បញ្ជូន​អ្នក​បើករថយន្ត​បុក​២​នាក់​ប្តី​ប្រពន្ធ​​ទៅ​តុលាការ​ហើយ


រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា នគរបាល​ការិយាល័យ​ផ្លូវគោក​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០២០ បាន​បញ្ជូន​អ្នកបើកបរ​រថយន្ត​ដែល​បើក​បុក​២​នាក់​ប្តី​ប្រពន្ធ​បណ្តាល​ឱ្យ​បាត់បង់​ជីវិត ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​ហើយ ។

សេចក្តីរាយការណ៍​បន្ត​ថា អ្នក​បើករថយន្ត​ដែល​ជាប់​សង្ស័យ​ខាងលើ​នេះ ឈ្មោះ ស៊ឹ​ម ពន្លក ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​បើកបរ​រថយន្ត ស្នាក់​នៅ​ក្រុមហ៊ុន ។ ចំណែក​ជន​រង​គ្រោះជា​ប្តី​ឈ្មោះ រុន រាប អាយុ​៤៦​ឆ្នាំ មុខរបរ​ជាង​ប៉ះ​កង់​ម៉ូតូ និង​ប្រពន្ធ​ឈ្មោះ សុខ ចាន់ធូ អាយុ​៤០​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់​នៅ​ភូមិ​ព្រែក​ជ្រៃ សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

គួ​បញ្ជាក់​ថា កាលពី​ម៉ោង​១២​និង​១០​នាទី​ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០២០ គេ​ឃើញ​ប្តី​ប្រពន្ធ​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​វ៉េវ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BT-1752 ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​២១៧ ទិស​ដៅ​ពី​ត្បូង​មក​ជើង លុះ​មក​ដល់​ចំណុច​ភ្លើងស្តុប (៨៨៨៨) កែង​ផ្លូវ​៥០​ម៉ែត្រ ភូមិ​បា​គូ សង្កាត់​ដង្កោ ខណ្ឌដង្កោ ជន​រង​គ្រោះ​ក៏​បាន​ឈប់​ស្តុ​ប ដើម្បី​រង់ចាំ​ភ្លើង​ខៀវ ។ ខណៈ​ពេល​នោះ​ស្រាប់តែ​មាន​រថយន្ត​ធន់​ធំ​ដឹក​ដែក​របស់​ក្រុមហ៊ុន​មួយ ពាក់​ស្លាក​លេខ កោះកុង 3A-0390 បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ល្បឿន​លឿន ជាន់​ហ្វ្រាំង​មិន​ទាន់ ក៏​ជ្រុល​ទៅ​បុក​ជន​រង​គ្រោះ​ពី​ក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​កិន​ទាំង​ពី​នាក​ប្តី​ប្រពន្ធ​បណ្តាល​ឱ្យ​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង ។

គួរ​បញ្ជាក់​ទៀត​ថា ភ្លាម​ៗ​នោះ គេ​បានឃើញ​អ្នកបើកបរ​រថយន្ត​ព្យាយាម​បើក​រត់គេច​ខ្លួន​ដែល​អូស​ទាំង​ម៉ូតូ​នៅ​ក្រោម​រថយន្ត​ទៅ​ជាមួយ​ផង ប៉ុន្តែ​បាន​ប្រហែល​ជាង​១០០​ម៉ែត្រ ក៏​ត្រូវ​ប្រជា​ពលរដ្ឋ​អ្នកដំណើរ និង​ដោយ​មាន​អន្តរាគមន៍​ពី​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ផង​នោះ បាន​ដេញ​តាម​ចាប់​អ្នកបើកបរ និង​បាន​យក​ទៅ​សួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ ដង្កោ តែ​ម្តង​ទៅ ។

តែ​ទោះជា​យ៉ាងណា​ក្តី សមត្ថកិច្ច​នគរបាល​ជំនាញ​ផ្នែក​ចរាចរណ៍​បាន​ចុះ​ទៅ​ធ្វើការ​វាស់វែង​នៅ​កន្លែង​កើតហេតុ និង​បាន​ប្រគល់​សព​ប្តី​ប្រពន្ធ​ទាំង​២​នាក់​ឲ្យ​ទៅ​ក្រុម​គ្រួសារ ដើម្បី​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី ។ ចំណែក​ម៉ូតូ​របស់​ជន​រង​គ្រោះ និង​រថយន្ត​បង្ក ព្រមទាំង​អ្នក​បើក ត្រូវ​បាន​សមត្ថកិច្ច​នាំ​ទៅ​កាន់​ការិយាល័យ​ចរាច​ណ៍​ផ្លូវគោក ដើម្បី​រក្សា​ទុក និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​នីតិវិធី ។

ហើយ​អ្នកបើកបរ​រូប​នោះ រង​នូវ​ការ​ចោទប្រកាន់​ពី​បទ​.​បើកបរ​ធ្វេសប្រហែស បណ្តាល​ឲ្យ​មរណ​ភាព​ដល់​ជន​រង​គ្រោះ ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​ថ្មី ដូច្នោះ​ជន​បង្ក​អាច និង​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន រង់ចាំ​ការ​កាត់ទោស​នា​ពេល​ក្រោយ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

១០:១៩ | ក្នុងស្រុក

មិត្ត​ហ្វូ​ន​មាន​មោទនភាព​ដែល​បាន​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​យូរអង្វែង​របស់​​ក្រសួង​អប់រំ យុវជន និង​កីឡា សហ​ការ​លើ «​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​វិស័យ​​អប់រំ​»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ