់ ខណៈចិនមានប្រមាណ៨២០០០នាក់៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ