ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​ថា មិន​ខ្វះ​ទេ​ស្បៀង​សម្រាប់​ប្រជា​ជន​​ក្នុងស្រុក ទោះ​មាន​កូ​វី​ដ​១៩ ក៏​ដោយ

4 ឆ្នាំ មុន

ថៃ ៖ ការិយាល័យ​សេដ្ឋកិច្ច​កសិកម្ម​ថៃ (OAE) បាន​ធានា​ថា នឹង​មិន​មាន​កង្វះខាត​ការ​ផ្គត់ផ្គង់​ស្បៀងអាហារ​នៅ​ក្នុង​ប្រទេស​ទេ ទោះបី​ការ​វាយ​លុយ​ពី​ជំងឺ​កូ​វី​ដ​១៩ អាច​បង្ខំ​ឱ្យ​រដ្ឋាភិបាល​អនុ​ម័ត​វិធីសាស្ត្រ​តឹងរ៉ឹង ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​ក៏​ដោយ​។ អគ្គលេខាធិការ…

ថៃ ៖ ការិយាល័យ​សេដ្ឋកិច្ច​កសិកម្ម​ថៃ (OAE) បាន​ធានា​ថា នឹង​មិន​មាន​កង្វះខាត​ការ​ផ្គត់ផ្គង់​ស្បៀងអាហារ​នៅ​ក្នុង​ប្រទេស​ទេ ទោះបី​ការ​វាយ​លុយ​ពី​ជំងឺ​កូ​វី​ដ​១៩ អាច​បង្ខំ​ឱ្យ​រដ្ឋាភិបាល​អនុ​ម័ត​វិធីសាស្ត្រ​តឹងរ៉ឹង ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​ក៏​ដោយ​។

អគ្គលេខាធិការ OAE លោក Rapibhat Chandarasrivongs បាន​និយាយ​ថា ទីភ្នាក់ងារ​បាន​ពិភាក្សា​ពី​ស្ថានភាព​នេះ ជាមួយ​ក្រសួងពាណិជ្ជកម្ម សហព័ន្ធ​ឧស្សាហកម្ម​ថៃ សភាពាណិជ្ជកម្ម​ថៃ និង​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​ថៃ​។ ពួក​គេ​នឹង​ធានា​ថា មិន​មានការ​ខ្វះខាត​ក្នុង​ការ​ផ្គត់ផ្គង់​ស្បៀង​អាហារ និង​ទំនិញ​ចាំបាច់​ទេ បើ​ទោះបីជា​មានការ​បិទ​ប្រទេស​ទាំងមូល​រយៈពេល ៣​ខែ ឬ ៦​ខែ ឬ ១​ឆ្នាំ ដោយសារ​កូ​វី​ដ​១៩​ក៏​ដោយ​។ លោក​បាន​បន្ថែម​ថា បច្ចុប្បន្ន​ផលិតកម្ម​មាន​ចំនួន ៦០% នៃ​សមត្ថភាព​សរុប​។

លោក​បាន​បន្ថែម​ថា រដ្ឋមន្ត្រី​កសិកម្ម លោក Chalermchai Sri-on បាន​បញ្ជា​ឱ្យ​ទីភ្នាក់ងារ​របស់​រដ្ឋ​ធានា​នូវ​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់​ស្បៀងអាហារ​ទាំងមូល រួម​ទាំង​ភស្តុ​ភារ​ប្រតិបត្តិការ​ប្រកប​ដោយ​ប្រសិទ្ធភាព និង​បង្កើន​បណ្តាញ​ចែកចាយ​តាម​រយៈ​ផ្សារ​អន​ឡាញ​។ លោក​បាន​បន្ថែម​ថា សហករណ៍​ថ្នាក់​ខេត្ត និង​ថ្នាក់​ស្រុក នឹង​ត្រូវ​បាន​ប្រើ​ជា​មជ្ឈមណ្ឌល​ចែកចាយ​អាហារ និង​ទំនិញ​ចាំបាច់​។ លោក Rapibhat ក៏​បាន​ផ្តល់​ការ​ប៉ាន់ស្មាន​សម្រាប់​លទ្ធផល​នៃ​ផលិតផល​កសិកម្ម​។

ទោះបីជា​ផលិតកម្ម​ស្រូវ​សម្រាប់​ឆ្នាំ ២០១៩/២០២០ ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា មាន ២៨.៣៧៥ លាន​តោន ធៀប​នឹង​ការ​ប្រើប្រាស់​ដែល​បាន​ប៉ាន់​ប្រមាណ​ថា​មាន​ចំនួន ៣២.៤៨​លាន​តោន​ក៏​ដោយ ក៏​លោក​មាន​ប្រសាសន៍​ថា​មាន​ស្រូវ​គ្រប់គ្រាន់​សម្រាប់​បំពេញតម្រូវការ​៕ ដកស្រង់​ចេញ​ពី​វេ​ប​សាយ ៖ bangkokpost (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ