អាជ្ញាធរ​ចុះ​ណែនាំ​ក្រុមហ៊ុន​មួយកន្លែង​​កាត់​បន្ថយ​ការ​ជួប​ប្រមូលផ្តុំបុគ្គលិកធ្វើការ​


រាជធានី​ភ្នំពេញ ​៖ ​ក្រុមហ៊ុន​អា​ត្លា​ស ម៉ា​ឃី​ត​សឹ​លូ​សិន​ឯ​.​ក ដែល​ស្ថិត​នៅ​ផ្ទះ​លេខ​AC 01. AC02​ ផ្លូវ​លេខ ៥៧ បុរី​សុភមង្គល ភូមិទី​៣ សង្កាត់​ជ្រោយចង្វារ ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វារ​ចុះ​ទៅ​ធ្វើការ​ណែនាំ អោយ​មានការ​កាត់​បន្ថយ​ការ​ជួប​ប្រមូលផ្តុំ​បុគ្គលិក​ធ្វើការ ព្រមទាំង​ណែនាំ​អោយ​ក្រុមហ៊ុន​ធ្វើ​អនាម័យ​ដោយ​ពាក់​ម៉ាស់ និង​លាងដៃ​សម្អាត​ ដើម្បី​ជា​ការ​ចូលរួម​ទ​ប់​ស្កាត់​ការ​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ​១៩​។

ការចុះ​​ណែនាំ​ខាងលើ​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៩​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​មី​នា​ ឆ្នាំ​២០២០ ដឹកនាំ​ដោយ​លោក កៅ សា​រ៉ា​វុ​ធ អភិបាលរង​ខណ្ឌ​ជ្រោយចង្វារ និង​មានការ​ចូលរួម​ពី​នគរបាល​ខណ្ឌ ប៉ុស្តិ៍ និង​អាជ្ញាធរ​សង្កាត់​ជ្រោយចង្វារ​ផង​ដែរ​។

​តាម​​​ប្រភពព័ត៌មាន​អោយ​ដឹង​ថា ការ​ចុះ​ទៅ​ណែនាំ​ខាងលើ​នេះ បន្ទាប់​ពី​អាជ្ញាធរ​ និង​សមត្ថកិច្ច​ទទួល​ដំណឹង​ថា ក្រុមហ៊ុន​នោះ​មានការ​ជួប​ប្រមូលផ្តុំ​គ្នា​ចម្រុះ​ជាតិ​សាសន៍ និង​មានការ​សង្ស័យ​ជួប​ប្រជុំ​អ្វីមួយ ដែល​ខុស​ពី​សេច​ក្តី​ណែនាំ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ចូលរួម​ទប់ស្កាត់​ការ​រីក​រាល​វីរុស​កូ​វី​ដ​១៩ ទើប​អាជ្ញាធរ​ចុះ​ទៅ​សាកសួរ​និង​ធ្វើការ​ណែនាំ ។

តាម​​ប្រភព​ព័ត៌មាន​អោយ​ដឹងបន្ត​​ថា ​​ក្រុមហ៊ុន​នេះ​បម្រើ​សេវាកម្ម​ផ្សព្វផ្សាយ​ពាណិជ្ជ ដែល​មាន​បុគ្គលិក​សរុប​ចំនួន​៣២​នាក់​ ​ក្នុង​នោះ​ជនជាតិ​ខ្មែរចំនួន​​១៣​នាក់ (ប្រុស​៨​នាក់​ និង​ស្រី​៥​នាក់​), ​ជនជាតិ​ហ្វី​លី​ពី​ន​ចំនួន១៧​នាក់​ និង​ជនជាតិ​អាហ្វ្រិក​ខាងត្បូង​ចំនួន​​២​នាក់ ដែល​គ្រប់គ្រង​ដោយ​ឈ្មោះ​អ៊ុ​ន ម៉ា​លី​។

តាម​ប្រភពពី​​បុគ្គលិក​ក្រុម​ហ៊ុន​ខាងលើ​បានអោយ​ដឹង​​ថា ដោយ​មានការ​ត្រួតពិនិត្យ​របស់​នគរបាល​ប៉ុស្តិ៍ កាលពី​ថ្ងៃ​ទី​២៣ ខែ​មីនា ក្រុមហ៊ុន​បាន​អះអាង​ថា បុគ្គលិក​គ្រប់​រូប​មានការ​ការពារ​បាន​ត្រឹមត្រូវ ដោយ​មានការ​​ពាក់​ម៉ាស់ និងលាង​​សំអាត​ដៃ​ជាមួយ​អាល់កុល ឬ​ត្រូវ​​ពិនិត្យ​កម្តៅ ​មុន​ពេល​ចូល​ធ្វើ​ការងារ​ជា​ប្រចាំ​។

ពាក់ព័ន្ធ​នឹងករណី​ខាងលើ លោក​កៅ សា​រ៉ា​វុ​ធ អភិបាលរង​ខណ្ឌ​ជ្រោយចង្វារ​ ក៏បាន​ណែនាំ​ដល់​ម្ចាស់​ក្រុមហ៊ុន​មានការ​កាត់​បន្ថយ​បុគ្គលិក​ធ្វើការ​ ដោយ​បែងចែក​ជា​២ក្រុម ​ឬ​៣​ក្រុម ​ប្តូរ​វេន​គ្នា ជា​ប្រចាំ ធ្វើ​យ៉ាងណា កុំអោយ​មានការ​ប្រមូលផ្តុំ​គ្នា​ច្រើន​លើស​ពី​១០​នាក់ ចៀសវាង​ការ​ឆ្លង​វីរុស ​ហើយ​​ត្រូវ​ធ្វើ​អនាម័យដោយ​លាង​សំអាតដៃ​នឹង​អាល់កុល ឬ​​សាប៊ូ និង​ពាក់​ម៉ាស់​ ព្រមទាំង​សំអាត​បរិ​វេន​ក្រុមហ៊ុន និង​កន្លែងធ្វើការ ជាដើម​។

លោកអភិបាល​ខណ្ឌបាន​បន្ត​ថា ​ត្រូវ​សង្កេត​មើល​សុខភាពរបស់​បុគ្គលិក បើ​មាន​ករណី​​សង្ស័យ ត្រូវ​ទាក់ទង​ទៅ​ក្រសួងសុខាភិបាល​តាម​រយៈ​លេខ​ទូរស័ព្ទ​១១៥ ​មិន​ត្រូវ​​លាក់លៀម​នោះ​ទេ ។ ​

បន្ទាប់​ពីទទួល​បានការ​ណែនាំខាងលើ​ តំណាង​ក្រុមហ៊ុនក៏បាន​ទទួលយក​ការ​ណែនាំ និង​សន្យា​ថា គោរព​អោយ​បាន​ទៅ​តាម​ការ​ណែនាំ​របស់​រាជ​រដ្ឋាភិបាល​ក៏​ដូច​ជា​ក្រសួងសុខាភិបាល​ជា​ការ​ចូលរួម​ទប់ស្កាត់​​ការ​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ-១៩​នេះ ៕​ (កែសម្រួលដោយ ៖ ធីតា​)

ព្រឹត្តិការណ៍សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០១:២០ | ក្នុងស្រុក

ក្រុមហ៊ុន​អ៊ិ​ន​ធើ ឡូ​ជី​ស្ទីក (​ខេ​ម​បូ​ឌា​) ជា​ក្រុមហ៊ុនមេ​នៃ​ធនាគារ​ឯកទេស​វី​ង នឹង​វិនិយោគ​ជាមួយ Camboticket ដើម្បី​ពង្រីក​អាជីវកម្ម​លក់​សំបុត្រ​អន​ឡាញ​នៅ​កម្ពុជា

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ