ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុម្តេច អ្នកភូមិនាំគ្នា​​ដាក់​ទីងមោង​នៅ​មុខ​​ផ្ទះ​?

4 ឆ្នាំ មុន
  • កណ្តាល

រាជធានី​ភ្នំពេញ ៖ មិន​ថា​នៅ​តា​ខ្មៅ​ឬ​ស្រុក​ស្អាង​ខេត្តកណ្តាល​នោះ​ទេ ដែល​អ្នក​ភូមិ​ភ័យ​ខ្លាច​បាន​ដាក់​តាំង​ទីងមោង​បណ្តេញ​គ្រោះ​ចង្រៃ ។ ការ​ដាក់​ទីងមោង​និង​ដុត​ភ្លើង​មុខ​ផ្ទះ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្តាល ព្រមទាំង​ខេត្ត​មួយ​ចំនួន​ទៀត ហើយ​នៅ​ជាយ​រាជធានី​ភ្នំពេញ​…

រាជធានី​ភ្នំពេញ ៖ មិន​ថា​នៅ​តា​ខ្មៅ​ឬ​ស្រុក​ស្អាង​ខេត្តកណ្តាល​នោះ​ទេ ដែល​អ្នក​ភូមិ​ភ័យ​ខ្លាច​បាន​ដាក់​តាំង​ទីងមោង​បណ្តេញ​គ្រោះ​ចង្រៃ ។ ការ​ដាក់​ទីងមោង​និង​ដុត​ភ្លើង​មុខ​ផ្ទះ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្តាល ព្រមទាំង​ខេត្ត​មួយ​ចំនួន​ទៀត ហើយ​នៅ​ជាយ​រាជធានី​ភ្នំពេញ​ ក៏​មាន​អ្នកខ្លះ​បាន​ដុត​ភ្លើង​ដែរ ។

បាន​ធ្វើ​ដំណើរចាក​ចេញពី​រាជធានី​ភ្នំពេញ​ក្នុង​ចម្ងាយ​ផ្លូវ​៣៤​គីឡូម៉ែត្រ តាម​បណ្តោយ ផ្លូវជាតិ​លេខ​៦ ឆ្លង​ស្ពាន​ព្រែក​តា​មា​ក់តាម​បណ្តោយ​ផ្លូវជាតិ​៨ ទៅ​ដល់​ឃុំ​វិហា​សួគ៌​នោះ គេ​ឃើញ​នៅ​តាម​មុខ ផ្ទះ​អ្នកស្រុក​រស់​នៅ​តាម​ផ្លូវជាតិ​លេខ​៨ ក៏​ដូច​ក្នុងភូមិ​មាន​ដាក់​តាំង​ទីងមោង​នៅ​មុខ​ផ្ទះ​គ្រប់​ៗ​គ្នា ដើម្បី​ការពារ​កុំឱ្យ​វីរុស​កូ​វី​ដ​-១៩ ដែល​ពួក​គាត់​ចាត់​ថា​ជា​គ្រោះ​ចង្រៃ​មក​យាយី ។

ជួប​ជាមួយ​អ្នក​ភូមិ អ្នកស្រី អ៊ុំ ភី អាយុ​៤៨​ឆ្នាំ មាន​លំនៅ​ភូមិ​សេ​ដា ឃុំ​វិហារ​សួគ៌ បានឱ្យ​ដឹង​ថា អ្នក​ភូមិ​បាន​នាំ​គ្នា​ផ្អើល​ដាក់​ទីងមោង​មុខ​ផ្ទះ​រយៈពេលប្រមាណ​២​ទៅ​៣​ថ្ងៃ​មក​ហើយ ដើម្បី​ការពារ​កុំឱ្យ​មាន​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ។ ការ​ដាក់​ទីងមោង​នេះ​ គឺ​ផ្អើល​ត​ៗ​គ្នា ទៅ​តាម​ជំនឿ​អរូបី ដែល​ចាស់​ពី​ដើម តែងតែ​ធ្វើ​បែប​នេះ​ដើម្បី​បណ្តេញ​ខ្មោច​ព្រាយ​បី​សាច ។ អ្នកស្រី​បានឱ្យ​ដឹង​ទៀត​ថា ទីងមោង​ធ្វើ​ពី​ខោអាវ​ញាត់​ចំបើង ខ្លះ​ក៏​មាន​ដាក់​ដាវ កាំបិត កាំភ្លើង​ជ័រ ជាដើម ធ្វើ​យ៉ាងណា​ឱ្យ​ព្រាយ បី​សាច​និង​វីរុស​កូ​វី​ដ​-១៩​មានការ​ភ័យ​ខ្លាច​ទៅ​ឱ្យ​ឆ្ងាយ​កុំមក​យាយី ។ ដោយឡែក​ នៅ​ពេល​យប់​វិញ អ្នក​ភូមិ​ក៏​បាន​នាំ​គ្នា​ដុត​ភ្នក់ភ្លើង​មុខ​ផ្ទះ​គ្រប់​ៗ​គ្នា និង​បាន​បាច​អំបិល ដុត​ផាវ​ឱ្យ​ផ្ទុះ​ទៅ​តាម​ការ​ផ្អើល​ត​ៗ​គ្នា ។

អ៊ុំ​ស្រី​ឈ្មោះ ទិ​ត្យ សើរ អាយុ​៦៧​ឆ្នាំ បានឱ្យ​ដឹង​ថា គាត់​បានឃើញ​គេ​ផ្អើល​ដាក់​ទីងមោង​តាម​ផ្ទះ គាត់​ក៏​បាន​ដាក់​តាម​គេ​ដែរ តែ​គាត់​ក៏​គិត​ថា មាន​តែ​ការ​លាងដៃ​សម្អាត​នឹង​អាល់កុល និង​ណែនាំ​កូនចៅ​នៅផ្ទះ លាង​ដៃ​ឱ្យ​បាន​ញឹកញាប់​ធ្វើ​អនាម័យ​ខ្លួនប្រាណ​ទើប​អាច​ទប់ស្កាត់​ការ​ឆ្លង​វីរុស​កូ​វី​ដ​-១៩​នេះ​បាន ។ លោក​អ៊ំ​ក៏​បាន​បញ្ជាក់​ដែរ​ថា ដើម្បី​ការពារ​ជំងឺ​ដាក់​ទីងមោង​ក៏​ដាក់ លាង​ទឹក​អាល់កុល​ក៏​លាង​ដុត​ភ្នក់ភ្លើង​មុខ​ផ្ទះ​ក៏​ដុត​ដែរ ធ្វើ​យ៉ាងណា​ឱ្យ​តែ​មាន​សេច​ក្កី​សុខ មិន​មាន​ជំងឺ​រា​ត្បា​ត ។

ចំណែក​អ្នកស្រី សុខ ផេង អាយុ​៣០​ឆ្នាំ ក៏​បានឱ្យ​ដឹង​ដូច​គ្នា​នេះ​ដែរ​ថា អ្នកស្រី​ឃើញ​អ្នក​ភូមិ​គេ​នាំ​គ្នា​ដាក់​ទីងមោង​គ្រប់​ៗ​គ្នា អ្នកស្រី​បាន​ដាក់​ទីងមោង​ដែរ ដើម្បី​ការពារ​ព្រាយ បី​សាច​និង​ឬ​កូ​វី​ដ​-១៩ កុំឱ្យ​ឆ្លង ។ អ្នក​ភូមិ​ជា​ច្រើន​នាក់​ទៀត​ក៏​បានឱ្យ​ដឹង​ដូច​ៗ​គ្នា ព្រោះ​នៅ​តាម​មុខ​ផ្ទះ​មាន​ទីងមោង​ដាក់​គ្រប់​គ្នា ឃើញ​ល្អមើល​ណាស់ បែរ​តាម​ដងផ្លូវ ។

មេឃុំ​វិហារ​សួគ៌​លោក ម៉េ​ង ឈាង​ហេង បានឱ្យ​កោះសន្តិភាព​ដឹង​ថា ប្រជាពលរដ្ឋ នៅ​ក្នុង​មូលដ្ឋាន​របស់​លោក​ភាគច្រើន​មាន​ជំនឿ​ហើយ​បាន​ផ្អើល​ត​ៗ​គ្នា រយៈពេល​ប្រមាណ​៥​ថ្ងៃ​មក​ហើយ បាន​នាំ​គ្នា​ដាក់​ទីង​មោង​​និង​ខ្លះ​គូររូប​យក្ស ដោយ​ទីងមោង​ខ្លះ​ស្ពាយ​កាំភ្លើង​អាកា ធ្វើ​ពី​ឈើ​កាន់​កាំបិត និង​កាំភ្លើងខ្លី​ជ័រ​ជាដើម ។ មិន​ថា​តែ​នៅ​ក្នុង​ឃុំ​វិហារ​សួគ៌​នោះ​ទេ នៅ​តាម​តំបន់​មួយ​ចំនួន​ទៀត​ក៏​បាន​ដាក់​ទីងមោង​ផង​ដែរ។

លោក​មេឃុំ​បានឱ្យ​ដឹង​ទៀត​ថា នេះ​ជា​ជំនឿ​របស់​ប្រជាពលរដ្ឋ​មួយ​ចំនួន ដើម្បី​ការពារ​ព្រាយ​បី​សាច​និង​ការពារ​មិន​ឱ្យ​មានការ​ឆ្លង​រីក​រាលដាល​វីរុស​កូ​វី​ដ​-១៩ ។ លោក​ថា​អ្នក​ណា​គេ​ជឿ​បាន​សេចក្តីសុខ​សាន្ត​របស់​គេ​ទៅ​ដូច​ដុត​ធូប​ដែរ ។ ទោះបី​អ្នក​ភូមិ មាន​ជំនឿ​និង​ផ្អើល​ត​ៗ​គ្នា នាំ​គ្នា​ដាក់​ទីងមោង​យ៉ាងណា ក៏​មាន​អ្នក​ភូមិ​ខ្លះ​ទៀត មិន​បាន​ធ្វើ​តាម​នោះ​ទេ ហើយ​ពួក​គាត់​បាន​ចាត់​ទុក​ថា នេះ​ជា​អ​បី​ជំនឿ​តែ​ប៉ុណ្ណោះ មិន​មាន​មូលដ្ឋាន​ច្បាស់លាស់​នោះ​ទេ ។

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ