ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងបៀរហ្គាឌិនទាំងរាជធានី-ខេត្ត​ សូម​បិទ​​​​នៅត្រឹម​​ថ្ងៃនេះ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ដើម្បីទប់ស្កាត់ការរីករាលដាលវីរុសកូវីដ-១៩ ក្រសួង​​ទេសចរណ៍បាន​ចេញ​លិខិត​ទៅ​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ខេត្ត ឱ្យ​បិទ​រាល់​អាជីវ​កម្ម​បៀរហ្គា​​ឌិនជា​បណ្តោះអាសន្ន ចាប់ពី​ថ្ងៃ​ទី២៥ មីនា ​រហូត​ដល់​មានការ​ជូនដំណឹង​ជា​ថ្មី​ ។ គួររំលឹកថា​…

រាជធានីភ្នំពេញ ៖ ដើម្បីទប់ស្កាត់ការរីករាលដាលវីរុសកូវីដ-១៩ ក្រសួង​​ទេសចរណ៍បាន​ចេញ​លិខិត​ទៅ​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ខេត្ត ឱ្យ​បិទ​រាល់​អាជីវ​កម្ម​បៀរហ្គា​​ឌិនជា​បណ្តោះអាសន្ន ចាប់ពី​ថ្ងៃ​ទី២៥ មីនា ​រហូត​ដល់​មានការ​ជូនដំណឹង​ជា​ថ្មី​ ។

គួររំលឹកថា​ ក្នុង​ស្ថានភាពដែល​ជំងឺ​កូ​វី​ដ​-១៩ កំពុង​រីក​រាលដាល​ជា​សាកល​ទៅ​ហើយ​នោះ ដោយ​យោង​តាម​អនុសាសន៍សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហុ​៊​ន សែន លោក ម៉​ម បុ​៊​ន​ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ធ្វើ​លិខិតផ្លូវការ​មួយ​ផ្ញើ​ទៅ​លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ថោ​ង ខុន លោក​ជំទាវ​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​អភិបាល​រាជធានី​-​ខេត្ត ស្តី​ពី​ការ​បិទ KTV ក្លិប​កម្សាន្ត រោង​ភាពយន្ត និង​សារមន្ទីរ​នៅ​ទូ​ទាំង​ប្រទេស ។

ការ​តម្រូវ​ឱ្យ​បិទទ្វារ​នេះ គឺ​ចាប់ពី​ថ្ងៃ​ទី​១៧ ខែមីនា រហូត​ដល់​ពេល​ជំងឺ​កូ​វី​ដ​-១៩​បាន​ធូរស្រាល​ឡើង​វិញ ។
ក្នុង​ថ្ងៃ​ដដែល លិខិត​ដាច់​ដោយឡែក​មួយទៀត​របស់​លោក​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ដោយ​អនុវត្ត​តាម​អនុសាសន៍​សម្តេច​តេ​ជោ ក៏​បាន​ផ្ញើ​ទៅ​លោក​ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ធម្មការ​និង​សាសនា ព្រមទាំង​អភិបាល​រាជ​ធានី​-​ខេត្ត ស្តី​ពី​ការ​បិទ​មិន​ឱ្យ​មានការ​ជួបជុំ​បែប​សាសនា​គ្រប់​ប្រភេទ​ទាំងអស់ នៅ​ទូ​ទាំង​ប្រទេសដែរ ។ ​

សូមអានសេច​ក្តីជូនដំណឹងដូចខាងក្រោម ៖

អត្ថបទសរសេរ ដោយ