ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហន្តរាយខ្យល់កន្ត្រាក់វាយប្រហារ២ថ្ងៃជាប់​គ្នា

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ​យ៉ាងហោចណាស់ លំនៅឋាន​ប្រជាពលរដ្ឋប្រមាណជាង២០ខ្នង នៅក្នុងស្រុកចំនួន៣ បានរងការវាយប្រហារដោយខ្យល់កន្រ្តាក់នារដូវប្រាំង នៅក្នុងរយៈពេល២ថ្ងៃជាប់ៗគ្នាចុងក្រោយ នៃ​សប្ដាហ៍នេះ តែមិនមានសេចក្ដីរាយការណ៍អំពីមហន្តរាយផលដំណាំ ឬគ្រោះថ្នាក់ដល់មនុស្សទេ​…

ខេត្តបាត់ដំបង ៖ ​យ៉ាងហោចណាស់ លំនៅឋាន​ប្រជាពលរដ្ឋប្រមាណជាង២០ខ្នង នៅក្នុងស្រុកចំនួន៣ បានរងការវាយប្រហារដោយខ្យល់កន្រ្តាក់នារដូវប្រាំង នៅក្នុងរយៈពេល២ថ្ងៃជាប់ៗគ្នាចុងក្រោយ នៃ​សប្ដាហ៍នេះ តែមិនមានសេចក្ដីរាយការណ៍អំពីមហន្តរាយផលដំណាំ ឬគ្រោះថ្នាក់ដល់មនុស្សទេ​ ។

នេះបើតាមរបាយការណ៍បឋមរបស់សមត្ថកិច្ច ដែលកោះសន្តិភាពទទួលបានជាបន្តបន្ទាប់នៅថ្ងៃទី២៦ មីនា ២០២០ ​។ យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា នៅស្រុកគាស់ក្រឡ ខ្យល់កន្រ្តាក់ ដែល​លាយ​ឡំ​ងភ្លៀងធ្លាក់ខ្លះៗផង បានវាយប្រហារ នៅវេលាម៉ោង៦ល្ងាចថ្ងៃទី២៤ ​មីនា ទៅលើភូមិគោករកា ឃុំដូន​បារ ដែលបណ្ដាលឲ្យរបើកដំបូលផ្ទះប្រជាពលរដ្ឋអស់ចំនួន០២ខ្នង ។

មន្រ្តីមូលដ្ឋានបាននិយាយថា ខ្យល់កន្រ្តាក់បានវាយប្រហារខ្លាំង តែក្នុងរយៈពេលខ្លី​ រីឯភ្លៀងក៏មិន​បង្អោរ​យូរដែរ។ ប៉ុន្តែគ្រោះធម្មជាតិនេះ គ្រាន់តែបំផ្លាញដំបូលផ្ទះ០២ខ្នង តែមិនបង្កគ្រោះថ្នាក់ដល់មនុស្ស ឬ ប៉ះ​ពាល់ផលដំណាំទេ ។ ដោយឡែក នៅឯស្រុកភ្នំព្រឹក ជាប់ព្រំដែនថៃ ឯណោះវិញ សមត្ថកិច្ចរាយការណ៍ថា ខ្យល់កន្រ្តាក់នារដូវប្រាំង ដែលបានកើតឡើងយ៉ាងគំហុកស្រឌៀងគ្នានិងស្រុកគាស់ក្រឡដែរ បានចាប់​ផ្ដើមឡើងនៅវេលាម៉ោង៦និង២០នាទីល្ងាចថ្ងៃទី២៥ មីនា ។ ខ្យល់កន្រ្តាក់ ដែលមានលាយ​ឡំនិងភ្លៀង​ដោយកន្លែងខ្លះៗផង បានវាយប្រហារយ៉ាងសាហាវគួឲ្យខ្លាច​ដែលប៉ះទង្កិចទៅលើលំនៅឋាន​របស់​ពល​រដ្ឋតែមួយភូមិប៉ុណ្ណោះ គឺភូមិបុស្សស្អំ ឃុំបួរ ។

សេចក្ដីរយការណ៍បានឲ្យដឹងថា គ្រោះធម្មជាតិនារដូវប្រាំងត្រឹមមួយប៉ព្រិចភ្នែកនេះ​បានបំផ្លាញ​លំនៅឋាន​ពលរដ្ឋអស់ចំនួន១៣ខ្នង ក្នុងនោះខូចខាតទាំងស្រុងចំនួន០២ខ្នង ក្រៅពីនេះរបើកដំបូល ។​ ស្រប​ពេល​ដែលព្យុះកំពុងវាយប្រហារលំនៅឋានពលរដ្ឋនៅក្នុងស្រុកភ្នំព្រឹក ជាប់ព្រំដែនប្រទេសថៃ ស្រាប់តែ​នៅ​ក្នុងស្រុកថ្មគោល ឯណេះវិញក៏ត្រូវបានមន្រ្តីផ្ដល់ព័ត៌មានបឋមមកដែរថា ខ្យល់កន្រ្តាក់បានវាយ​ប្រហារ​ទៅលើលំនៅឋានពលរដ្ឋ នៅក្នុងភូមិមួយចំនួន ក្នុងឃុំអន្លង់រុន បណ្ដាលឲ្យខូចខាត ផ្ទះសម្បែង​អស់យ៉ាង​តិចចំនួន០៩ខ្នង នៅវេលាម៉ោង៧និង២០នាទីយប់ថ្ងៃដដែលនេះ (២៥ ០៣ ២០)។ លំនៅឋាន​ដែលរង​ផលប៉ះពាល់ទាំង០៩ខ្នងនោះ ស្ទើរទាំងអស់​របើក​ដំបូល ។

ប្រជាពលរដ្ឋនៅឃុំអន្លង់រុន បានបញ្ជាក់ប្រាប់កោះសន្តិភាពតាមទូរស័ព្ទថា ភ្លៀងបានធ្លាក់ខ្លាំងដោយ​កន្លែង តែក្នុងរយៈពេលខ្លី ប៉ុន្តែអ្វីដែលបង្កឲ្យមានការភ័យខ្លាចបំផុត គឺផ្គររន្ទះ និង ខ្យល់កន្រ្តាក់។ នេះ​ជា​ការ​ចាប់ផ្ដើមដំបូង នៃគ្រោះធម្មជាតិនារដូវប្រាំង ឬ ដើមរដូវវស្សាក្នុងឆ្នាំនេះ ដែលគេមើលឃើញថា ហាក់បង្ហាញពីភាពសាហាវបំផុត តែមិនមានសេចក្ដីរាយការណ៍អំពីគ្រោះថ្នាក់មនុស្សឬខូចខាតផលដំណាំ​ទេ ។

ប៉ុន្តែយ៉ាងណាក្ដី ពាក់ព័ន្ធនឹងគ្រោះមហន្តរាយដោយខ្យល់កន្រ្តាក់ខាងលើនេះ បើតាមមន្រ្តីរដ្ឋបាលខេត្ត បានប្រាប់ថា អាជ្ញាធរខេត្ត បានណែនាំដល់មន្រ្តីនៅតាមបណ្ដាស្រុកនីមួយៗ ឲ្យចុះត្រូតពិនិត្យនិងវាយ​តំលៃជាក់ស្ដែងដល់ទីតាំងកើតហេតុនៅតាមបណ្ដាស្រុក ដែលរងគ្រោះ និងធ្វើរបាយការណ៏ជូនថ្នាក់ដឹកនាំ ដើម្បីរៀបចំស្នើរសុំជំនួយបឋមពីសាខាកាកបាតក្រហមខេត្ត ជួយដល់គ្រួសារជនរងគ្រោះ​ទាំងអស់នោះ​ហើយ៕

អត្ថបទសរសេរ ដោយ