ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹក​នេះ ! ពលករ​ខ្មែរ​មក​ពី​ប្រទេស​ថៃ​តាម​ច្រក ២​ធំ​ៗ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នុះ​ពេញ ៖ ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រំ នា​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០២០ ចាប់ពី​វេលា​ម៉ោង ០៦​និង​០០​នាទី ដល់​វេលា​ម៉ោង ១១​និង​០០​នាទី…

រាជធានី​ភ្នុះ​ពេញ ៖ ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រំ នា​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០២០ ចាប់ពី​វេលា​ម៉ោង ០៦​និង​០០​នាទី ដល់​វេលា​ម៉ោង ១១​និង​០០​នាទី បាន​ទទួល​ពលករ​ខ្មែរ​ចូល​ប្រទេស តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រំ មាន​ចំនួន ៦២​នាក់ ស្រី ៤៧​នាក់ ។ នេះ​បើ​យោង​តាម​ផេ​ក អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍

ដោយឡែក​ពលករ​ខ្មែរ ចូល​ប្រទេស​តាម​អូរ​ផ្សារ​ព្រំ​ខាងជើង មាន​ចំនួន ៤១​នាក់ ក្នុង​នោះ​ស្រី ០៤​នាក់ ឆ្លង​តាម​ការ​សាកសួរ របស់​មន្ត្រី​សមត្ថកិច្ច​យើង និង​តាម​ការ​ឆ្លើយ​បំភ្លឺ​របស់​ពលករ​ខ្មែរ ដែល​ធ្វើ​ដំណើរ​វិល​ត្រឡប់​ចូល​ប្រទេស​វិញ​នោះ​បាន​ឲ្យ​ដឹង​ថា ពួក​គាត់​ដែល​ប្រើប្រាស់​លិខិតឆ្លងដែន ដែល​មាន​ទិដ្ឋាការ ធ្វើ​ការងារ​ក្នុងស្រុក​ថៃ រយៈពេល​យូរ ត្រូវ​ទាហាន​ឈុត​ខ្មៅ​ថៃ​មិន​អនុញ្ញាត​ឲ្យ​ចូល​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រំ​ទេ គឺ​ឲ្យ​ឆ្លង​ចូល​មក​កម្ពុជា តាម​អូរ​ផ្សារ​ព្រំ​ខាងជើង ៕