កីឡាករ​ខ្លះ​ក្នុង​ក្រុម Barcelona បាន​បដិសេធ​​ការស្នើ​​​កាត់​ប្រាក់ខែ​របស់​ក្លិប


យោង​តាម​ការ​ចុះ​ផ្សាយ​ពី​វេ​ប​សាយ Metro បានឱ្យ​ដឹ​ថា កីឡាករ​មួយ​ចំនួន​ក្នុង​ក្រុម Barcelona បាន​បដិសេធ​ក្នុង​ការ​ស្នើ​របស់​ក្លិប ដើម្បី​កាត់​ប្រាក់ខែ​ខ្លះ អំឡុង​ការ​ប្រកួត​លី​គ​ត្រូវ​បាន​ផ្អាក ដោយសារ​តែ​ការ​រីក​រាលដាល​នៃ​វីរុស COVD-19 ។

ខុស​ពី​កីឡាករ​ក្នុង​ក្រុម Bayern Munich បាន​យល់ព្រម​តាម​សំណើរ​របស់​ក្លិប ក្នុង​ការ​កាត់​ប្រាក់​ឈ្នួល ២០%​ជា​បណ្តោះអាសន្ន ដើម្បី​ធានា​ថា​ក្លិប​អាច​បន្ត​បើក​ប្រាក់ខែ​ដល់​បុគ្គលិក​ផ្នែក​ផ្សេង​ទៀត​របស់​ខ្លួន ខណៈ​កីឡាករ​ក្នុង​ក្រុម Borussia Dortmund ក៏​កំពុង​ធ្វើ​បែប​នេះ​ដូច​គ្នា ដោយ​កាត់​ប្រាក់​ឈ្នួល​របស់​ពួក​គេ កំឡុង​ពេល​ជួប​វិបត្តិ​នេះ ។

យោង​តាម​ប្រភព​ដដែល​បាន​អះអាង​ថា ក្លិប Barcelona បាន​ទាក់ទង​កីឡាករ​ទាំងអស់​របស់​ពួក​គេ ហើយ​បាន​ស្នើ​សុំ​ពួក​គេ​ដើម្បី​ធ្វើការ​កាត់​បន្ថយ​ប្រាក់ខែ ក្នុង​នោះ​កីឡាករ​មួយ​ចំនួន​ក៏​យល់ព្រម​តាម​សំណើរ​នេះ ខណៈ​ខ្លះ​ទៀត​ក៏​បាន​បដិសេធ ។ ការ​ស្នើ​នេះ​កើតឡើង ក៏​ព្រោះ​ដោយសារ​តែ​ការ​ចំណាយ​ដ៏​ច្រើន​លើសលប់ ខណៈ​ដែល​ប្រាក់ខែ​ក្រុម​ឈុត​ធំ​របស់ Barcelona មាន​ចំនួន​ដល់ ៧០%​នៃ​ការ​ចំណាយ​រួម​របស់​ក្លិប​នេះ ។

កាលពី​ថ្មី​ៗ​នេះ កីឡាករ​ឆ្នើម​អា​ហ្ស​ង់​ទី​ន Lionel Messi របស់​ក្រុម​នេះ ទើបតែ​បាន​បរិច្ចាគ​ប្រាក់​ផ្ទាល់ខ្លួន​ចំនួន ១​លាន​អឺ​រ៉ូ​រួច​ទៅ​ហើយ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស COVID-19 នេះ​នៅ​អេ​ស្ប៉ា​ញ និង​នៅ​ក្នុង​ប្រទេស​កំណើត​របស់​ខ្លួន​ផង​ដែរ​។

សូម​បញ្ជាក់​ថា បាល់ទាត់​ត្រូវ​បាន​ផ្អាក​នៅ​ពាសពេញ​ពិភពលោក ដោយ​គ្មាន​ពេល​កំណត់ ខណៈ​ដែល​ភាព​មិន​ច្បាស់​នៅ​តែ​បន្ត​ថា តើ​ពេល​ណា​សកម្មភាព​បាល់ទាត់ អាច​នឹង​ចាប់ផ្តើម​ដំណើរការ​ឡើង​វិញ​ ៕ (កែសម្រួលដោយ ៖ ធីតា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ