ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​លក់​សាំង វេរ​លុយ និង​លក់​អីវ៉ាន់​ចាប់ហួយ​ស្លា.ប់​ម្នាក់​របួស​៣​នាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ផ្ទះ​លក់​អីវ៉ាន់​ចាប់ហួយ និង​សាំង​ព្រមទាំង​វេ​លុយ ទ្រូ​ម៉ា​នី ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ យ៉ាង​សន្ធោសន្ធៅ បណ្តាល​ឲ្យ​ជាប់​ស្ត្រី​ចំណាស់​ម្នាក់​ស្លាប់​នៅ​ក្នុងផ្ទះ និង​របង​របួស ប្រុស​ស្រី…

រាជធានី​ភ្នំពេញ ៖ ផ្ទះ​លក់​អីវ៉ាន់​ចាប់ហួយ និង​សាំង​ព្រមទាំង​វេ​លុយ ទ្រូ​ម៉ា​នី ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ យ៉ាង​សន្ធោសន្ធៅ បណ្តាល​ឲ្យ​ជាប់​ស្ត្រី​ចំណាស់​ម្នាក់​ស្លាប់​នៅ​ក្នុងផ្ទះ និង​របង​របួស ប្រុស​ស្រី ក្មេង​ចាស់​៣​នាក់​។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៤ និង​៥០​នាទី ល្ងាច​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្ទះល្វែង​លេខ​៣៣ តាម​បណ្តោយ​ផ្លូវ​លលេ​ខ​២២១ សង្កាត់​ផ្សារ​ដេប៉ូ​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

ជន​រង​គ្រោះ ដែល​បាន​ស្លាប់​ក្នុង​គ្រោះ​អគ្គិភ័យ ឈ្មោះ យន់ ស្លិ​ប ភេទ​ស្រី អាយុ​៧១​ឆ្នាំ បាន​រត់គេច​ចេញពី​ភ្លើង​មក​ផ្អែក​ស្លាប់​នៅ​ក្បែរ​កាំជណ្តើ​ជាន់​ទី​១​។ ចំណែក​ជន​រង​គ្រោះ​៣​នាក់ ប្រុស​ម្នាក់​,​ស្ត្រី​ម្នាក់ និង​ក្មេង​ប្រុស​ម្នាក់ ពុំ​ទាន់​ស្គាល់​អត្ត​អត្តសញ្ញាណ​ឡើយ ត្រូវ​រថយន្ត​បញ្ជូន​ទៅ​សង្គ្រោះ​ភ្លាម​ៗ​។ តាម​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ ម្ចាស់​កំពុង​តែ​ចាក់​សាំង ហើយ​ដប​សាំង​បាន​ធ្លាក់​ជា​ហេតុ​កើត​មាន​អគ្គិភ័យ​ឆាបឆេះ​តែ​ម្ដង​។

នៅ​ក្នុង​ហេតុការណ៍​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន ១២​គ្រឿង ទៅ​អន្តរាគមន៍​បាញ់​ពន្លត់​អស់​៦​គ្រឿង ភ្លើង​បាន​រលត់​ទៅ​វិញ​នៅ​វេលា​ម៉ោង​ប្រមាណ​៥ និង​៤៥​នាទី​ល្ងាច​ថ្ងៃ​ដដែល​នេះ​។ នៅ​ក្នុង​ហេតុការណ៍​ភ្លើង​បាន​ឆេះ​រាលដាល​ដល់​លំនៅ​ដ្ឋា​ន​២​ល្វែង​ទៀត​នៅ​សងខាង​នោះ​ផង​ដែរ​៕ ដោយ ៖ ម៉េ​ង ធា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ