ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះ​! កក់​ទុក​គ្នា​យើង ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី OPPO Reno3 តម្លៃ​ត្រឹមតែ $359

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​យប់​ថ្ងៃ​ទី​24 ខែមីនា ឆ្នាំ​2020 ក្រុមហ៊ុន OPPO បាន​ពញ្ញាក់​អារម្មណ៍​អតិថិជន និង​អ្នកគាំទ្រ​ខ្លួន​តាម​រយៈ​ការ​ដាក់​សម្ពោធ​ស្តេច​ទូរស័ព្ទ​ស៊ែ​ល​ហ្វី​សាហាវ OPPO…

រាជធានី​ភ្នំពេញ ៖ កាលពី​យប់​ថ្ងៃ​ទី​24 ខែមីនា ឆ្នាំ​2020 ក្រុមហ៊ុន OPPO បាន​ពញ្ញាក់​អារម្មណ៍​អតិថិជន និង​អ្នកគាំទ្រ​ខ្លួន​តាម​រយៈ​ការ​ដាក់​សម្ពោធ​ស្តេច​ទូរស័ព្ទ​ស៊ែ​ល​ហ្វី​សាហាវ OPPO Reno3 លើ​អន​ឡាញ​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា ក្នុង​តម្លៃ​ត្រឹមតែ $359 ។

ចំពោះ​មុខ​អ្នក​ទស្សនា​រាប់​ម៉ឺន​នាក់​ទាំង​លើ​កញ្ចក់​ទូរទស្សន៍​, ទាំង​ការ Live លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ OPPO និង​បណ្តាញសារព័ត៌មាន​នានា អ្នកតំណាង​ឲ្យ​ក្រុមហ៊ុន OPPO ប្រចាំ​ប្រទេស​កម្ពុជា បាន​ឲ្យ​ដឹង​ថា «​ក្រុមហ៊ុន​ខិតខំ​សម្រិតសម្រាំង​នូវ​ស្មា​ត​ហ្វូ​ន​ពេញ​និយម​ជាមួយនឹង​បច្ចេក​វិទ្យា​សម្បូរ​បែប ខ្លាំង​ខាង​ថតរូប​វី​ដេ​អូ​ស៊ែ​ល​ហ្វី​ច្បាស់​ស្អាត​គ្រប់​ប៉ុស្តិ៍ ថត​ព្រឹក ថត​ថ្ងៃ ថត​យប់ ថត​ៗ ថត​មិន​សំចៃ ដើម្បី​ជា​ការ​ឆ្លើយ​តប​នឹង​សំណូមពរ និង​តម្រូវការ​របស់​អតិថិជន ។ យើង​ជឿ​ជាក់​ថា លោក​អ្នក​នឹង​ទទួល​បាន​នូវ​បទ​ពិសោធន៍​នៃ​បច្ចេកវិទ្យា​ទំនើប​ចុង​ក្រោយ​ដែល​មាន​ស្រាប់​មួយ​សេត​នៅ​លើ​ស្មា​ត​ហ្វូ​ន​ស្ត៊េ​ច​ស៊ែ​ល​ហ្វី​សាហាវ OPPO Reno3» ។

សម្រាប់​អតិថិជន​ដែល​មាន​ចំណាប់អារម្មណ៍ អាច​ធ្វើការ​កក់​ទុក​មុន​បាន​នូវ​ស្តេច​ទូរស័ព្ទ​ស៊ែ​ល​ហ្វី​សាហាវ OPPO Reno3 មាន​ពីរ​ពណ៌ គឺ​ពណ៌​ខ្មៅ​បែក​ខៀវ (Midnight Black) និង​ពណ៌​គុ​ជ​ស (Sky White)​តាម​រយៈ Link អន​ឡាញ​ដែល​ម្ចាស់​ហាង​លក់​ទូរស័ព្ទ​នានា​ទូ​ទាំង​ប្រទេស​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ចាប់ពី​ថ្ងៃនេះ​រហូត​ដល់​ថ្ងៃ​ទី 01 ខែមេសា ឆ្នាំ 2020 ក្នុង​តម្លៃ​ត្រឹមតែ $359 នឹង​ទទួល​បានកា​តាប​ស្ពាយ OPPO ដ៏​ស្រស់​ស្អាត Power Bank 10000 mAh និង​ស៊ី​ម​ស្មា​ត​លេខ​ពិសេស Silver ជាមួយនឹង​កញ្ចប់​អ៊ី​ន​ធឺ​ណែ​ត​ធំ​ហ្ម៎ង​ចំនួន 12​ស​ប្តា​ហ៍ ។

ការ​វិល​ត្រឡប់​មក​វិញ ជាមួយនឹង​រចនា​បទ​ថ្មី បច្ចេកវិទ្យា​ឈានមុខ និង​កាមេរ៉ា​ថតរូប​កម្រិត​អាជីព​របស់​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី គឺ OPPO Reno3 លើក​នេះ ពិតជា​មិន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ខកបំណង​ឡើយ ព្រោះ​វា​មាន​កាមេរ៉ា​មុខ​សម្រាប់​ថតរូប​វី​ដេ​អូ​ស៊ែ​ល​ហ្វី​សាហាវ​ទាំងថ្ងៃទាំងយប់ ទំហំ​ធំ​មហិមា រហូត​ដល់​ទៅ 44MP ជាមួយនឹង​មុខងារ Ultra Night Selfie និង​ស្គេ​ន​មុខ​ដោះ​សោរ​រហ័ស​ប៉ុន្តែ​សុវត្ថិភាព​បំផុត ។

ផ្នែក​ខាងក្រោយ OPPO Reno3 បំពាក់​កាមេរ៉ា​ក្រោយ 4​គ្រាប់ ដែល កាមេរ៉ា​ទី 1 មាន​ទំហំ 13MP មាន​កម្រិត f/2.4 ជា​ប្រភេទ Telephoto Lens សម្រាប់​ថត​ហ្សូ​ម ។ វា​មាន​បំពាក់​នូវ​បច្ចេកវិទ្យា 5x Hybrid Zoom និង 20x Digital Zoom សម្រាប់​ការ​ថតរូប​បាន​កាន់តែ​ឆ្ងាយ។ កាមេរ៉ា​ទី 2 មាន​ទំហំ 48MP ជា​កាមេរ៉ា​មេ បំពាក់​នូវ​សិន​ស័​រ Sony IMX586 ដែល​មាន​សមត្ថភាព​ផ្តិត​យក​រូបភាព​បាន​យ៉ាង​ច្បាស់​ស្អាត​គ្រប់​ប៉ុស្តិ៍ គ្រប់ពេលវេលា​មិន​ថា​ព្រឹក ថ្ងៃ យប់ ។

ជាមួយនឹង​បច្ចេកវិទ្យា​គណនា​ប្លង់​រូបភាព Ultra HDR និង Super-Resolution ធ្វើ​ឲ្យ​វា​មាន​សមត្ថភាព​ក្នុង​ការ​បង្កើត​រូបភាព​ទំហំ​រហូត​ដល់​ទៅ 108MP អាច​ថតរូប​មនុស្ស ហើយ​ពង្រីក​មើល​មុខ សក់ ភ្នែក​ច្បាស់​ក្រឡែត មិន​ព្រួយបារម្ភ​ខ្លាច​បែក​រូប ។ កាមេរ៉ា​ទី 3 មាន​ទំហំ 8MP សម្រាប់​ថត​ប្លង់​ទូលាយ និង​សម្រាប់​ថតរូប​ជិត​ៗ​បែប​ម៉ា​ក្រូ 3cm បាន​យ៉ាង​ល្អ​ស្អាត​កប់​ចិត្ត​តែ​ម្តង ។ កាមេរ៉ា​ទី 4 មាន​ទំហំ 2MP សម្រាប់​ជំនួយ​ដល់​ការ​ថតរូប​ស្ទីល​បុរាណ​បែប​ស​ខ្មៅ ។

ក្នុង​មុខងារ​កាមេរ៉ា OPPO ក៏​បន្ថែម​នូវ​មុខងារ​ពិសេស​ៗ​មួយ​ចំនួន​ដូច​ជា Ultra Dark Mode សម្រាប់​ជំនួយ​ដល់​ការ​ថត​នៅ​កន្លែង​ងងឹត​ខ្លាំង​អោយ​កាន់តែ​ច្បាស់​ស្អាត​, មុខងារ Video Bokeh សម្រាប់​កាត់​ព្រាល​ផ្ទៃ​ខាងក្រោយ​, ថត​វី​ដេ​អូ​កម្រិត 4K និង Ultra Steady Video 2.0 សម្រាប់​ជំនួយ​ដល់​ការ​ទប់​លំនឹង​វី​ដេ​អូ​កាន់តែ​ប្រសើរ ដែល​មុខងារ​ទាំង​អស់នេះ​សុទ្ធសឹងតែ​ជា​មុខងារ​ដែល​បំពាក់​លើ​ទូរស័ព្ទ​តម្លៃ​ខ្ពស់ ។ ទាំង​អស់នេះ​ក៏​ដោយសារ​តែ​ឈី​ប​វា​មាន NPU ដែល​ភ្ជាប់​បច្ចេកវិទ្យា AI ដ៏​ឆ្លាត​វៃ​ជួយ​គណនា និង​កាត់​បន្ថយ​គ្រាប់​ល្អិត​បាន​កាន់តែ​រហ័ស និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ។

OPPO Reno3 បំពាក់​មក​ជាមួយ​បន្ទះ​ឈី​ប​ខ្លាំង MediaTek Helio P90 មាន CPU 8 គ្រាប់​រត់​ក្នុង​ល្បឿន 2.2GHz, ប្រ​តិ​បត្ត​ការ​ដោយ Andriod 10 ជាមួយ​ផ្ទៃ​បង្ហាញ​ជំនាន់​ចុង​ក្រោយ ColorOS7 មាន​រ៉េ​ម 8GB មុខងារ Game Space និង​អង្គ​ផ្ទុក​ទិន្នន័យ 128GB ទំហំ ថាមពល​ថ្ម 4025mAh អម​ជាមួយនឹង បច្ចេកវិទ្យា​សាក​ថ្ម​លឿន VOOC3.0 Flash Charge ប្រើប្រាស់​ស៊ី​ម​បាន 2 និង​មាន​រន្ធ​សម្រាប់​បន្ថែម Micro SD Card ខាងក្រៅ​ដល់ 256GB មានមុខ​ងារ​កែស​ម្រួល​វី​ដេ​អូ Soloop ជំ​ជាន់ 2.0 និង​មុខងារ Multi-User ទូរស័ព្ទ​មួយ ជាមួយ​គណនី 5 ។

ទន្ទឹម​នឹង​នេះ ក្រុមហ៊ុន OPPO ក៏​បង្ហាញ​នូវ​វត្តមាន​ស្មា​ត​ហ្វូ​ន​រៀមច្បង គឺ OPPO Reno3 Pro តម្លៃ​គាប់ចិត្ត​ត្រឹមតែ 599$ និង​ផលិតផល IoT ជំនាន់​ថ្មី គឺ​កាស​កាលី​ប​ឥត​ខ្សែ OPPO Eno W31 តម្លៃ​ត្រឹមតែ 59$ តែបើ​ទិញ​ផ្គួប​ជាមួយ OPPO Reno3 តម្លៃ​ត្រឹមតែ $398 ។ សរុប​មក​វិញ OPPO Reno3 គឺជា​កំពូល​ស្មា​ត​ហ្វូ​ន​ល្អ​ឯក ព្រោះ​មិន​ត្រឹមតែ​ជា​ស្តេច​ទូរស័ព្ទ​សម្រាប់​ស៊ែ​ល​ហ្វី​ស្អាត​សាហាវ​គ្រប់ពេល​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មាន​កាមេរ៉ា​ក្រោយ​លំដាប់​កម្រិត​អាជីព​ថត​ច្បាស់​​គ្រប់​ប៉ុស្តិ៍ និង​បំពាក់​នូវ​បច្ចេកវិទ្យា​សម្បូរ​បែប ហើយ​ថែម​ទាំង​មាន​តម្លៃ​សមរម្យ​បំផុត​ត្រឹម​តែ $359 ដូច្នេះ​បើ​ចាប់អារម្មណ៍​អាច​កក់​ទុក​មុន​ចាប់ពី​ថ្ងៃ​ទី 25 ខែមីនា ដល់ ថ្ងៃ​ទី 01 ខែមេសា 2020 នៅ​លើ​អន​ឡាញ​របស់​ម្ចាស់​ហាង​លក់​ទូរស័ព្ទ​ដៃ​នានា​ទូ​ទាំង​ប្រទេស ៕ ដោយ​សហការ (កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ