ដោយសារជំងឺក្រលៀន ឆក់យក​ជីវិត​តារា​កំប្លែង​​ទាំង​វ័យក្មេង


រាជធានីភ្នំពេញ ​៖ ជាដំណឹង​អកុសល​និងសោកស្តាយបំផុត ​បន្ទាប់​ពី​តារា​កំប្លែង​វ័យក្មេង​ នាយ​កំប៉ោយ​ បាន​ទទួលមរណភាព​​ ដោយរោគាពាធ នៅថ្ងៃទី​២៥ មីនា ​នេះ ។

​លោក​មានឈ្មោះ​ដើមថា ញឹក សុកល ហៅកំប៉ោយ អាយុ២៦ឆ្នាំ ដែល​ត្រូវជា​ប្អូនជីទួត​មួយ​និង​អ្នក​នាង​ខាត់ សុឃីម តារាចម្រៀង​​បុរាណនិងសម័យ​ ។

កន្លងមក តារាកំប្លែងរូប​នេះ​ជំងឺខូចក្រលៀនជាយូរមកហើយ​ ដែលតម្រូវឱ្យលោក​ត្រូវទៅ​​លាងឈាម​ជា​ប្រចាំ ​។ ​នាយប៉ោយធ្លាប់បានបង្ហើបពីជីវិត ដែលកំពុងតែជួបទុក្ខលំបាក ដោយមានជីវភាពខ្វះខាត ថែម​ទាំងខ្លួនមានជំងឺប្រចាំខ្លួន គ្មានទាំងថវិកាសម្រាប់ធ្វើការព្យាបាល ដង្ហើយសុំជំនួញផងដែរ ។

យ៉ាងណា យើងសូមរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ​​ផង ។

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ