ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ប្រុស​អាយុ​២​ឆ្នាំ ដែល​មាន​ជំងឺ​មហា​រីក​ឈាម រក​ឃើញ​ថា មាន​កូ​វី​ដ​១៩

4 ឆ្នាំ មុន

ប្រទេស​ម៉ា​ឡេ​ស៊ី ៖ យោង​តាម​ក្រុមគាំទ្រ​ជំងឺមហារីក​របស់​កុមារ បានឱ្យ​ដឹង​ថា ក្មេង​ប្រុស​អាយុ​២​ឆ្នាំ​ម្នាក់ ដែល​មាន​ជំងឺមហារីក​ឈាម​បាន​ធ្វើតេស្ត​ឃើញ​ថា វិជ្ជមាន​សម្រាប់​ជំងឺ​កូ​វី​ដ​១៩​។ ក្មេង​ប្រុស​នោះ មានឈ្មោះ​ថា Muhammad…

ប្រទេស​ម៉ា​ឡេ​ស៊ី ៖ យោង​តាម​ក្រុមគាំទ្រ​ជំងឺមហារីក​របស់​កុមារ បានឱ្យ​ដឹង​ថា ក្មេង​ប្រុស​អាយុ​២​ឆ្នាំ​ម្នាក់ ដែល​មាន​ជំងឺមហារីក​ឈាម​បាន​ធ្វើតេស្ត​ឃើញ​ថា វិជ្ជមាន​សម្រាប់​ជំងឺ​កូ​វី​ដ​១៩​។

ក្មេង​ប្រុស​នោះ មានឈ្មោះ​ថា Muhammad Fateh Aqil Mohd Nazmee ដែល​ប្រុង​នឹង​ធ្វើការ​ព្យាបាល​ដោយ​ការ​ចាក់​ថ្នាំ​គីមី សម្រាប់​ការ​ព្យាបាល​ជំងឺមហារីក​ឈាម​នៅ​មន្ទីរពេទ្យ Universiti Sains Malaysia ក្នុង Kubang Kerian ប៉ុន្តែ​ក៏​រក​ឃើញ​ថា មាន​ជំងឺ​កូ​វី​ដ​១៩ បូក​ផ្សំ​ជាមួយនឹង​មហារីក​ឈាម​។

នៅ​ក្នុង​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃ​អង្គា​រ៍ ទី​២៤ ខែមីនា គេ​បាន​សរសេរ​ថា​៖ «​យើង​សង្ឃឹមថា ប្រជាជន​នឹង​នាំ​គ្នា​បន់ស្រន់​ឱ្យ​ក្មេង​ម្នាក់​នេះ អាច​បន្ត​រស់​តទៅ​ទៀត​»​។

យោង​តាម​របាយការណ៍​របស់ Berita Harian បានឱ្យ​ដឹង​ថា កុមា​រា Fateh កំពុង​សម្រាក​ព្យា​បាល​នៅ​មន្ទីរពេទ្យ Raja Perempuan Zainab II នៅ Kota Baru​។ គេ​បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ពី​គ្រួសារ​របស់​គេ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ thestar (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ