ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិត្ត​ហ្វូ​ន​មាន​មោទនភាព​ដែល​បាន​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​យូរអង្វែង​របស់​​ក្រសួង​អប់រំ យុវជន និង​កីឡា សហ​ការ​លើ «​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​វិស័យ​​អប់រំ​»

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី ២៥ ខែមីនា ឆ្នាំ​២០២០ នៅ​ទីស្តីការក្រសួង​អប់រំ យុវជន និង​កីឡា (MoEYS)…

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី ២៥ ខែមីនា ឆ្នាំ​២០២០ នៅ​ទីស្តីការក្រសួង​អប់រំ យុវជន និង​កីឡា (MoEYS) មាន​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា (MoU) រវាង​ក្រសួង​អប់រំ យុវជន និង​កីឡា​ជាមួយនឹង​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​។ កម្មវិធី​នេះ ប្រ​ពឹត្ត​ទៅ​ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ​។

កិច្ចសហការ​នេះ ជា​ភាព​ជោគជ័យ​មួយ​បន្ថែម​ទៀត​នៃ​កម្មវិធី «​អ៊ីនធឺណិត​សម្រាប់​សាលារៀន​» ដែល​បាន​សហការ​អនុវត្ត​នា​ពេល​កន្លង​មក ក្នុង​ការ​ផ្ដល់​អ៊ីនធឺណិត​ឥត​គិតថ្លៃ​ដល់​គ្រឹះស្ថាន​សិក្សា​​សាធារណៈ គ្រឹះស្ថាន បណ្តុះបណ្តាល​គ្រូ សាកលវិទ្យាល័យ និង​អង្គភាព​ក្រោម​ឱវាទ​ក្រសួង​អប់រំ យុវជន និង​កីឡា​។ ការ​ផ្ដល់​អ៊ី​ន​ធឺ​ណី​ត និង​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍ នៅ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​សាលារៀន គឺជា​ផ្នែក​មួយ​នៃ​ការ​ខឹ​ត​ខំប្រឹង​ប្រែង​ក្នុង​ការ​ផ្លាស់​ប្ដូរ​បរិបទ​ការងារ និង​ការ​សិក្សា​មក​ប្រព័ន្ធ​ឌី​ជី​ថ​ល និង​រដ្ឋាភិបាល​អេ​ឡិច​ត្រូ​និក e-Government ស្រប​តា​មកា​រវិ​វត្ត​នៃ​បច្ចេកវិទ្យា និង​ឧស្សាហកម្ម ជំនាន់​ទី​៤​។

ជាមួយនឹង​បេសកកម្ម​ក្នុង​ការ​រួមចំណែក​លើកកម្ពស់​គុណភាព​អប់រំ​នៅ​ប្រទេស​កម្ពុជា ឱ្យ​កាន់តែ​ប្រសើរ​ឡើង ក្រសួង​អប់រំ យុវជន និង​កីឡា សហការ​ជាមួយ​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន បាន​ព្រមព្រៀង​គ្នា​ដើម្បី​ពង្រីក​ការ​ផ្តល់​សេវា​អ៊ីនធឺណិត​ដល់​សាលារៀន​សាធារណៈ ចាប់ពី​ឆ្នាំ​២០២០ នេះ​តទៅ​ក្រោម​គម្រោង​ឈ្មោះ «​អ៊ីនធឺណិត​សម្រាប់​សាលារៀន​» រហូត​ដល់​ទៅ ៣.០០០ សាលារៀន​ទូ​ទាំង​ប្រទេស និង​គាំទ្រ​ដល់​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​កសាង​មជ្ឈមណ្ឌល​ទិន្នន័យ និង​បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ​បច្ចេកវិទ្យា សម្រាប់​រយៈពេល​៥​ឆ្នាំ​ខាង​មុខ​ទៀត​។

លើស​ពី​នេះ ជាមួយនឹង​គោលដៅ​នៃ​ការ​កសាង​សង្គម​ឌី​ជី​ថ​ល ជា​ពិសេស​ប្រព័ន្ធ​អប់រំ​ឆ្លាត​វៃ ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​នឹង​សហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​អនុវត្ត​ដំណោះស្រាយ​បច្ចេកវិទ្យា​ក្នុង​វិស័យ​អប់រំ រួម​មាន ៖

-​ ​ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​គ្រប់គ្រង​ព័ត៌មាន​អប់រំ (EMIS) ប្រព័ន្ធ​គ្រប់គ្រង​ព័ត៌មាន​សិស្ស (​កម្រិត​ម​ត្តេ​យ្យ បឋម​សិក្សា អនុ​វិទ្យាល័យ និង​វិទ្យាល័យ​) ការ​សិក្សា​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក សៀវភៅ​អេ​ឡិច​ត្រូ​និក ប្រព័ន្ធ e-Government និង​ប្រព័ន្ធ​ឌី​ជី​ថ​ល​ផ្សេង​ៗ​ទៀត​ក្នុង​ការ​ដោះស្រាយ​នានា​។

-​ ​ការ​អនុវត្ត​វគ្គ​បណ្តុះបណ្តាល និង​សិក្ខាសាលា​នៅ​ថ្នាក់​ក្រសួង និង​តាម​បណ្តា​រាជធានី ខេត្ត​នានា លើ​ការ​ប្រើប្រាស់​ប្រព័ន្ធ​ឌី​ជី​ថ​ល​បម្រើ​រដ្ឋបាល​អប់រំ និង​ការ​សិក្សា​។

-​ ​ផ្តល់​ជូន​ការ​ប្រើប្រាស់​ទិន្នន័យ​ដោយ​ឥត​គិតថ្លៃ​រហូត​ដល់​បំណាច់​ឆ្នាំ​២០២០ សម្រាប់​សិស្សានុសិស្ស​ទាំងអស់​ដែល​បាន​ចូល​ទៅ​កាន់​គេហទំព័រ e-Learning រួម​ទាំង​កម្មវិធី WiKi TV និង​គេហទំព័រ e-Learning របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​។ មិត្ត​ហ្វូ​ន​ក៏​បាន​ផ្តល់​ការ​បញ្ចុះតម្លៃ​អ៊ីនធឺណិត ៥០% សម្រាប់​ការ​ភ្ជាប់​លើក​ដំបូង​ដល់​គ្រូ​និង​អាណាព្យាបាល​សិស្ស​ទូ​ទាំង​ប្រទេស ដែល​បាន​ភ្ជាប់​អ៊ីនធឺណិត​ចាប់ពី​ខែមីនា ឆ្នាំ​២០២០ បន្ទាប់​ពីសា​លា​ទាំងអស់​ត្រូវ​បាន​បិទ​ដោយសារ​តែ​វីរុស​កូ​វី​ដ 19​។

ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​មាន​ទំនុកចិត្ត​ក្នុង​នាម​ជា​ប្រតិបត្តិ​ករ​មួយ​ដែល​កំណត់​ក្នុង​ការ​អនុវត្ត​គម្រោង​នេះ ឱ្យ​បាន​ជោគជ័យ​ជាមួយនឹង​ហេដ្ឋារចនាសម្ព័ន្ធ​បណ្តាញ​ដ៏​ធំ​បំផុត​របស់​ក្រុមហ៊ុន នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​មាន​ស្ថានីយ៍ ផ្សាយ​សេវា​ជាង ១១,០០០ អង់​តែ​ន ខ្សែកាប​អុ​ប​ទិ​ក ២៣,០០០ គីឡូម៉ែត្រ​ដែល​គ្របដណ្ដប់​តំបន់​លំនៅ​ដ្ឋា​ន​ទាំងអស់ និង​ការ​ផ្តល់​សេវាកម្ម​ទូរស័ព្ទ​ចល័ត​ដល់​ប្រជាជន​កម្ពុជា​ជិត ៩ លាន​នាក់​។

ថ្លែង​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​នេះ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​គួ​សបញ្ជាក់​ពី​សារៈសំខាន់​នៃ​គម្រោង​​នេះ​ក្នុង​ការ​គាំទ្រ​ការ​អប់រំ​បែប​ឌី​ជី​ថ​ល រួមចំណែក​ក្នុង​ការ​កែ​លម្អ​គុណភាព និង​ការ​លើក​កម្ពស់​ចំណេះដឹង និង​ជំនាញ​បច្ចេកវិទ្យា​ព័ត៌មាន សម្រាប់​សិស្ស និស្សិត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។ ក្រសួង​អប់រំ យុវជន និង​កីឡា បន្ត​សហការ​ជាមួយ​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន ជា​ដៃគូ​យុទ្ធសាស្ត្រ​រយៈពេល​វែង​ក្នុង​ការ​លើកកម្ពស់​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា ទូរគមនាគមន៍ និង​ព័ត៌មាន នៅ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​សាលារៀន​ទាំងអស់​របស់​ខ្លួន​ផង​ដែរ​។

ជា​ការ​ឆ្លើយ​តប លោក ហ្វុ​ង វ៉ា​ន់ គឿ​ង អគ្គនាយក​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន បាន​សម្តែង​នូវ​ការ​កោត​សរសើរ​ចំពោះ​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​បាន​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន លើ​គាំទ្រ​និង​អនុវត្ត​គម្រោង​នេះ និង​បាន​គូសបញ្ជាក់​ថា​៖ «​គម្រោង​នេះ​គឺជា​កិច្ច​សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​និង​គ្រប់​កម្រិត​រវាង​ក្រសួង​អប់រំ និង​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន និង​ជា​ពិសេស​រវាង​នាយកដ្ឋាន​អប់រំ​ក្រោម​ក្រសួង​ជាមួយ​សាខា​មិត្ត​ហ្វូ​ន ២៥/២៥ ខេត្ត​ក្រុង​ទូ​ទាំង​ប្រទេស​។ ជា​ថ្មី​ម្តងទៀត​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​បញ្ជាក់​ពី​ចក្ខុវិស័យ​ដ៏​មុតមាំ​របស់​យើង​ក្នុង​ការ​វិនិយោគ​លើ​ការ​អប់រំ​នៅ​កម្ពុជា​ដែល​ជា​ការ​ប្តេជ្ញា​ចិត្ត​ដ៏​សំខាន់​របស់​ពួក​គេ​ក្នុង​ការ​នាំ​យក​នូវ​ដំណោះស្រាយ​លំដាប់​ពិភពលោក​មក​ប្រទេស​កម្ពុជា​ដែល​ត្រូវ​បាន​បញ្ជាក់ និង​ទទួលស្គាល់​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មកនេះ​” ។

សកម្មភាព​ច្នៃប្រឌិត​ថ្មី​របស់​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​ត្រូវ​បាន​គេ​ទទួលស្គាល់​ថា​អាច​ជួយ​ឱ្យ​យុវជន​ជំនាន់​ក្រោយ និង​អនាគត​អ្នកដឹកនាំ​កម្ពុជា​អាច​បំពេញ​នូវ​សក្តានុពល​របស់​ពួក​គេ​បាន​។ វា​ជា​ការ​ចាប់​ផ្តើម​នៃ​ការ​ប្រើប្រាស់​ចំណេះដឹង និង​ជំនាញ​ព័ត៌មានវិទ្យា​របស់​ពួក​គេ ដើម្បី​ត្រួសត្រាយ​ផ្លូវ​ឆ្ពោះទៅ​អនាគត​នៃ​ប្រទេស​កម្ពុជា​។ សិស្សានុសិស្ស​ជិត​១​លាន​នាក់ និង​គ្រូបង្រៀន​រួម​ទាំង​បុគ្គលិក​អប់រំ​ប្រមាណ ១​សែន​នាក់​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​កម្មវិធី​នេះ ហើយ​សន្យា​ថា​នឹង​ធ្វើ​ឱ្យ​មាន​ភាព​លេចធ្លោ​យ៉ាង​សំខាន់​ក្នុង​ចំណោម​យុវជន​ទាំងអស់​៕ ដោយ​សហការ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ