អា​មេ​រិ​ក​មាន​អ្នក​ឆ្លង​កូ​វី​ដ​ច្រើន​ជាងគេ​លើ​ពិភពលោក


ប្រទេស​អា​មេ​រិ​កបាន​មាន​ចំនួន​អ្នក​ឆ្លង​មេរោគ​កូ​វី​ដ​ច្រើន​ជាង​ប្រទេស​ចិន​ទៅ​ទៀត​ចាប់ពី​ថ្ងៃនេះ​តទៅ ដោយ​មាន​ចំនួន​អ្នក​ឆ្លង​រហូត​ដល់​ជាង​៨​ម៉ឺន​នាក់​។ ស្ថានភាព​បាន​ជំរុញ​អោយ​អ្នក​វិទ្យាសាស្ត្រ​ព្រមាន​ថា អា​មេ​រិ​ក​នឹង​រង​ការ​វាយប្រហារ​ដោយ​មេរោគ​នេះ​ធ្ងន់​ជាងគេ​។

នេះ​បើ​តាម​សេចក្តីរាយការណ៍​ព័ត៌មាន របស់​សារព័ត៌មាន New York Times របស់​អា​មេ​រិ​កបាន​ផ្សាយ កាលពី​កន្លះ​ម៉ោង​មុន​។

ពលរដ្ឋ​អា​មេ​រិ​ក​ចំនួន​៨៣៣២៩​នាក់​បាន​ឆ្លង​មេរោគ​កូ​វី​ដ​១៩ ខ​ណះ​ដែល​មនុស្ស​ចំនួន​ជា ង​១២២២​នាក់ បាន​បាត់បង់ជីវិត​ ។ ចំនួន​អ្នក​ឆ្លង​នៅ​អា​មេ​រិ​កបាន​ឡើង​លើស​ប្រទេស​ចិន អុីតា​លី​និង អេ​ស្ប៉ា​ញ​។

តាម​អង្គការ​សុខភាព​ពិភពលោក ចិន​មាន​អ្នក​ឆ្លង​កូ​វី​ដ​១៩​ចំនួន​៨១៩៦១នាក់ អុី​តា​លី​មាន​ចំនួន​៧៤៣៨៦​នាក់ និង អេ​ស្ប៉ា​ញ​ចំនួន​៤៧៦១០​នាក់​៕ (កែសម្រួលដោយ ៖ ធីតា​)

ព្រឹត្តិការណ៍អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

១០:១៩ | ក្នុងស្រុក

មិត្ត​ហ្វូ​ន​មាន​មោទនភាព​ដែល​បាន​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​យូរអង្វែង​របស់​​ក្រសួង​អប់រំ យុវជន និង​កីឡា សហ​ការ​លើ «​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​វិស័យ​​អប់រំ​»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ