ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឃុំចិន​១៧៤នាក់រយៈ១៤ថ្ងៃ នៅ​ក្នុង​សណ្ឋា​​​គារ​ក្រុងបាវិត

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ​៖​ ​ជនជាតិ​ចិន​មានចំនួន​១៧៤​នាក់ ​ដែល​បាន​ធ្វើ​ដំណើរ​តាម​រថយន្តក្រុង​មក​ចុះ​នៅ​ចំណុច​ខាង​មុខ​សណ្ឋាគារ​និង​កាស៊ីណូជិត​ច្រក​ទ្វា​ព្រំដែន​អន្តរជាតិ​បា​វិត​ កាលពី​វេលា​ម៉ោង​៧​និង​១០​នាទី​យប់​ថ្ងៃ​ទី​២៤​ មីនា ​ឆ្នាំ​២០២០​ នៅ​ក្រុង​បា​វិត​ ​ត្រូវ​សមត្ថកិច្ចអាជ្ញាធរ​ក្រុង​បា​វិត​​​ឃាត់ខ្លួន​ និង​អញ្ជើញ​ជនជាតិ​ចិន​ទាំង​១៧៤​នាក់​នោះ​…

ខេត្តស្វាយរៀង ​៖​ ​ជនជាតិ​ចិន​មានចំនួន​១៧៤​នាក់ ​ដែល​បាន​ធ្វើ​ដំណើរ​តាម​រថយន្តក្រុង​មក​ចុះ​នៅ​ចំណុច​ខាង​មុខ​សណ្ឋាគារ​និង​កាស៊ីណូជិត​ច្រក​ទ្វា​ព្រំដែន​អន្តរជាតិ​បា​វិត​ កាលពី​វេលា​ម៉ោង​៧​និង​១០​នាទី​យប់​ថ្ងៃ​ទី​២៤​ មីនា ​ឆ្នាំ​២០២០​ នៅ​ក្រុង​បា​វិត​ ​ត្រូវ​សមត្ថកិច្ចអាជ្ញាធរ​ក្រុង​បា​វិត​​​ឃាត់ខ្លួន​ និង​អញ្ជើញ​ជនជាតិ​ចិន​ទាំង​១៧៤​នាក់​នោះ​ មក​ដាក់​នៅ​សាលាក្រុង​បា​វិត នៅអធិការដ្ឋាន​នគ​បាល​ក្រុង​បា​វិត និង​អគារ​កងរាជ​អាវុធ​ហត្ថ​ក្រុង​បា​វិត ​ដើម្បី​គ្រប់គ្រង​និង​ធ្វើ​ច​ត្តា​ឡី​ស​ក័ ។ ហើយនៅ​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​២៥​ មីនា ​២០២០​ បាន​បញ្ជូន​ទៅ​ដាក់​ឲ្យ​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​អុឹម​ ម៉ី​ហៀ​ង​ក្រុង​បា​វិត ​និង​ដាក់​ពួក​គេ​ឲ្យ​នៅ​ដោយឡែក​
រយៈ​ពេល​១៤​ថ្ងៃ​ ដើម្បី​ពិនិត្យ​តាមដាន​ទប់ស្កាត់​វីរុស​កូ​វី​ដ​១៩​។

ទាក់ទិន​ករណី​នេះ​ លោក​លឹ​ម ​សៀង​ហេង ​អភិបាលក្រុង​បា​វិត​បាន​ឲ្យ​ដឹង​ថា​ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ដដែល​ថា​សមត្ថកិច្ច​នគ​របាល​អន្តោ​ប្រវេ​សន្ត៍​ស្នងការដ្ឋាន​នគ​បាល​ខេត្ត បាន​សហ​ការ​ជា​នគ​បាល​អន្តោប្រវេសន៍​ច្រក​ទ្វា​រព្រំដែន​អន្តរជាតិ​សាកសួរ​ និង​ឲ្យ​មន្ត្រី​សុខាភិបាល​ពិនិត្យ​ និង​ធ្វើ​ច​ត្តា​ឡី​ស​ក័​រហូត​ដល់​ម៉ោង​៥​និង​១០​នាទី​ល្ងាច​ ។ជនជាតិចិនទាំង១៧៤​នាក់ (​ស្រី​៣៦​នាក់) ​ពុំ​មាន​រក​ឃើញ​មានមុខ​សញ្ញា​គួរ​ឱ្យសង្ស័យ​ករណី​វីរុស​កូ​វី​ដ​១៩​នោះ​ទេ​។​

សូម​បញ្ជាក់​ផង​ដែរ​ ចាប់តាំងពី​មាន​ផ្ទុះជំងឺកូវីដ-១៩​នោះមក​ រាជរដ្ឋាភិបាល​កម្ពុជា កំពុង​ខិតខំ​ប្រឹងប្រែង​ប្រយុទ្ធ​ប្រឆាំង​ និង​ទប់ស្កាត់​ការ​រីក​រាលដាល​នឹង​ជំងឺ​កូវីដ-១៩ ​ដែល​កំពុង​តែ​បង្ក​ហានិភ័យ​មក​លើ​សុខភាព​និង​ជីវិតមនុស្សទូទាំងសាកលោក ។

អត្ថបទសរសេរ ដោយ