ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ព្យាបាល​អ្នកជំងឺ COVID-19 ជា​សះស្បើយ០៤​នាក់ទៀត សរុប១០នាក់

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រកាស​នៅ​ថ្ងៃ​ទី​២៥ មីនា ២០២០​នេះ អោយ​ដឹង​ថា ក្រុម​គ្រូពេទ្យ​កម្ពុជា​ បាន​ព្យាបាល​អ្នកជំងឺ COVID-19…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រកាស​នៅ​ថ្ងៃ​ទី​២៥ មីនា ២០២០​នេះ អោយ​ដឹង​ថា ក្រុម​គ្រូពេទ្យ​កម្ពុជា​ បាន​ព្យាបាល​អ្នកជំងឺ COVID-19 ចំនួន​០៤​នាក់បន្ថែមទៀត ឲ្យ​ជា​សះស្បើយ​ផង​ដែរ នាំ​ឲ្យ​ចំនួន​អ្នកជា​សះស្បើយ សរុប​១០​នាក់​ហើយ ។

បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល បញ្ជាក់​ថា នៅ​រាជធានី​ភ្នំពេញ បុរស​ចំនួន​០៣​នាក់ (​អាយុ ៧១​ឆ្នាំ ៣៨​ឆ្នាំ និង​៣៣​ឆ្នាំ​) ដែល​បាន​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់​អង្រែ​ក្រោម បានជា​សះស្បើយ ដោយ​ទទួល​បាន​លទ្ធផល​តេស្ត អវិជ្ជមាន ០២​លើក ។

ចំណេ​ក ឯ​នៅ​ឯ​ខេត្ត​ត្បួ​ង​ឃ្មុំ​វិញ បុរស​អាយុ ៥២​ឆ្នាំ ម្នាក់​បានជា​សះស្បើយ ដោយ​ទទួល​បាន​លទ្ធផល​តេស្ត អវិជ្ជមាន ០២​លើក ។

គិត​ត្រឹម​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៥ មីនា ២០២០​នេះ អ្នក​ឆ្លង​វីរុស Cocid-19 នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង កើនឡើង​ដល់​៩៦​នាក់ នៅ​ក្នុង​ចំណោម​នោះ ក្រុម​គ្រូពេទ្យ​កម្ពុជា បាន​ព្យាបាល​ឲ្យ​ជា​សះស្បើយ​សរុប​ចំនួន​១០​នាក់​ហើយ តាំងពី​ខែមករា​កន្លង​មក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ