ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ូ​បី​ុ​ បើកទ្វារ​សម្រុក​ចេញ​ដើរ​ និង​ពុំ​មាន​​អ្នក​ឆ្លង ​COVID-19​ ក្នុងស្រុក​ថ្មី​ណា​​ម្នាក់

4 ឆ្នាំ មុន

ប្រទេស​ចិន ៖ យោង​តាម​ស៊ី​ន​ហួ​ថា ​អាជ្ញាធរ​សុខាភិបាល​ចិន​ថ្លែង​នា​ថ្ងៃ​ទី​២៦ ខែ​​មីនា​ថា ក្នុង​ថ្ងៃ​ទី​២៥​ មីនា នៅ​ចិនដីគោក​ពុំ​មាន​អ្នក​ឆ្លង​វីរុស ​COVID-19 ក្នុងស្រុក​ថ្មី​ណា​ម្នាក់​ឡើយ…

ប្រទេស​ចិន ៖ យោង​តាម​ស៊ី​ន​ហួ​ថា ​អាជ្ញាធរ​សុខាភិបាល​ចិន​ថ្លែង​នា​ថ្ងៃ​ទី​២៦ ខែ​​មីនា​ថា ក្នុង​ថ្ងៃ​ទី​២៥​ មីនា នៅ​ចិនដីគោក​ពុំ​មាន​អ្នក​ឆ្លង​វីរុស ​COVID-19 ក្នុងស្រុក​ថ្មី​ណា​ម្នាក់​ឡើយ ។

គណៈកម្មាធិការ​សុខាភិបាល​ចិន បាន​ទទួល​របាយការណ៍ រៀបរាប់​ពី​អ្នក​ឆ្លង​វីរុស​ថ្មី​៦៧​នាក់​នា​ថ្ងៃ​ទី​២៥​ មីនា ដែល​សុទ្ធតែ​អ្នក​នាំ​ចូល​។ ក្នុង​ចំណោម​អ្នក​ទាំងនេះ​១៨​នាក់​រក​ឃើញ​នៅ​ក្រុង​សៀង​​ហៃ ១២​នាក់​នៅ​ម៉ុង​ហ្គោ​លី​ក្នុង ១១​នាក់​នៅ​ក្វា​ង​ទុង ៦​នាក់​នៅ​ក្រុង​ប៉េ​កាំ​ង ៦​នាក់់​នៅ​ហ្វូ​ជាន ៣​នាក់​នៅ​ស៊ន់​ស៊ី ២​នាក់​នៅ​ហ្សេ​យ៉ាង ២​នាក់​នៅ​ទៀន​ជី​ន ២​នាក់​នៅ​យុន​ណា​ន់ ២​នាក់​នៅ​ជាំ​ង​ស៊ូ ម្នាក់​នៅ​សាន់​ស៊ី ម្នាក់​នៅ​ជាលី​ន​និង​ម្នាក់​នៅ​ហឺ​ណា​ន់​។ តាម​តុល្យការ​ថ្ងៃ​ទី​២៥​មីនា សរុប​អ្នក​ឆ្លង​វីរុស​នាំ​ចូល​ពី​ក្រៅ​មក​មាន​៥៤១​នាក់​នៅ​ចិន​។

តាម​តុល្យការ​ថ្ងៃ​ទី​២៥​ មីនា​ចំនួន​អ្នក​​បាត់​បង់​ជីវិត​​នៅ​ចិនដីគោក មាន​៦​នាក់​ដែល​សុទ្ធតែ​នៅ​ខេត្ត​ហ៊ូ​ប៊ី​។ នា​ថ្ងៃ​ដដែល​នោះ​ដែរ​មនុស្ស​៤០១​នាក់ បាន​ចាក​ចេញពី​មន្ទីរពេទ្យ​ក្រោយ​ជា​សះ​ស្បើយ ចំណែក​ចំនួន​អ្នកជំងឺ​ធ្ងន់​បាន​ចុះ​ថយ​មក​នៅ​ត្រឹម​១.២៣៥​នាក់​។ តួលេខ​ថ្ងៃ​ទី​២៥​មីនា រាយការណ៍​ពី​ចំនួន​សរុប​នៃ​អ្នក​ឆ្លង​វីរុស នៅ​ចិនដីគោក​ថា​មាន​ដល់​៨១.២៨៥​នាក់ ហើយ​ចំនួន​អ្នក​បាត់​បង់​ជីវិត​​មាន​៣.៩៤៧​នាក់​។ មនុស្ស​៧៤.០៥១​នាក់​អាច​ចាក​ចេញពី​មន្ទីរពេទ្យ​ក្រោយ​ជា​សះស្បើយ ។

ហ៊ូ​ប៉ី​បើកទ្វារ​មនុស្ស​សម្រុក​ចេញ​ដើរ
ខេត្ត​ហ៊ូ​ប៉ី​នា​ថ្ងៃ​ទី​២៦​មីនា ចាប់​បើកទ្វារ​វិញ ដោយ​បណ្ដា​រថភ្លើង​និង​រថយន្ត​បឺស​បាន​សម្រុក​ចេញ​ធ្វើ​អាជីវកម្ម​។ ផ្លូវ​នានា​ត្រូវ​កកស្ទះ​ព្រោះតែ​មនុស្ស​សម្រុក​ចេញ​ដើរ​ច្រើន ក្រោយ​ពី​ត្រូវ​បង្ខាំង​អស់​ពេល​២​ខែ​ដោយសារ​វីរុស​COVID-19 ។ នៅ​មុខ​ស្ថានីយ​រថភ្លើង​MACHENG​ជាទី​ក្រុង​មួយ​មាន​ប្រជាជន​៨០០.០០០​នាក់​មហាជន​ដែល​អម​ដោយ​កុមារ បាន​ឈរ​តម្រង់​ជួរ​បន្តកន្ទុយ​គ្នា ក្រោម​ដំណាក់​ទឹកភ្លៀង​ដើម្បី​អាច​ទិញ​សំបុត្រ​រថភ្លើង ហើយ​ចាក​ចេញពី​ខេត្ត​នោះ ដែល​កាត់​ផ្ដាច់​ពី​ផ្នែក​នានា​របស់​ប្រទេស​ចាប់តាំងពី​ដំណាច់​ខែមករា​មក​។

រដ្ឋាភិបាល​ចិន​ប្រកាស​កាលពី​ថ្ងៃ​ទី​២៤​មីនា​ថា ការ​រិ​ត​ត្បិត​ការ​ធ្វើ​ដំណើរ​នឹង​ត្រូវ​លុប​ចោល​ក្រោម​លក្ខខណ្ឌ​មួយ​ចំនួន ចាប់ពី​ពាក់កណ្ដាល​យប់​ទៅ សម្រាប់​ខេត្ត​ហ៊ូ​ប៉ី​ទាំងមូល លើកលែងតែ​ក្រុង​វូ​ហាន​ជាទី​ប្រជុំជន​ខេត្ត ចំណុច​ចាប់ផ្ដើម​នៃ​ការ​ចម្លង​វីរុស​។ ការ​រិ​ត​ត្បិត​ដើរហើរ​ក្នុង​ទីក្រុង​វូ​ហាន​មាន​ប្រជាជន​១១​លាន​នាក់ នឹង​ត្រូវ​លុប​ចោល​រហូត​ដល់​ថ្ងៃ​ទី​៨​មីនា ។

ខេត្ត​ហ៊ូ​ប៉ីមាន​ប្រជាជន​ជាង​៥០​លាន​នាក់ ជា​ខេត្ត​រង​ការ​ប៉ះពាល់​ខ្លាំង​បំផុត ដោយ​ការ​ឆ្លង​រាល​ដាល​នៃ​វីរុស​។ ការ​បិទ​ខេត្ត​ហ៊ូ​ប៉ី​កើត​មាន​មុន​បុណ្យចូលឆ្នាំ​ចិន ពេល​ដែល​ពលករ​ដែល​ចេញ​ទៅ​ធ្វើការ​ក្នុង​ទីក្រុង​ធំ​ៗ លើកគ្នា​មក​កាន់​ស្រុក​កំណើត​។ ជា​លទ្ធផល​ពលករ​ច្រើន​លាន​នាក់​រង់ចាំ​ទាំងអស់​សង្ឃឹមថា​អាច​វិល​ត្រឡប់​ទៅ​កាន់​កន្លែងធ្វើការ​វិញ ព្រោះ​គ្រួសារ​ពួក​គេ​ពឹង​លើ​ការងារ​ពួក​គេ​។

ក្រុង​HUANGGANG ទីក្រុង​មួយ​មាន​ប្រជាជន​៧​លាន​នាក់ ជា​កន្លែង​មួយ​ក្នុង​ចំណោម​កន្លែង​រង​ការ​ប៉ះពាល់​ខ្លាំង​ដោយសារ​វីរុស បណ្ដា​ពលករ​ជាមួយ​ឥ​វ៉ា​ន់​ពួក​គេ រង់ចាំ​ឡើង​រថភ្លើង​ឬ​រថយន្ត​បឺស​ចាកចេញ​។

ក្រៅពី​ការ​ដឹក​ជញ្ជូន​ខាង​ផ្លូវដែក ​និង​ផ្លូវថ្នល់ ព្រ​លាន​យន្តហោះ​៣​របស់​ខេត្ត​បាន​បើកទ្វារ​នា​ថ្ងៃ​ទី​២៥​មីនា លើកលែងតែ​ព្រ​លាន​យន្តហោះ​ក្រុង​វូ​ហាន​។ បណ្ដា​រថភ្លើង​នឹង​អនុញ្ញាត​ឲ្យ​ដឹក​អ្នក​ដំណើរ​នៅ​វូ​ហាន​ចាប់ពី​ថ្ងៃ​ទី​២៨​មីនា​ទៅ​។ ក៏​ទោះបី​នៅ​ហាមឃាត់​តែ​ផ្លូវ​ចំនួន​៣០​មក​កាន់​ក្រុង​វូ​ហាន ត្រូវ​បាន​បើក​នា​ថ្ងៃ​ទី​២៥​មីនា សម្រាប់​បណ្ដា​អ្នកបើកបរ​ដែល​មាន​លេខ​កូដ​បៃតង​។ បណ្ដា​សារព័ត៌មាន​ចិន​បាន​ចេញផ្សាយ​រូបភាព​នានា​ដែល​បង្ហាញ ពី​ការ​កកស្ទះ​ដ៏​វែង​តាម​ផ្លូវថ្នល់​ទាំង​នោះ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ