FAS សម្រេច​ផ្អាក​ការ​ប្រកួត​លី​គ​កំពូល​សិង្ហ​បុរី ដោយសារ​វិបត្តិ COVID-19


សមាគម​បាល់ទាត់​សិង្ហ​បុរី (FAS) បាន​សម្រេច​ផ្អាក​ការ​ប្រកួត​លី​គ​កំពូល​របស់​ខ្លួន (SPL) ក្រោយ​ប្រទេស​កំពុង​តែ​ជយ​ប​វិបត្តិ ដោយសារ​តែ​វីរុស COVID-19 ។

សេចក្តី​ប្រកាស​មួយ​របស់ FAS ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៤ ​មីនា ​បានឱ្យ​ដឹង​ថា «​ដោយ​មើលឃើញ​ពី​វិធាន​ការណ៍​ចុង​ក្រោយ ដែល​បាន​ប្រកាស​កាលពី​ថ្ងៃ​អង្គារ​ដោយ​ក្រុមការងារ​ពហុមុខ​ងារ​នៃ​ក្រសួង​ដែល​មាន​សមត្ថកិច្ច ក្នុង​នោះ​សមាគម​បាល់ទាត់​សិង្ហ​បុរី (FAS) សូម​បញ្ជាក់​ថា សម្រេច​ផ្អាក​ការ​ប្រកួត​ទាំងអស់​របស់ (SPL) និង​ការ​ហ្វឹកហាត់​ទាំងអស់​របស់​ក្រុម​ដែល​លេង​ក្នុង​ក្របខ័ណ្ឌ​មួយ​នេះ​»​។

«​សុខភាព​របស់​កីឡាករ​, មន្ត្រី​, អ្នក​ស្ម័គ្រចិត្ត​, អ្នកគាំទ្រ និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់​គឺជា​អាទិភាព​ចំបង​សម្រាប់​យើង​អំឡុង​ពេល​នេះ ហើយ FAS ប្តេជ្ញា​ចិត្ត​ធ្វើការ​រួម​គ្នា​ជាមួយ​អាជ្ញាធរ និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់​កំឡុង​ពេលវេលា​ដ៏​លំបាក​នេះ​»​។

ក្នុង​នោះ​ព័ត៌មាន​លំអិត​បន្ថែម​ទៀត អំពី​កម្ម​វី​ធី​ដែល​ត្រូវ​បាន​អនុម័ត​ដោយ FAS រួម​ទាំង​លី​គ​កំពូល​សិង្ហ​បុរី នឹង​ត្រូវ​ប្រកាស​ជា​ផ្លូវការ​នៅ​ពេល​ក្រោយ​។

គួរ​ឱ្យ​ដឹងផង​ដែរ​ថា គិត​មក​ទល់​ព្រឹក​ថ្ងៃ​ទី​២៥ ខែមីនា​នេះ ករណី​ឆ្លង​វីរុស COVID-19 ក្នុង​ប្រទេស​សិង្ហ​បុរី​កើនឡើង​ជាង​៥៥០​ករណី ខណៈ​អ្នក​​បាត់បង់ជីវិត​មាន​ចំនួន​២​នាក់ ៕ (ដកស្រង់​ចេញពី FAS)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ