ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភា​កំពុង​ពិភាក្សា និង​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​សាងសង់​រោងចក្រ​ផលិត​អគ្គិសនី​សំខាន់​ចំនួន​៣

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋសភា​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែមីនា បាន​បើក​សម័យប្រជុំ​ពេញអង្គ​សភា​តាម​នីតិ កាល​ទី​៦​ដើម្បី​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​សាងសង់​រោងចក្រ​ផលិត អគ្គិសនី​សំខាន់​ចំនួន​៣ ។ សម័យប្រជុំ…

រាជធានី​ភ្នំពេញ ៖ រដ្ឋសភា​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែមីនា បាន​បើក​សម័យប្រជុំ​ពេញអង្គ​សភា​តាម​នីតិ កាល​ទី​៦​ដើម្បី​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​សាងសង់​រោងចក្រ​ផលិត អគ្គិសនី​សំខាន់​ចំនួន​៣ ។ សម័យប្រជុំ ក្រោម​អធិបតីភាព​សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា និង​មានការ​ចូលរួម​ពី​សមាជិក​រដ្ឋសភា​ចំនួន​១០៧​ដើម្បី​ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​ចំនួន​បី ។

រួម​មាន ៖ ១-​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​ការ​ធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ ព្រះរាជាណាចក្រ​កម្ពុជា​អោយ​ក្រុមហ៊ុន​រ៉ូ​យ៉ា​ល់​គ្រុប​អ៊ិ​ន​វេស​ម៉ិ​ន​ឯ​.​ក​សម្រាប់​គម្រោង​វិនិយោគ​សាងសង់​រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម​អនុភាព​៧០០​មេ​ហ្គា​វ៉ា​ត់​ខេត្តកោះកុង ។

២- សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​ការ​ធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ ព្រះរាជាណាចក្រ​កម្ពុជា​អោយ​ក្រុមហ៊ុន ហាន សេង ខូ​ល ម៉ា​ញ សម្រាប់​គម្រោង​វិនិយោគ​សាងសង់​ខ្សែបណ្តាញ​បញ្ជូន​អគ្គិសនី​តង់​ត្យុ​ង​២៣០​គីឡូវ៉ុល ត​ភ្ជាប់​ពី​រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម​ខេត្តឧត្តរមានជ័យ​មក​អនុ​ស្ថានីយ​សៀមរាប​ខាងកើត ។

៣-​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​ការ​ធានា​ទូទាត់​របស់​រាជ រ​ដ្ឋា​ភិ​បាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អោយ​ក្រុមហ៊ុន​ហាន សេង ខូ​ល ម៉ា​ញ សម្រាប់​គម្រោង​វិនិយោគ​សាងសង់​រោងចក្រ​អគ្គ​ស​នី​ដុត​ធ្យូងថ្ម​អានុភាព​២៦៥​មេ​ហ្គា​វ៉ា​ត់​ខេត្តឧត្តរមានជ័យ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ