Roger Federer និង​ភរិយា​ឧបត្ថម្ភ​ប្រាក់​​ដើម្បី​​ប្រយុទ្ធ​ប្រឆាំង​វីរុស​កូវីដ-១៩


លោក Roger Federer និង​ភរិយា​​គឺ​នាង Mirka បាន​បរិច្ចាគ​ថវិកា​ចំនួន​១​លាន​ស្វី​ស​ហ្វ្រ​ង់ (​រូបិយប័ណ្ណ​ស្វី​ស​) សម្រាប់​ក្រុម​គ្រួសារ​ដែល​ងាយ​រង​គ្រោះ​បំផុត​នៅ​ក្នុង​ប្រទេស​ស្វី​ស ហើយ​បាន​អំពាវនាវ​ឲ្យ​អ្នក​ដទៃ​ទៀត ដើម្បី​ជួយ​គាំទ្រ​ដល់​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស COVID-19 ។

ដោយសារ​តែ​វីរុស​រាតត្បាត​បាន​ឆ្លង​រាលដាល​ខ្លាំង ក្នុង​នោះ​ប្រទេស​ស្វី​ស បាន​ដាក់​បម្រាម​លើ​ព្រឹត្តិការណ៍​ឯកជន និង​សាធារណៈ​ទាំងអស់ ហើយ​បាន​បិទ​អាជីវកម្ម​មិន​សំខាន់​ទាំងអស់​យ៉ាង​ហោច​ណាស់​ដល់​ថ្ងៃ​ទី ១៩ មេ​សា​។

កីឡាករ Federer បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម Instagram របស់​ខ្លួន​ថា «​ទាំងនេះ​គឺជា​ពេលវេលា​ដ៏​លំបាក​សម្រាប់​មនុស្ស​គ្រប់​គ្នា ហើយ​គ្មាន​នរណា​ម្នាក់​ត្រូវ​បោះបង់​ចោល​ឡើយ ។ ការ​ចូលរួម​ចំណែក​របស់​យើង​គ្រាន់តែ​ជា​ការ​ចាប់ផ្តើម​ប៉ុ​តែ​ណ្ណោះ​។ យើង​សង្ឃឹមថា​អ្នក​ផ្សេង​ទៀត អាច​ចូលរួម​ក្នុង​ការ​ជួយ​ដល់​គ្រួសារ​ដែល​កំពុង​ខ្វះខាត​។ យើង​រួម​គ្នា​ជំនះ​នូវ​វិបត្តិ​នេះ​! សូម​មាន​សុខភាព​ល្អ​ទាំងអស់​គ្នា​!» ។

ម្ចាស់​ជើងឯក Grand Slam ២០​សម័យកាល​រូប​នេះ គឺជា​កីឡាករ​ចុង​ក្រោយបង្អស់​ក្នុង​វិស័យ​កីឡា Tennis ដើម្បី​សន្យា​ប្រាក់​ឧបត្ថម្ភ​ដល់​អ្នក​ដែល​រង​ផល​ប៉ះពាល់​ដោយ​វីរុស​នេះ​។

កាលពី​ស​ប្តា​ហ៍​មុន​កីឡាការិនី Simona Halep ដែល​ជា​ម្ចាស់​ជើងឯក Wimbledon បាន​ប្រកាស​នៅ​លើ​ហ្វេ​ស​ប៊ុ​កថា នាង​នឹង​បរិច្ចាគ​ប្រាក់​ដើម្បី​ចំណាយ​សម្រាប់​ឧបករណ៍​វេជ្ជសាស្ត្រ​នៅ​ក្នុង​ប្រទេស​រ៉ូ​ម៉ា​នី ដែល​ជា​ទឹកដី​កំណើត​របស់​នាង​។

សូម​បញ្ជាក់​ថា ព្រឹត្តិការណ៍​ប្រកួត Tennis អាជីព​ជា​ច្រើន​បច្ចុប្បន្ន​ត្រូវ​បាន​ផ្អាក​រហូត​ដល់​ថ្ងៃ​ទី​៧ ខែមិថុនា ដោយ​ព្រឹត្តិការណ៍​ធំ Wimbledon នឹង​ត្រូវធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី​២៩ ខែមិថុនា​ រហូត​ដល់​ថ្ងៃ​ទី​១២ ខែកក្កដា​ ៕ (ដកស្រង់​ចេញពី BBC)

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

១០:១៩ | ក្នុងស្រុក

មិត្ត​ហ្វូ​ន​មាន​មោទនភាព​ដែល​បាន​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​យូរអង្វែង​របស់​​ក្រសួង​អប់រំ យុវជន និង​កីឡា សហ​ការ​លើ «​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​វិស័យ​​អប់រំ​»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ