ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះ​ងាយ​ៗ​សម្រាប់​អ្នក​បារម្ភ​ពី​លុយ​ក្នុង​ពេល​កំពុង​ទប់ទល់​នឹង​កូ​វី​ដ​-១៩

4 ឆ្នាំ មុន

សេដ្ឋកិច្ច​ជុំវិញ​ពិភពលោក​កំពុង​តែ​ជួប​ប្រទះ​នូវ​ភាព​មិន​ប្រាកដប្រជា ខណៈ​ដែល​វិនិយោគិន​ចាប់ផ្តើម​លក់​ហ៊ុន​ចោល ក្រុមហ៊ុន​ចាប់ផ្តើម​កាត់​បន្ថយ​បុគ្គលិក និង​អាជីវកម្ម​បិទទ្វារ​ឈប់​ដំណើរការ​ព្រោះតែ​វីរុស​កូ​វី​ដ ១៩ ។ វា​បាន​បង្ក​ជា​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ដល់​ប្រជាជន និង​អាជីវករ​កម្ពុជា​ដែល​ទទួល​រង​ការ​ប៉ះពាល់​ពី​វីរុស​នេះ ។ ខាងក្រោម…

សេដ្ឋកិច្ច​ជុំវិញ​ពិភពលោក​កំពុង​តែ​ជួប​ប្រទះ​នូវ​ភាព​មិន​ប្រាកដប្រជា ខណៈ​ដែល​វិនិយោគិន​ចាប់ផ្តើម​លក់​ហ៊ុន​ចោល ក្រុមហ៊ុន​ចាប់ផ្តើម​កាត់​បន្ថយ​បុគ្គលិក និង​អាជីវកម្ម​បិទទ្វារ​ឈប់​ដំណើរការ​ព្រោះតែ​វីរុស​កូ​វី​ដ ១៩ ។ វា​បាន​បង្ក​ជា​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ដល់​ប្រជាជន និង​អាជីវករ​កម្ពុជា​ដែល​ទទួល​រង​ការ​ប៉ះពាល់​ពី​វីរុស​នេះ ។

ខាងក្រោម គឺជា​គន្លឹះ​ងាយ​ៗ​ពី​អ្នកជំនាញ​ដែល​អាច​ជួយ​ដល់​អ្នក​ដែល​ព្រួយបារម្ភ​ពី​បញ្ហា​លុយ​ក្នុង​កំឡុង​ពេល​នេះ​បាន​៖

១-ពិនិត្យ​មើល​ថវិកាបម្រុង​ទុក​ពេល​អាសន្ន
ប្រសិនបើ​អ្នកមាន​ថវិកា​សន្សំទុក​សម្រាប់​ពេល​អាសន្ន​ហើយ អ្នក​ក៏​ត្រូវ​ពិនិត្យ​មើល​សិន​ដែរ​ថា​តើ​ថវិកា​នេះ​អនុញ្ញាត​ឲ្យ​អ្នក​ចាយវាយ​បាន​គ្រប់គ្រាន់​ក្នុង​រវាង​ពី ៣​ទៅ ៨​ខែ​ដែរ​ទេ? ប្រសិនបើ​អ្នក​មិន​ទាន់​មាន​ទេ​នោះ អ្នក​គួរតែ​ចាប់ផ្តើម​សន្សំ​ថវិកា​ទុក​ទោះជា​បន្តិចបន្តួច​ក៏​ដោយ ។

២-ពេល​វិនិយោគ អ្នក​ត្រូវ​គិត​ឲ្យ​បាន​វែង​ឆ្ងាយ
អ្នកជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​បាន​ផ្តល់​យោបល់​មក​ថា បើ​អ្នក​បាន​វិនិយោគ​លើ​អ្វីមួយ​ហើយ អ្នក​មិន​គួរ​ប៉ះពាល់​វា​ទេ ព្រោះ​បច្ចុប្បន្ន​មិនមែន​ជា​ស្ថាន​ការ​ល្អ​ក្នុង​ការ​ផ្លាស់​ប្តូរ​អ្វី​ឡើយ ។ លើស​ពី​នេះ​ទៅ​ទៀត ប្រសិនបើ​អ្នក​សម្រេចចិត្ត​វិនិយោគ​នោះ អ្នក​គួរ​ជ្រើសរើស​អ្វី​ដែល​អនុញ្ញាត​ឲ្យ​អ្នករក​ផល​ចំណេញ​បាន​ក្នុង​រយៈពេល​វែង ។

៣-យល់​ឲ្យ​បាន​ច្បាស់​ពី​កម្ចី និង​រៀបចំ​ផែនការ​សម្រាប់​សំណង
អ្នក​អាច​គណនា​បំណុល​របស់​អ្នក​ឡើង​វិញ និង​រៀបចំ​គម្រោងការ​ឲ្យ​បាន​ច្បាស់លាស់​សម្រាប់​សំណង​។ បើ​អ្នក​មិន​មាន​សមត្ថភាព​ក្នុង​ការ​សង​ទេ​នោះ អ្នក​គួរតែ​ចៀសវាង​កម្ចី​ថ្មី​ៗ ។

៤-ពិនិត្យ​មើល​ចំណាយ​របស់​អ្នក​ឡើង​វិញ
អ្នកជំនាញ​បាន​ប្រាប់​មក​ថា ស្ថាន​ការ​ដែល​មិន​មាន​ភាព​ប្រាកដប្រជា​អាច​ប៉ះពាល់​ដល់​ទស្សនៈ​របស់​មនុស្ស​លើ​លុយ​បាន ។ ជាមួយ​គ្នា​នេះ​ដែរ កូ​វី​ដ ១៩ បាន​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង និង​បង្ក​ឲ្យ​មនុស្ស​ជា​ច្រើន​ផ្លាស់​ប្តូរ​ការ​រស់នៅ​របស់​ពួក​គេ ។

ដោយហេតុ​ដូចនេះ​អ្នក​ត្រូវ​តែ​ពិនិត្យ​មើល​ចំណាយ​របស់​អ្នក​ឡើង​វិញ និង​ពិចារណា​ថា​តើ​មាន​ចំណុច​ណា​ដែល​អ្នក​អាច​ផ្លាស់​ប្តូរ​បាន​ទេ ហើយ​អ្នក​នឹង​យក​ថវិកា​ដែល​នៅ​សល់​ពី​ការ​ទទួលទាន​អាហារ​នៅ​ក្រៅ​ជាមួយ​មិត្តភក្តិ​ទៅ​ធ្វើ​អ្វី​វិញ​ជាដើម ៕ (យោងតាម​ប្រភពពី www.nbcnews.com )

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ