ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះរាជា​ប្រកបដោយ​គុណ​ទើប​រាស្ត្រ​បាន​សុខ

4 ឆ្នាំ មុន

ស​ម័យ​ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​សម្តែង​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ព្រះរាជា​ប្រកបដោយ​គុណ​៥​ប្រការ​រមែង​ធ្វើ​ឱ្យ​ប្រជារាស្ត្រ​សុខ ប្រទេស​មាន​សន្តិភាព ។ គុណសម្បត្តិ​៥​ប្រការ​នោះ​គឺ ៖ ១- ទ្រង់​ជ្រាប​ប្រ​យោ​ជ​ន៏​របស់​រាជការ ត្រូវធ្វើ​ឱ្យ​ប្រជារាស្ត្រ​ត្រជាក់ត្រជំ​រស់នៅ​បាន​សុខសាន្ត​។…

ស​ម័យ​ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​សម្តែង​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ព្រះរាជា​ប្រកបដោយ​គុណ​៥​ប្រការ​រមែង​ធ្វើ​ឱ្យ​ប្រជារាស្ត្រ​សុខ ប្រទេស​មាន​សន្តិភាព ។ គុណសម្បត្តិ​៥​ប្រការ​នោះ​គឺ ៖

១- ទ្រង់​ជ្រាប​ប្រ​យោ​ជ​ន៏​របស់​រាជការ ត្រូវធ្វើ​ឱ្យ​ប្រជារាស្ត្រ​ត្រជាក់ត្រជំ​រស់នៅ​បាន​សុខសាន្ត​។

២- ទ្រង់រ​មែ​អ​ជ្រាប​ធម៌ និង​ច្បាប់​ប្រពៃណី​នៃ​ព្រះរាជា​ទាំងឡាយ​ក្នុង​កាល​មុន ហើយ​តាំងនៅ​ក្នុង​ទសពិធរាជធម៌ ។

៣- ទ្រង់​ជ្រាប​ក្នុង​ការ​ដាក់ទោស ឬ​ក្នុង​ការ​ប្រើ​កម្លាំង និង​ស្គាល់​ក្នុង​ការ​ទទួល​រាជពលី បាន​ដល់​ការ​ប្រមូល​ពន្ធ​អាករ មិន​ឱ្យ​រាស្ត្រ​ក្តៅក្រហាយ ។

៤- ស្គាល់​កាល​គឺ​ធ្វើការ​វិនិច្ឆ័យ​ក្នុង​កាល​ស្តេច​យាង​សួរសុខទុក្ខ​តាម​ជនបទ ។

៥- ស្គាល់​បរិស័ទ​ទាំង​បួន​ពួក គឺ​ស្គាល់​អាកា​រៈ​ក្នុង​ការ​និយាយ ការ​ធ្វើ​ចំពោះ​ប្រជុំជន​ថា​គួរ​ដូច​ម្តេច​ទើប​ល្មម​នឹង​បរិស័ទ​នោះ ។

ម្នាល​ភិក្ខុ​ទាំងឡាយ នេះ​ជា​គុណសម្បត្តិ​របស់​ព្រះរាជា​នាំ​ឱ្យ​ប្រជារាស្ត្រ​រស់នៅ​បាន​សុខសាន្ត មិន​មាន​ចម្បាំងរាំងជល ប្រទេស​ជាតិ​បរិបូណ៌​ដោយ​សន្តិភាព ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ