ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅរតនគិរី​ហាម​អ្នកក្រៅ​​ចេញ-​ចូលក្នុង​ភូមិ ការពារកូវីដ-១៩

4 ឆ្នាំ មុន
  • រតនគិរី

ខេត្តរនគិរី ៖ ​មាន​ការ​​បំរាម​បិទ​ភូមិ​ចំនួន​៧​មិនឱ្យ​​​ជនបរទេស​ឬ​អ្នកដំណើរ​ពីខាង​ក្រៅចេញ-ចូលឡើយ ។ ​នេះ​បើ​យោងតាមលោកមេឃុំសេដាបាន​ប្រកាស ​កាលពីថ្ងៃទី២៥ មីនា ម្សិលមិញ ​​ខណៈ​នៅក្នុងភូមិ​សា​មុត្រ​​​ក្រោម ឃុំសេដា…

ខេត្តរនគិរី ៖ ​មាន​ការ​​បំរាម​បិទ​ភូមិ​ចំនួន​៧​មិនឱ្យ​​​ជនបរទេស​ឬ​អ្នកដំណើរ​ពីខាង​ក្រៅចេញ-ចូលឡើយ ។ ​នេះ​បើ​យោងតាមលោកមេឃុំសេដាបាន​ប្រកាស ​កាលពីថ្ងៃទី២៥ មីនា ម្សិលមិញ ​​ខណៈ​នៅក្នុងភូមិ​សា​មុត្រ​​​ក្រោម ឃុំសេដា ស្រុកលំផាត់ ខេត្តរតនៈគិរី បានសម្រេចចិត្តដាក់បំរាមនេះឡើងហើយ ។

​មេឃុំបាន​ឱ្យដឹងទៀត​ថា ការដែល​​មិនឱ្យ​អ្នកខាងក្រៅចូលមកក្នុងភូមិ-ឃុំនេះ គឺដោយសារ​ពួកគាត់​​មាន​​ជំនឿរបស់ភូមិ ក្នុងការ​បណ្តេញ​ខ្មោចព្រាយបិសាច និង​ឧបទ្រុពចង្រៃដែល​កំពុងកើតមាន​ឡើង ។ ជាក់​ស្តែង ​គឺដើម្បីការពារ​​មេរោគកូវីដ-១៩ផង ​ដែលកំពុងឆ្លងរាត​ត្បាត​ទូទាំងសាកល ពិសេសគឺនៅក្នុង​ប្រទេសកម្ពុជា​​​យើង​​បានរកឃើញអ្នក​ឆ្លង​​មាន​ចំនួន៩៦ករណីហើយ គិត​ត្រឹមយប់​ថ្ងៃទី​២៥ មីនា ។

ប៉ុន្តែ​យោងតាម​ក្រសួងសុខាភិបាល​នៃ​ព្រះរាជា​ណ​ចក្រ​កម្ពុជា​បាន​ប្រកាស​ថា បានព្យាបាល​ជា​សះស្បើយ​ចំនួន១០​នាក់​ហើយ ពី​ជំងឺ​កូ​វី​ដ​-១៩។ នេះ​បើ​យោង​តាម​តារាង​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង CDC ។

អ្នក​ទាំង​១០​នាក់ ដែល​ព្យាបាល​ជា​សះស្បើយ​ពី​ជំងឺ​កូ​វី​ដ​-១៩ មាននៅ ​៣​នាក់​នៅ​ភ្នំពេញ , ១​នៅ​ខេត្ត​ព្រះ​សីហ​នុ​, ១​មក​ពី​ខេត្តកំពង់ចាម , ២​នាក់​មក​ពី​ឃ​ខេត្តបាត់ដំបង និង​៣​នាក់​ទៀត​មក​ពី​ខេត្ត​ត្បូងឃ្មុំ ៕

កោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។

សូមបញ្ជាក់ថា៖ រាល់​យប់​ អ្នកខេត្តក្រចេះនាំ​គ្នា​ដុត​ភ្នក់​ភ្លើង និងបាច​អំបិល​ដេញ​គ្រោះ​ចង្រៃ

អត្ថបទសរសេរ ដោយ