ក្លិប​កំពូល​ទាំង​៤​នៅ Bundesliga សន្យា​ផ្តល់​ប្រាក់​ជួយ​ដល់​ក្លិប​អា​ល្លឺ​ម៉​ង់​ដទៃ​ទៀត


ក្លិប​កំពូល​ទាំង​៤ នៅ​ក្របខ័ណ្ឌ Bundesliga បាន​សន្យា​ផ្តល់​ប្រាក់ ២០​លាន​អឺ​រ៉ូ ដើម្បី​ជួយ​ដល់​ក្រុមបាល់ទាត់​របស់​ប្រទេស​អា​ល្លឺ​ម៉​ង់ ដែល​ជួប​វិបត្តិ​ហិរញ្ញវត្ថុ កំឡុង​ពេល​រាតត្បាត​នៃ​វីរុស Covid-19 ។

ក្លិប​ទាំងនោះ​រួម​មាន Bayern Munich, Borussia Dortmund, RB Leipzig និង Bayer Leverkusen នឹង​លះបង់​ចំណែក​នៃ​ប្រាក់​ចំណូល​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ខ្លួន ហើយនឹង​បរិច្ចាគ​ប្រាក់​ដែល​នៅ​សល់​ពី​មូលនិធិ​ផ្ទាល់​របស់​ពួក​គេ​ផង​ដែរ​។

ក្នុង​នោះ​សម្ព័ន្ធ​បាល់ទាត់​អា​ឡឺ​ម៉​ង់ (DFL) ជា​អ្នក​ដែល​នឹង​សំរេច​ថា តើ​ប្រាក់​ទាំងនេះ នឹង​ត្រូវ​ចែកចាយ​យ៉ាងដូចម្តេច ។

នាយក​ប្រតិបត្តិ​ក្លិប Bayern លោក Karl-Heinz Rummenigge បាន​មាន​ប្រសាសន៍​ថា «​ប្រាក់​ទាំងនេះ​គឺ​ដើម្បី​ជួយ​ទៅ​កាន់​ក្លិប​ទាំងអស់​នៅ​ក្នុង​ក្របខ័ណ្ឌ Bundesliga និង Bundesliga 2 ។ នៅ​ក្នុង​គ្រា​លំបាក​ទាំងនេះ​វា​សំខាន់​ណាស់​។ យើង​ក៏​ចង់​បង្ហាញ​ថា​បាល់ទាត់​កំពុង​តែ​ឈរ​ជាមួយ​គ្នា​» ។

ដោយឡែក​នាយក​ប្រតិបត្តិ​ក្លិប Dortmund លោក Hans-Joachim Watzke ក៏​បាន​មាន​ប្រសាសន៍​ថា «​យើង​តែងតែ​និយាយ​ថា​យើង​នឹង​បង្ហាញ​សាមគ្គីភាព និង​ជំហរ​ជួយ​ដល់​ក្លិប​នានា ដែល​ជួប​បញ្ហា​ដោយ​មិនមែន​ជា​កំហុស​របស់​ពួក​គេ​» ។

បច្ចុប្បន្ន​ទាំង​ក្លិប Borussia Dortmund និង Bayern Munich កំពុង​ចូលរួម​សកម្មភាព​ជួយ​ដល់​សង្គម​យ៉ាង​ខ្លាំង តាម​រយៈ​គំនិត​ផ្តួចផ្តើម​ជា​ច្រើន ដើម្បី​ជួយ​ដល់​ប្រទេស​អា​ល្លឺ​ម៉​ង់​កំឡុង​ពេល​ជួប​ប្រទះ​វិបត្តិ ដោយសារ​តែ​ការ​ផ្ទុះ​ឡើង​នៃ​វីរុស Covid-19 ៕ (ដកស្រង់​ចេញពី BBC)

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

១០:១៩ | ក្នុងស្រុក

មិត្ត​ហ្វូ​ន​មាន​មោទនភាព​ដែល​បាន​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​យូរអង្វែង​របស់​​ក្រសួង​អប់រំ យុវជន និង​កីឡា សហ​ការ​លើ «​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​វិស័យ​​អប់រំ​»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ