ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​បាន​បិទ​ផ្សារ​ទេ ​តែ​បា.ញ់ថ្នាំ​កម្ចាត់​មេរោគ​ក្នុង​ផ្សារ​ដើម្បី​ទប់ស្កាត់​កូ​វី​ដ​-១៩

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កាលពី​រសៀល​ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០២០ ផ្សារ​ទាំងអស់​នៅ​ក្នុង​ក្រុង​សៀមរាប ជា​ពិសេស ផ្សា​រលើ​ធំ​ថ្មី ត្រូវ​បាន​ក្រុមការងារ​សន្តិសុខ​ផ្សា​រលើ​ធំ​ថ្មី ដែល​ដឹកនាំ​ដោយ​លោក…

ខេត្តសៀមរាប ៖ កាលពី​រសៀល​ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០២០ ផ្សារ​ទាំងអស់​នៅ​ក្នុង​ក្រុង​សៀមរាប ជា​ពិសេស ផ្សា​រលើ​ធំ​ថ្មី ត្រូវ​បាន​ក្រុមការងារ​សន្តិសុខ​ផ្សា​រលើ​ធំ​ថ្មី ដែល​ដឹកនាំ​ដោយ​លោក ហ៊ុ​ប ថៃ ប្រធាន​ភាស៊ី​ផ្សា​រលើ បាន​ជូនដំណឹង​ដល់​អាជីវករ​ផ្សា​រលើ​ធំ​ថ្មី​ទាំងអស់​ចូលរួម​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​-១៩ ដើម្បី​ធ្វើការ​បាញ់ថ្នាំ​កម្ចាត់​មេរោគ​នៅ​ក្នុង​ផ្សារ ដោយ​មិន​បាន​បិទ​ផ្សារ​នោះ​ទេ ។

យោង​តាម​សេចក្តីណែនាំ​របស់​ក្រសួងសុខាភិបាល ក៏​ដូច​ជា​រាជរដ្ឋាភិបាល​កម្ពុជា ទើប​រដ្ឋបាល​ខេត្តសៀមរាប​បាន​ដាក់​ចេញ​នូវ​សេចក្តីជូនដំណឹង​ដល់​ក្រុង​-​ស្រុក​ទាំង​១២ និង​ឃុំ​ទាំង​១០០​នៅ​ទូ​ទាំង​ខេត្ត ដើម្បី​ធ្វើការ​បាញ់ថ្នាំ​កម្ចាត់​មេរោគ​នៅ​តាម​កន្លែងធ្វើការ និង​នៅ​តាម​ផ្សារ​នីមួយ​ទូ​ទាំង​ក្រុង​-​ស្រុក​ទាំង​១២​ផង​ដែរ​។

បើ​តាម​ប្រសាសន៍​របស់​លោក ពិន ប្រាកដ អភិបាលរង​ខេត្ត បាន​ប្រាប់​ឱ្យ​កាលពី​ល្ងាច​ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០២០​នេះ​ថា ចំពោះ​តាម​ទីផ្សារ លោក​បាន​ប្រជុំ​ប្រធាន​គណៈ​ក​ម្មា​ការ​ផ្សារ​ទាំងអស់​នៅ​ក្នុង​ទីរួមខេត្ត មិន​ថា ផ្សារ​ទំនើប ឬ ផ្សារ​សាមញ្ញ​ធម្មតា​ទេ គឺ​យើង​បាន​ធ្វើការ​ណែនាំ​ពួក​គាត់​ឱ្យ​ជ្រើសរើស​ពេលវេលា ដើម្បី​យក​ថ្ងៃ​ណាមួយ​សម្រាប់​ធ្វើការ​បាញ់ថ្នាំ​កម្ចាត់​មេរោគ ហើយ​ការ​បាញ់ថ្នាំ​កម្ចាត់​មេរោគ​នោះ គឺ​ឱ្យ​ពួក​គាត់​ធ្វើ​ដោយ​ខ្លួនឯង ហើយ​ធុង​សម្រាប់​បាញ់ថ្នាំ​កម្ចាត់​មេរោគ គឺ​ពួក​គាត់​អាច​រក​ទិញ​ដោយ​ខ្លួនឯង​បាន​។

លោក​អភិបាលរង​ខេត្ត​បាន​បន្ត​ថា ប្រសិនបើ​ពួក​គាត់​អត់​មាន​លទ្ធភាព​ទិញ​ទេ ពួក​គាត់​អាច​ខ្ចី​ពី​មន្ទីរ​សុខា​ភិបាល ចំណែក​ថ្នាំ និង​បច្ចេកទេស​នៃ​ការ​លាយថ្នាំ គឺ​ខាង​មន្ទីរ​សុខាភិបាល​ជា​អ្នក​ផ្តល់​ឱ្យ គឺ​យើង​បាន​អនុវត្ត​គ្រប់​ទីកន្លែង​ទាំងអស់​នៅ​ក្នុង​ខេត្ត ។

លោក​អភិបាលរង​ខេត្ត​បាន​បន្ថែម​ថា ចំពោះ​ការ​បាញ់ថ្នាំ​កម្ចាត់​មេរោគ​នោះ លោក​បាន​ណែនាំ​ដល់​ពួក​គាត់​ហើយ បើ​ពួក​គាត់​ចង់​បាញ់​ក្នុង​១​ថ្ងៃ​ម្តង​ក៏​បាន រាល់ថ្ងៃ​ក៏​បាន អាស្រ័យ​ទៅ​លើ​ម្ចាស់​ផ្សារ​ទេ បើ​ម្ចាស់​ផ្សារ​បាន​ធ្វើ​រាល់ថ្ងៃ​រឹតតែ​ល្អ ។ ចំពោះ​ការ​បាញ់ថ្នាំ​កម្ចាត់​មេរោគ​នៅ​តាម​ផ្សារ​នីមួយ​ៗ​នេះ គឺ​ខាង​អាជ្ញាធរ​ជា​អ្នក​ណែនាំ ហើយ​អាជ្ញាធរ​នឹង​ឱ្យ​លេខ​ទូរស័ព្ទ របស់​មន្ទីរ​សុខាភិបាល ដែល​ជា​អ្នក​ផ្គត់ផ្គង់​ថ្នាំ ដើម្បី​ឱ្យ​ពួក​គាត់​ងាយស្រួល​ក្នុង​ការ​ទាក់ទង យក​ថ្នាំ និង​បច្ចេកទេស​លាយ ។

លោក​អភិបាលរង​ខេត្ត​បាន​បញ្ជាក់​ទៀត​ថា ចំពោះ​បញ្ហា​ពលករ​ដែល​បាន​ត្រឡប់​មក​ពី​ប្រទេស​ថៃ​វិញ អភិបាលក្រុង​-​ស្រុក​ទាំង​១២​កំពុង​តែ​ធ្វើការ​យ៉ាង​មមាញឹក​ញាប់ដៃ​ញាប់​ជើង​ក្នុង​ការ​អប់រំ​សុខភាព ដើម្បី​ឱ្យ​ពួក​គាត់​ចេះ​ថែរក្សា​សុខភាព​របស់​ខ្លួន​ផង​ដែរ ដោយ​ដាក់​ឱ្យ​ពួក​គាត់​នៅ​ដាច់​ដោយឡែក​ពី​គ្នា​ចំនួន​១៤​ថ្ងៃ​។

លោក​អភិបាលរង​ខេត្ត​បាន​បន្ត​ថា បើសិន​បងប្អូន​ប្រជាពលរដ្ឋ​មាន​អាកា​រៈណា​មួយ​សង្ស័យ​ទាក់ទង​រោគ​សញ្ញា​វីរុស​កូ​វី​ដ​-១៩ អាច​ទំនាក់ទំនង​មក​អាជ្ញាធរ​ភូមិ​-​ឃុំ​-​សង្កាត់ និង​ជា​ពិសេស​រួសរាន់​មក​មន្ទីរពេទ្យ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ