ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាសម្តែងម្នាក់​ទទួលការសរសើរ ពេល​​​គ្រាហ៍​នារីរងគ្រោះចេញពី​​អណ្តាត​​ភ្លើង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ពិតណាស់ ទឹកចិត្ត​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរភាគច្រើន ​​គឺតែងតែ​​ជួយគ្នា​ក្នុង​ពេល​គ្រោះ​អាសន្ន​ណាមួយ​ដែល​កំពុង​កើតឡើង ​។ ហើយ​ពេល​ខ្លះ​ ក៏​មិន​បាន​គិត​ពី​សុវត្ថិភាព​របស់​ខ្លួន​នោះ​ទេ គឺ​ធ្វើ​យ៉ាងណា ត្រូវតែ​ជួយ​មនុស្ស​ដែល​កំពុង​មាន​គ្រោះថ្នាក់​ឱ្យ​រួច​ផុត​​​ជីវិតឱ្យបាន…

រាជធានី​ភ្នំពេញ ៖ ពិតណាស់ ទឹកចិត្ត​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរភាគច្រើន ​​គឺតែងតែ​​ជួយគ្នា​ក្នុង​ពេល​គ្រោះ​អាសន្ន​ណាមួយ​ដែល​កំពុង​កើតឡើង ​។ ហើយ​ពេល​ខ្លះ​ ក៏​មិន​បាន​គិត​ពី​សុវត្ថិភាព​របស់​ខ្លួន​នោះ​ទេ គឺ​ធ្វើ​យ៉ាងណា ត្រូវតែ​ជួយ​មនុស្ស​ដែល​កំពុង​មាន​គ្រោះថ្នាក់​ឱ្យ​រួច​ផុត​​​ជីវិតឱ្យបាន ។

ជាក់ស្តែង ករណី​ឆេះ​ផ្ទះ​មួយ​កន្លែង​បាន​ឃើញ​តារា​សម្តែង​ប្រុស​ម្នាក់ គឺ​លោក​ជិន ស៊ី​ណា​រ៉ា​ក់ ​​រួម​ទាំង​បងៗ​ ជា​​​សមត្ថកិច្ច​ជា​ច្រើន​នាក់​ បាន​ចូល​ទៅ​ជួយ​គ្រាហ៍​ជន​រង​គ្រោះ ​ចេញពី​អណ្តាតភ្លើង​ឡើង​ក្រហមឆ្អៅ​ ។ ​ ការពិត តារាសម្តែងរូបនេះ គឺជា​អធិការរងខណ្ឌទួលគោក ដែលមានឋានៈជាវរសេនីយ៍ទោ ឈ្មោះជិន រតនៈ ។

ជាមួយសកម្មភាពគួរឱ្យចាប់អារម្មណ៍ រួមទាំងមហាជន​បាន​ស្គាល់រូប​លោក​ផងនោះ គឺ​​បានថត​​នូវសកម្ម​ភាព​របស់លោកដែលកំពុងជួយជនរងគ្រោះ ​មកចែកចាយលើបណ្តាញសង្គម និង​បាន​ស្ងើច​​​សរ​សើរពី​ទឹក​ចិត្តសង្គ្រោះ​របស់​​​លោក​គ្រប់គ្នា ។

សូមរំលឹកថា ផ្ទះ​លក់​អីវ៉ាន់​ចាប់ហួយ និង​សាំង ព្រមទាំង​វេរ​លុយ ​ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​យ៉ាង​សន្ធោ​សន្ធៅ បណ្តាល​ឱ្យ​លោកយាយ​ម្នាក់​បាត់បង់​ជី​វត​នៅ​ក្នុងផ្ទះ និង​រង​របួស​ចំនួន​៥​នាក់ ក្នុង​នោះ​មាន​ក្មេង​ស្រី​ម្នាក់ ។ ក្នុង​ហេតុ ការណ៍​អគ្គិភ័យ​នេះ​បាន​ឆេះ​រាលដាល​ទៅ​ដល់​លំនៅ​ឋាន​នៅ​ក្បែរ​ខាង​ឆេះ​រោល​ៗ​ចំនួន​៤​ល្វែង​ផង​ដែរ​។ អគ្គិភ័យ​ខាងលើ​នេះ​ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៥​និង​១៥​នាទី​​ល្ងាច​ថ្ងៃ​ទី​២៥ ​មីនា ​ស្ថិត​នៅ​ចំណុច​ផ្ទះល្វែង​លេខ​៣៥A តាម​បណ្តោយ​ផ្លូវ​លលេ​ខ​២២១ សង្កាត់​ផ្សារ​ដេប៉ូ​ទី​២ ខណ្ឌទួល​គោក រាជធានី​ភ្នំពេញ​។

​តាម​ប្រភព​ព័ត៌មាន​អោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​កូន​ម្ចាស់ផ្ទះ​បាន​ចាក់​សាំង​ម៉ូតូ​ឱ្យ​ភ្ញៀវ ហើយ​ដប​សាំង​បាន​ធ្លាក់​ ជា​ហេតុ​ធ្វើ​អោយ​សាំង​ខ្ទាត​ទៅ​ប៉ះ​ម៉ាស៊ីន​ម៉ូតូ​ ដែល​មិន​ពន្លត់​បង្ក​អោយទៅ​ជា​អគ្គិ​ភ័យឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​តែ​ម្តង ។ តាម​ប្រភព​ព័ត៌មាន​អោយ​ដឹង​ទៀត​ថា ខណៈនោះ​ភ្លើង​បាន​ឆាប​ឆេះ​ពេញបន្ទុក និង​មាន​ផ្សែងហុយ​ខ្មួលខ្មាញ់ ដោយ​តែ​ផ្ទះ​កើតហេតុ​ខាងលើ​លក់​សាំង និង​អីវ៉ាន់​ចាយ​ហួយ ព្រមទាំង​ម៉ូតូ​៣​គ្រឿង ហើយ​ភ្លើង​បាន​ឆេះ​រាលដាល​ទៅ​លំនៅ​ឋាន​៤​ល្វែង​ផ្សេង​ទៀត​ ដែល​នៅ​ជាប់​សង​ខាង​​នោះ​ ។

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ