ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​បងប្អូន​ប្រជាពលរដ្ឋ​បាន​ទៅ​ដល់ ផ្លូវ​បុប្ផា​លាក់ខ្លួន ហើយ​ឬ​នៅ ?

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ផ្លូវ​បុប្ផា​លាក់ខ្លួន គឺជា​ផ្លូវ​ដែល​លំបាក​ធ្វើ​ជាងគេ នៅ​ក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​សម្រស់​ស្រស់​ស្អាត​មិនធម្មតា ដែល​ស្ថិត​នៅ​តំបន់​ស្វារ​រអិល តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៥ ខេត្តពោធិ៍សាត់​-​វាល​វែង​-​ថ្មដា (​ព្រំដែន​កម្ពុជា​-​ថៃ​)…

រាជធានី​ភ្នំពេញ ៖ ផ្លូវ​បុប្ផា​លាក់ខ្លួន គឺជា​ផ្លូវ​ដែល​លំបាក​ធ្វើ​ជាងគេ នៅ​ក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​សម្រស់​ស្រស់​ស្អាត​មិនធម្មតា ដែល​ស្ថិត​នៅ​តំបន់​ស្វារ​រអិល តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៥ ខេត្តពោធិ៍សាត់​-​វាល​វែង​-​ថ្មដា (​ព្រំដែន​កម្ពុជា​-​ថៃ​) ។ នេះ​បើ​យោង​តាម​ផេ​ក ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ។

ផ្លូវ​នេះ​នឹង​ចូលរួម​ជួយ​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន​របស់​បងប្អូន​ប្រជាពលរដ្ឋ និង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឱ្យមក​ទស្សនា​កម្សាន្ត​ជាមួយនឹង​ទេសភាព​ធម្មជាតិ និង​ខ្យល់អាកាស​ល្អ​បរិសុទ្ធ ។

សូម​បញ្ជាក់​ផង​ដែរ​ថា ផ្លូវជាតិ​លេខ​៥៥ មាន​ប្រវែង​១៨២,១៦ គ​.​ម ត្រូវ​បាន​សម្ពោធ​ជា​ផ្លូវការ នៅ​ថ្ងៃ​ទី​០៩ ខែមីនា ឆ្នាំ​២០២០ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណ​ចក្រ​កម្ពុជា ៕