ចាក់​ដី​លុប​អូរ​បុរាណ អាជ្ញាធរ​ឆ្លើយ​ដាក់​គ្នា ខ្លះ​ឆ្លើយ​ថា​អត់​ដឹង


ខេត្តស្វាយរៀង ៖ មាន​ករណី​ជីក​យក​អាចម៍ដី​លុប​អូរ​តា​នូ​ធ្វើ​ជា​កម្មសិទ្ធិ​លំនៅ​ឋាន​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​ថ្មី ឃុំ​សំបួរ ស្រុក​ស្វាយ​ទាប ហើយ​អ្វី​ធ្វើ​ឲ្យ​មហាជន​មាន​ច​ម្ង​ល់​គឺ​អាជ្ញាធរ​ឃុំ​ស្រុក និង​មន្ត្រី​ជំនាញ​ឆ្លើយ​ដាក់​គ្នា​ចុង​ក្រោយ​ឆ្លើយ​ថា អត់​ដឹង ចាំ​ឲ្យ​កូនចៅ​ចុះ​ទៅ​មើល​។

ករណី​ចាក់​ដី​លុប​អូរ​បុរាណ​អូ​តា​នូ​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ មីនា​២០២០ ស្ថិត​នៅ​ភូមិ​ថ្មី ឃុំ​សំបួរ ។

បើ​តាម​លោក​មេឃុំ​សំបួរ​បាន​ឲ្យ​ដឹង​ថា ករណី​ចាក់​ដី​លុប​អូ​តា​នូ​នេះ លោក​បាន​ឲ្យ​លោក​មេ​ភូមិ​ថ្មី​និង​ជំទប់​ចុះ​ទៅ​មើល​ហើយ គឺ​មានឈ្មោះ​ម៉ែ​ន វង់ និង​ឈ្មោះ​ម៉ែ​ន យ៉ា​ន់ នៅ​ភូមិ​ថ្មី​បាន​ឲ្យ​ក្រុម​អាជីវកម្ម​ជីក​អាចម៍ដី​ចាក់​លុប​អូរ​តា​នូ​យក​ធ្វើ​ជា​លំនៅ​ឋាន ហើយ​ឈ្មោះ​ម៉ែ​ន វង់ បាន​ប្រាប់​ថា អូ​តា​នូ​នេះ គឺ​គ្រួសារ​គាត់​គ្រប់គ្រង​តាំងពី​សង្គម​រហូត​បច្ចុប្បន្ន​បាន​ធ្វើស្រែ​តាំងពី​តា​រហូត​ដល់​កូនចៅ ទើប​គាត់​ប្រាប់​ថាបើ​ចាក់​ដី​ត្រូវ​ទុក​ដី​អូរ​ទំហំ​៣​ទៅ​៤​ម៉ែត្រ​ដើម្បី​ទុក​ឲ្យ​ទឹក​ហូ​ក្នុង​រដូវវស្សា​។

លោក​មេឃុំ​បន្ត​ថា អូ​តា​នូ​នេះ​ធំ​រាង​ក្រ​ប៉ាច​ហាច នៅ​ខាង​មុខ​អូរ​មាន​ទួល​បុរាណ​អម​សងខាង​អូរ ហើយ​មក​ក្រោយ​រីក​ធំ​គ្រួសារ​ទាំង​ពីរ​ខាងលើ​ធ្វើស្រែ​អម​ចំណី​អូរ​តា​នូ​នេះ​បច្ចុប្បន្ន​អូរ​តា​នូ​រាក់​ទើប​២​នាក់​បងប្អូន​ចាក់​លប់​ធ្វើ​ជា​ដី​លំនៅ​ដ្ឋា​ន​។

លោក​ម៉ែ​ន សា​រ៉ា​ន់ អភិបាលស្រុក​ស្វាយ​ទាប​បាន​មាន​ប្រសាសន៍​ថា លោក​មិន​បានដឹង​ទេ​ករណី​នេះ​ចាំ​លោក​ចាត់​ឲ្យ​មន្ត្រី​សាលាស្រុក​ចុះ​ទៅ​ពិនិត្យ និង​កោះហៅ​ម្ចាស់​ដី​ទៅ​សាកសួរ​នៅ​ម៉ោង​២​រសៀល​នេះ ។

ចំណែក​ម្ចាស់​គ្រឿងចក្រ​ដែល​មាន​ទូរ​សព្ទ័​លេខ​០៨៨៧៤០៦១៨១ បាន​ឲ្យ​ដឹង​ថា គាត់​មានច្បាប់​ធ្វើ​អាជីវកម្ម​ពីរ​លោក​អភិបាលស្រុក​ស្វាយ​ទាប​និង​បាន​សុំ​ច្បាប់​ទៅ​លោក​ប៉ាត សាក់​អនុប្រធាន​មន្ទីរ​រ៉ែ​និង​ឋា​ម​ពល​ខេត្តស្វាយរៀង​ហើយ​ដូច្នេះ​ម្ចាស់​ដី​ជួល​ឲ្យ​ជីក​កន្លែង​ណា​គឺ​ជីក​កន្លែង​នោះ ហើយ​រឿង​ថា​លុប​អូរ​បុរាណ លោក​មិនដឹង​ទេ ចំណែក​ច្បាប់​គឺ​លោក​បាន​សុំ​ទៅ​សាលាស្រុក​ស្វាយ​ទាប​អស់​២០០​ដុល្លារ​ហើយ ដូច្នេះ​គ្មាន​ប្រាក់​រត់ការ​ច្បាប់​នៅ​មន្ទីរ​រ៉ែ​ទៀត​ទេ​គឺ​គ្រាន់តែ​សុំ​ផ្ទាល់មាត់​ហើយ​ចាំ​ចូល​ឆ្នាំ​ហើយ​ទើប​សុំ​ច្បាប់​នៅ​ខេត្ត​។

ទាក់ទិន​ករណី​ខាងលើ​នេះ​ដែរ លោក​ប៉ក់ តក ប្រធាន​មន្ទីរ​រ៉ែ​និង​ឋា​ម​ពល​ខេត្តស្វាយរៀង​បាន​ឲ្យ​ដឹង​ថា លោក​មិន​បាន​អនុញ្ញាត​ឲ្យ​ជីកដី​លុប​អូរ​បូរាណ​ធ្វើ​ជា​កម្មសិទ្ធិ​ទេ លោក​ក៏​បាន​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​ទៅ​ពិនិត្យ​និង​ឲ្យ​ផ្អាក​សកម្មភាព​ចាក់​ដី​នេះ​សិន​ដើម្បី​ដោះស្រាយ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

Live

Sponsored News

១១:២៩ | ក្នុងស្រុក

ក្រុមហ៊ុន KB Kookmin Card និង ធនាគារឯកទេស ខេប៊ី ដេហាន ម.ក ឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនដុល្លារ ដើម្បីផ្ដល់អាហារូបករណ៍ និងគាំទ្រគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តកំពង់ធំ

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ