រាជធានីភ្នំពេញ ៖ មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានកាំកុងត្រូលចុះប្រតិបត្តិការឆែកឆេរនៅតាមឱសថស្ថាននានាចំនួន៤ទីតាំង រួមមាននៅម្តុំផ្សារអូឡាំពិក ម្តុំផ្សារតាប៉ាង ផ្សាទំនើបម៉ាក្រូ និងផ្សារទំនើបអ៊ីអនសែនសុខ ដើម្បីស្វែករកនូវផលិតផល ម៉ាស់ និងអាកុលសម្រាប់លាងសំអាតដៃ ដែលគ្មានគុណភាព និងលក់ក្នុងតម្លៃថ្លៃជូនដល់ប្រជាពលរដ្ឋ ឆ្លៀតឱកាសដែលវីរុសកូវីដ១៩ (COVIT-19) កំពុងរីករាលដាល ។ ប្រតិបត្តិការនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែមីនានេះ ។ នេះបើយោងតាមផេកទូរទស្សន៍ជាតិកម្ពុជា ។
ស្របពេលប្រតិបត្តិការត្រួតពិនិត្យនេះ មន្ត្រីជំនាញបាននាំយកនូវអាកុល និងម៉ាស់មួយចំនួនមកធ្វើការពិសោធន៍ និងបានធ្វើការណែនាំអោយម្ចាស់ទីតាំង ឱសថស្ថាន រឺហ្វាម៉ាស៊ីទាំងអស់ ចូលរួមសហការជាមួយមន្ត្រីជំនាញ តាមរយៈការលក់នៅផលិតផលដែលមានគុណភាព និងមានយីហោ ច្បាស់លាស់ ជាមួយ និងការរក្សាតម្លៃអោយបានសមរម្យ ដើម្បីជាការចូលរួម ចំណែកជួយដល់ប្រជាពលរដ្ឋ ប្រយុទ្ធប្រឆាំង បង្ការ ទប់ស្កាត់ នូវវីរុសកូវីដ១៩ COVIT-19 ដែលកំពុងរីករាលដាលនៅកម្ពុជា ៕
ចែករំលែកព័តមាននេះ