ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ជាប់​លេខ​១ វ៉ា​ដាច់​ចិន ករណី​ឆ្លង​កូ​វី​ដ​១៩ ច្រើន​ជាងគេ​លើ​លោក

4 ឆ្នាំ មុន

អា​មេ​រិ​ក ៖ សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ ខែមីនា បាន​វ៉ា​ដាច់​ប្រទេស​ចិន ដោយ​យក​លំដាប់ថ្នាក់​លេខ​១ ខាង​មាន​ករណី​ឆ្លង​កូ​វី​ដ​១៩ ច្រើន​ជាងគេ​លើ​លោក ហើយ​បាន​រាយ​ការណ៍​ពី​ចំនួន​អ្នក​អត់​ការងារ​ធ្វើ​កើនឡើង​យ៉ាង​ខ្លាំង…

អា​មេ​រិ​ក ៖ សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ ខែមីនា បាន​វ៉ា​ដាច់​ប្រទេស​ចិន ដោយ​យក​លំដាប់ថ្នាក់​លេខ​១ ខាង​មាន​ករណី​ឆ្លង​កូ​វី​ដ​១៩ ច្រើន​ជាងគេ​លើ​លោក ហើយ​បាន​រាយ​ការណ៍​ពី​ចំនួន​អ្នក​អត់​ការងារ​ធ្វើ​កើនឡើង​យ៉ាង​ខ្លាំង ខណៈ​មេដឹកនាំ​ពិភពលោក​បាន​ប្តេជ្ញា​ថា នឹង​ជះ​លុយ ៥ ពាន់​ពាន់​លាន (​ទ្រី​លាន​) ដុល្លារ ដើម្បី​ទប់ស្កាត់​ការ​ដួល​រលំ​នៃ​សេដ្ឋកិច្ច​ពិភព​លោក​។

មនុស្ស​ជាង ៥០០,០០០ នាក់​នៅ​ជុំវិញ​ពិភពលោក ឥឡូវនេះ​បាន​ឆ្លង​វីរុស​កូ​វី​ដ​១៩ សូ​ម្បី​តែ​នៅ​ក្នុង​ប្រទេស​អ្នកមាន និង​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​ជីវិត​រាប់​ពាន់​លាន​នាក់​។

នៅ​សហរដ្ឋអាមេរិក មនុស្ស​ជាង ៨២,០០០ នាក់ បាន​ធ្វើតេស្ត​វិជ្ជមាន​សម្រាប់​កូ​វី​ដ​១៩ ដែល​ធ្វើ​ឱ្យ​សុំ​ដាច់​ប្រទេស​អ៊ី​តា​លី និង​ប្រទេស​ចិន​។ ប្រទេស​អ៊ី​តា​លី បាន​រាយការណ៍​ថា មាន​អ្នក​បាត់​បង់​​ជីវិត​ច្រើន​ជាងគេ ខណៈ​ដែល​ប្រទេស​ចិន គឺជា​ប្រទេស​ដែល​គេ​រក​ឃើញ​ជំងឺ​នេះ​ដំបូង​គេ​នៅ​ខែធ្នូ​ឆ្នាំ​មុន នៅ Wuhan​។

ដោយ​មានការ​ភ័យ​ខ្លាច​កើនឡើង​នៃ​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក មេដឹកនាំ​មក​ពី​ក្រុម​ប្រទេស​សេដ្ឋកិច្ច​ធំ​ៗ ទាំង​២០ បាន​ជួប​ពិភាក្សា​គ្នា​តាម​បណ្តាញ​ខ្សែអាត់​វី​ដេ​អូ ដោយ​បាន​សន្យា​ថា នឹង​រួបរួម​គ្នា ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ផ្ទុះ​ឡើង​នេះ រួម​ជាមួយ​ការ​ជះ​ហិរញ្ញវត្ថុ​យ៉ាង​សម្បើម​។

ក្រុម​អ្នកដឹកនាំ​បាន​ប្រកាស​ថា​៖ «​យើង​កំពុង​បញ្ចូល​ទឹកប្រាក់​ជាង ៥​ពាន់​ពាន់​លាន (​ទ្រី​លាន​) ដុល្លារ​ទៅ​ក្នុង​សេដ្ឋកិច្ច​ពិភពលោក ដែល​ជា​ផ្នែក​មួយ​នៃ​គោលនយោបាយ​សារពើពន្ធ​គោលដៅ​វិធានការ​សេដ្ឋកិច្ច និង​ការ​ធានា ដើម្បី​ប្រឆាំង​នឹង​ផល​ប៉ះពាល់​សង្គម​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ពី​ជំងឺ​រាតត្បាត​»​។

ពួក​គេ​ក៏​បាន​សន្យា​ផង​ដែរ នូវ​ការ​គាំទ្រ​រឹង​មាំ សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដែល​វីរុស​នេះ​បាន​ធ្វើ​ឱ្យ​មាន​ផល​ប៉ះពាល់​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ thestar (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ