ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានភាព​គ្រួសារ​ព្រះ​សារីបុត្រ

4 ឆ្នាំ មុន

ព្រះ​សារីបុត្រ​មុន​នឹង​ចូល​មក​បួស​ក្នុង​ព្រះពុទ្ធ​សាសនា​នោះ មានឈ្មោះ​ថា ឧបតិ​ស្សៈ ជា​បុត្រ​របស់​មេស្រុក​ឈ្មោះ ឧបតិ​ស្ស​គ្រាម ជួនកាល​ហៅ​ថា នាល​កៈ តាំងនៅ​ជិត​ក្រុង​រាជគ្រឹះ ។ ព្រះ​សិរី​បុត្រ​មាន​មាតា​ឈ្មោះ…

ព្រះ​សារីបុត្រ​មុន​នឹង​ចូល​មក​បួស​ក្នុង​ព្រះពុទ្ធ​សាសនា​នោះ មានឈ្មោះ​ថា ឧបតិ​ស្សៈ ជា​បុត្រ​របស់​មេស្រុក​ឈ្មោះ ឧបតិ​ស្ស​គ្រាម ជួនកាល​ហៅ​ថា នាល​កៈ តាំងនៅ​ជិត​ក្រុង​រាជគ្រឹះ ។

ព្រះ​សិរី​បុត្រ​មាន​មាតា​ឈ្មោះ នាង​សារី ត្រកូល​របស់​លោក ជា​ត្រកូល​ស្តុកស្តម្ភ មានទ្រព្យ​ដល់​ទៅ​៥៦០​កោដិ​កហាបណៈ​ឯណោះ ។ ព្រះ​សារីបុត្រ​ដែល មានឈ្មោះ​ថា​សារីបុត្រ​នេះ​ព្រោះ​ហៅ​តាម​ឈ្មោះ​របស់​មាតា​របស់​លោក ដែល​មាន​ន័យ​ថា​បុត្រ​ដ៏​មាន​សិរី ។

តម​ក​កាល​លោក​បួស​រួច​ហើយ មិត្ត​សព្រហ្មចារី​របស់​លោក​ហៅ សារីបុត្រ​ៗ​ដោយ​ទូទៅ ហើយ​ឈ្មោះ​ដើម​ឧបតិ​ស្សៈ​ក៏​រលុប​បាត់​ទៅ ។

ព្រះ​សារីបុត្រ​មាន​ប្អូនប្រុស​៣​នាក់​គឺ ១-​ចុ​ន្ទៈ ២-​ឧ​ប​សេន ៣-​រេ​វតៈ និង​មាន​ប្អូនស្រី​៣​នាក់ គឺ ១-​ចា​លា ២-​ឧបចា​លា ៣-​សី​សុ​ប​ចា​លា រួម​ទាំង​ខ្លួន​លោក​១​ផង​ក៏​ជា​៧​នាក់​។ ត្រកូល​របស់​លោក ជា​ត្រកូល​ដែល​មាំមួន​បរិបូណ៌​ដោយ​ភោគ​សម្បត្តិ និង​បរិវារ​ជន​ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ