ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទាំងអស់​នៅ​ជប៉ុន​ប្រយ័ត្ន​ជា​និច្ច​ បើ​អាច​កុំ​ចេញ​ក្រៅ


រាជធានី​ភ្នំពេញ ៖ ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន សូម​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ​ទាំងអស់ ដែល​កំពុង​ស្នាក់​នៅ​ប្រទេស​ជប៉ុន សូម​បង្កើន​ស្មារតី​ប្រុង​ប្រយ័ត្ន​ខ្ពស់ ជា​ពិសេស​ពេល​ធ្វើ​ដំណើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយទៀត ប្រកាន់ខ្ជាប់​នូវ​អនាម័យ​ល្អ ដើម្បី​បង្ការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​វីរុស​កូ​វី​ដ​-១៩ ។ នេះ​បើ​យោង​តាម​ផេ​ក ទូរទស្សន៍​ជាតិ​កម្ពុជា ។

បើ​យោង​តាម​សេចក្តីជូនដំណឹង​របស់​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន​បាន​បញ្ជាក់​ថា រដ្ឋបាល​ក្រុង​តូ​ក្យូ​ស្នើ​ចៀសវាង​ការ​ជួបជុំ​គ្នា​មិនបាច់​នៅ​ទី​សាធារណៈ រហូត​ដល់​ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០២០ ធ្វើការ​ពី​ផ្ទះ​កាន់តែ​ច្រើន បើ​អាច​ធ្វើ​បាន និង​សូម​ចៀសវាង​ទៅ​ទទួលទាន​អាហារ​នៅ​ភោជនីយដ្ឋាន​ផង​ដែរ ៕

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

១០:១៩ | ក្នុងស្រុក

មិត្ត​ហ្វូ​ន​មាន​មោទនភាព​ដែល​បាន​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​យូរអង្វែង​របស់​​ក្រសួង​អប់រំ យុវជន និង​កីឡា សហ​ការ​លើ «​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​វិស័យ​​អប់រំ​»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ