ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆក់យកជីវិតលោកយាយម្នាក់ និង​របួសធ្ងន់​ស្រាល​៥​នាក់ ក្រោយឆេះផ្ទះលក់ចាប់​ហួយ​ (មានវីដេអូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​ផ្ទះ​លក់​អីវ៉ាន់​ចាប់ហួយ និង​សាំង ​ព្រមទាំង​វេ​លុយត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ បណ្តាល​អោយ​​លោកយាយ​ម្នាក់​​បាត់បង់ជីវត​នៅ​ក្នុងផ្ទះ និង​រង​របួស​ចំនួន​៥​នាក់ ក្នុង​នោះ​មាន​ក្មេង​ស្រី​ម្នាក់ ។ ​ក្នុង​ហេតុការណ៍​​អគ្គិភ័យ​នេះ​​បាន​ឆេះ​រាលដាលទៅ​ដល់​លំនៅ​ឋាន​នៅ​ក្បែរ​ខាង​ឆេះ​រោល​ៗ​ចំនួន​៤​ល្វែង​ផង​ដែរ​។…

រាជធានី​ភ្នំពេញ​ ៖ ​ផ្ទះ​លក់​អីវ៉ាន់​ចាប់ហួយ និង​សាំង ​ព្រមទាំង​វេ​លុយត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ បណ្តាល​អោយ​​លោកយាយ​ម្នាក់​​បាត់បង់ជីវត​នៅ​ក្នុងផ្ទះ និង​រង​របួស​ចំនួន​៥​នាក់ ក្នុង​នោះ​មាន​ក្មេង​ស្រី​ម្នាក់ ។ ​ក្នុង​ហេតុការណ៍​​អគ្គិភ័យ​នេះ​​បាន​ឆេះ​រាលដាលទៅ​ដល់​លំនៅ​ឋាន​នៅ​ក្បែរ​ខាង​ឆេះ​រោល​ៗ​ចំនួន​៤​ល្វែង​ផង​ដែរ​។

​អគ្គី​ភ័យ​ខាងលើ​នេះ​បាន​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៥​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០២០ នៅ​ចំណុ​ច​ផ្ទះល្វែង​លេខ​៣៥A តាម​បណ្តោយ​ផ្លូវ​លលេ​ខ​២២១ សង្កាត់​ផ្សារ​ដេប៉ូ​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

​ជន​រង​គ្រោះ​ម្នាក់​ដែល​បាន​​បាត់បង់ជីវិត​ក្នុង​គ្រោះ​អគ្គី​ភ័យ​ខាងលើ​ឈ្មោះ យ​ន ស្រ៊ី​ប ភេទ​ស្រី​ អាយុ​៧១​ឆ្នាំ ​ជា​ម្ចាស់ផ្ទះ​កើតហេតុ ។​ ចំណែក​អ្នក​រង​របួស​ទាំង​៥នាក់ រួម​មាន ១-ឈ្មោះ​អ៊ួ​ន សា​រ៉​ន់ ភេទ​ប្រុស ​អាយុ​៤១​ឆ្នាំ​ ជា​ជាងកាត់ដេរ ស្នាក់​នៅផ្ទះ​ជួល​ជាន់​ទី​១ ផ្ទះ​កើតហេតុ, ២​-ឈ្មោះ​ស៊ូ ស៊ី​ថា ​ភេទ​ស្រី​ អាយុ​៣៧​ឆ្នាំ ជា​ជាងដេរ​ខោអាវ ស្នាក់​នៅ​ជាន់​ទី​១ ផ្ទះកើតហេតុ, ៣-​ឈ្មោះ​អ៊ួ​ន ភឿន​លី​លី​ហ្សា​ ភេទ​ស្រី​ អាយុ​១២​ឆ្នាំ ជា​សិស្ស​ ស្នាក់​នៅផ្ទះ​​ជាន់​ទី​១ផ្ទះកើតហេតុ, ៤-​ឈ្មោះ​អ៊ួ​ន លី​លី​កា​ ភេទ​ស្រី​ អាយុ​៨​ឆ្នាំ ស្នាក់​នៅ​ផ្ទះ​ជាន់​ទី​១​ ផ្ទះកើតហេតុ និង​៥-​ឈ្មោះ​គៀត ឡា​ង​ ភេទ​ស្រី​ អាយុ​៦៥​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ជាន់​ទី​៣​ ​ផ្ទះ​​កើតហេតុ​ ។

​តាមប្រភព​​ព័ត៌មាន​អោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ គេ​ឃើញកូន​ម្ចាស់ផ្ទះ​បាន​ចាក់​សាំង​ម៉ូតូ​ឱ្យភ្ញៀវ​ ហើយ​ដប​សាំង​បាន​ធ្លាក់​ជា​ហេតុ​ធ្វើ​អោយ​សាំង​ខ្ទាត​ទៅ​ប៉ះ​ម៉ាស៊ីន​ម៉ូតូ​ដែល​មិន​​ពន្លត់​បង្ក​អោយទៅ​ជា​អគ្គី​ភ័យ ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​តែ​ម្តង ។

​តាមប្រភព​​ព័ត៌មាន​អោយ​ដឹង​ទៀត​ថា ខ​ណៈ​នោះ​ភ្លើង​បាន​ឆាបឆេះ​ពេញបន្ទុក និង​មាន​​ផ្សែងហុយ​ខ្មួលខ្មាញ់ ដោយ​តែ​ផ្ទះ​កើតហេតុ​ខាងលើ​លក់​សាំង​ និង​អី​វ៉ា​ន់​ចាយ​ហួយ​ ព្រមទាំង​ម៉ូតូ​៣​គ្រឿង ហើយ​ភ្លើង​បាន​ឆេះ​រាលដាល​ទៅ​លំនៅ​ឋាន​៤​ល្វែង​ផ្សេង​ទៀត​ដែល​នៅ​ជាប់​សងខាង​នោះ​។

​តាមប្រភពពី​​នគរបាល​​បាន​ឱ្យ​​ដឹង​ថា នៅ​ក្នុង​ហេតុការណ៍​នោះ​ រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​១២​គ្រឿង​ចេញ​ទៅ​អន្តរាគមន៍​បាញ់​ពន្លត់​អស់​៦​គ្រឿង ហើយ​ភ្លើង​បាន​រលត់​ទៅ​វិញ​នៅ​វេលា​ម៉ោង​ប្រមាណ​៥​និង​៥០​នាទីថ្ងៃ​ដដែល​។

​តាម​​ប្រភពពី​នគរបាល​ការិយាល័យ​បង្ការ ពន្លត់អគ្គីភ័យ និង​សង្គ្រោះ​បានអោយ​ដឹង​ថា ក្នុង​ហេ​តុការណ៍​អគ្គី​ភ័យខាងលើនេះ​ បណ្តាល​អោយ​ផ្ទះ​មួយ​ល្វែង​មាន​៣​ជាន់ រួម​ទាំង​សម្ភា​រៈ​ត្រូវ​ភ្លើង​ឆេះ​រង​ការ​ខូចខាត​ទាំងស្រុង រួម​ជាមួយ​ម៉ូតូ​៣​គ្រឿង ព្រមទាំង​ឆេះ​រាលដាល​ទៅ​ផ្ទះ​៤​ល្វែង​ផ្សេង​ទៀត​ឆេះ​រោល​ៗ ហើយ​បាន​បណ្តាល​​ឱ្យ​​​លោក​យាយ​ម្នាក់​​បាត់បង់ជីវិត​ និង​រង​របួស​៥​នាក់​ទៀត​ ក្នុង​នោះ​​ប្រុសម្នាក់ និង​​ស្រី​៤​នាក់​​ត្រូវ​បា​នប​ញ្ចូ​ន​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ព្រះ​កុ​សុមៈ ​​ចំណែក​ក្មេងត្រូវ​បាន​​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​គន្ធ​បុ​ប្ជា​។

​តាម​​ប្រភពដដែល​បាន​​អោយ​ដឹង​ថា គ្រោះ​អ​គ្គី​ភ័យខាងលើ​​នេះ​បណ្តាល​មក​ពី​កូន​ម្ចាស់ផ្ទះ​ចាក់​សាំង​អោយ​ភ្ញៀវ ហើយ​ធ្លាក់​ដប​សាំង​ជា​ហេតុ​ធ្វើ​អោយ​សាំងខ្ទាត​​ប៉ះ​ត្រូវ​ម៉ាស៊ីនម៉ូតូ​ដែល​ក្តៅ​បង្ក​ទៅ​ជា​អគ្គី​ភ័យ​បែបនេះ​តែ​ម្តង ៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ