សម័យមួយ ព្រះសារីបុត្រអង្គុយចូលសមាបត្តិ លុះចេញចាកសមាបត្តិហើយ ក៏គិតថាជាធម្មតា ព្រះពុទ្ធជាម្ចាស់ និងអគ្គសាវក នរណាបរិនិព្វានមុន ហើយលោកក៏ជ្រាបថា អគ្គសាវកបរិនិព្វានមុន លោកក៏ពិចារណាមើលអាយុសង្ខាររបស់លោក ឃើញថានៅតែ៧ថ្ងៃទៀតនឹងបរិនិព្វានហើយ ។
លោកក៏បានពិចារណាទៀតថា លោកគួរតែបរិនិព្វានក្នុងទីណា ពេលនោះស្រាប់តែរលឹកដល់ញោមស្រីរបស់លោក ដែលនៅជាមិច្ឆាទិដ្ឋិនៅឡើយ ។ លោកក៏មើលឧបនិស្ស័យរបស់ញោម ដឹងថាញោមស្រីមានឧបនិស្ស័យអាចសម្រេចធម៌ដោយបានស្តាប់ធម៌របស់លោក ។
លោកក៏សម្រេចចិត្តទៅផ្ទះញោមស្រីដើម្បីប្រោសញោម ហើយក៏បរិនិព្វានក្នុងបន្ទប់ដែលលោកប្រសូតនោះឯង ។ សាន សារិន
ចែករំលែកព័តមាននេះ