ផ្តល់ម៉ាសជូនដោយឥតគិតថ្លៃ ដោយគ្រាន់តែបើកគណនីសន្សំជាមួយ ហត្ថាកសិករ លីមីតធីត
- ភ្នំពេញ
ភ្នំពេញ, ថ្ងៃទី២០ មីនា ឆ្នាំ២០២០ ៖ ចាប់ពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ នេះតទៅ អតិថិជននឹងទទួលបាន…
ភ្នំពេញ, ថ្ងៃទី២០ មីនា ឆ្នាំ២០២០ ៖ ចាប់ពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ នេះតទៅ អតិថិជននឹងទទួលបាន…
ភ្នំពេញ, ថ្ងៃទី២០ មីនា ឆ្នាំ២០២០ ៖ ចាប់ពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ នេះតទៅ អតិថិជននឹងទទួលបាន ម៉ាស ០១ ប្រអប់ (មាន៥០សន្លឹក) ដោយឥតគិតថ្លៃដោយគ្រាន់តែបើកគណនីសន្សំជាមួយហត្ថាកសិករ ដែលការផ្តល់ជូននេះ គឺរហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ ឬរហូតដល់ម៉ាសអស់ពីស្តុក។
កាផ្តល់ម៉ាសដោយឥតគិតថ្លៃនេះ ពិតជាអាចជួយសម្រួលបន្ទុកមួយផ្នែករបស់អតិថិជន ដោយពួកគាត់មិនពិបាកក្នុងការស្វែងរកកន្លែងទិញ មិនបារម្ភចំពោះការឡើងថ្លៃ កាត់បន្ថយចំណាយ ហើយក៏អាចជាផ្នែកមួយក្នុងការទប់ស្កាត់ការឡើងថ្លៃហួសហេតុផងដែរ។ ក្រៅពីទទួលបានម៉ាស ០១ប្រអប់ដោយឥតគិតថ្លៃ អតិថិជនក៏នឹងទទួលបានអត្រាការប្រាក់ខ្ពស់រហូតដល់ ៥.៥% ក្នុងមួយឆ្នាំ ជាមួយលក្ខខណ្ឌដកប្រាក់ងាយៗ ពីផលិតផលសន្សំផលច្រើន របស់ហត្ថាកសិករ។
តោះនៅចាំអីទៀត ទំនាក់ទំនងទៅកាន់ការិយាល័យហត្ថាកសិករណាមួយដែលនៅជិតលោកអ្នកបំផុតថ្ងៃនេះ ដើម្បីបើកគណនី និងទទួលយកម៉ាសដោយឥតគិតថ្លៃ ឬលោកអ្នកអាចទំនាក់ ទំនងតាមរយៈលេខទូរសព្ទ ០២៣ ៩៩៩ ២៦៦ ឬ ១៨០០ ២១២ ២២២ (ឥតគិតថ្លៃ)។
គួររំលឹកផងដែរថា ហត្ថាកសិករ លីមីតធីត មានបទពិសោធន៍ជាង២៦ឆ្នាំ ក្នុងការផ្តល់សេវាហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្ននេះ ហត្ថាកសិករ លីមីតធីត មានការិយាល័យសាខាចំនួន ១៧៧ ដើម្បីបម្រើសេវាឥណទាន សេវាប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាបើកប្រាក់បៀរវត្ស និងសេវាធនាគារចល័តជូនអតិថិជន ព្រមទាំងមានទូអេធីអឹមចំនួន ១៣៧ នៅទូទាំង ២៥ ខេត្ត/ក្រុង ក្នុងព្រះរាជាណាចក្រកម្ពុជា។ ហត្ថាកសិករ លីមីតធីត គឺជាបុត្រសម្ព័ន្ធធនាគារក្រុងស្រ៊ី (Krungsri) ដែលជាធនាគារពាណិជ្ជធំបំផុតលំដាប់ទី៥ នៃព្រះរាជាណាចក្រថៃឡង់ដ៏ និងជាសមាជិករបស់ MUFG ដែលជាសម្ព័ន្ធធនាគារធំជាងគេនៅប្រទេសជប៉ុន និងជាសម្ព័ន្ធហិរញ្ញវត្ថុធំបំផុតមួយនៅក្នុងពិភពលោក។ ដោយសហការ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ