ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ុយ​ពេក ទ្រាំ​មិន​ពលរដ្ឋ​នាំ​គ្នា​ដាក់​សសរ​បិទផ្លូវ

4 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ដោយសារ​តែ​ទ្រាំ​នឹង​ដី​ហុយ​មិន​បាន ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​នាំ​គ្នា​ដាក់​សសរ​បិទផ្លូវ​មិន​ឱ្យ​រថយន្ត​ដឹក​ថ្ម រត់​ឆ្លងកាត់​នោះ​ទេ ព្រោះ​ខ្លាច​កើតហេតុ​អាក្រក់​ណាមួយ​មក​លើ​ពលរដ្ឋ​។ បន្ទាប់​ពី​ទទួល​ព័ត៌មាន​នេះ លោក​អភិបាលស្រុក​ក៏​បាន​ចុះ​ទៅ​សម្របសម្រួល ដើម្បី​ឱ្យ​មានការ​ឯកភាព​គ្នា​ឆ្ពោះទៅ​រកគោ​ល​ជំហរ​ឈ្នះ​ៗ…

ខេត្តកំពង់ស្ពឺ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ដោយសារ​តែ​ទ្រាំ​នឹង​ដី​ហុយ​មិន​បាន ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​នាំ​គ្នា​ដាក់​សសរ​បិទផ្លូវ​មិន​ឱ្យ​រថយន្ត​ដឹក​ថ្ម រត់​ឆ្លងកាត់​នោះ​ទេ ព្រោះ​ខ្លាច​កើតហេតុ​អាក្រក់​ណាមួយ​មក​លើ​ពលរដ្ឋ​។ បន្ទាប់​ពី​ទទួល​ព័ត៌មាន​នេះ លោក​អភិបាលស្រុក​ក៏​បាន​ចុះ​ទៅ​សម្របសម្រួល ដើម្បី​ឱ្យ​មានការ​ឯកភាព​គ្នា​ឆ្ពោះទៅ​រកគោ​ល​ជំហរ​ឈ្នះ​ៗ ព្រោះថា រថយន្ត​ដឹក​ថ្ម​ទាំងនោះ គឺ​យក​ទៅ​ចាក់​សាង​ផ្លូវជាតិ​លេខ​៣​។

ការ​បិទផ្លូវ​នេះ ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០២០ លើ​ផ្លូវ​លេខ​143 គឺ​ផ្លូវ​ចេញពី​ផ្សារ​ត្រាំខ្នារ ភ្ជាប់​ទៅ​សាលាស្រុក​គងពិសី (​ស្ថិត​នៅ​ក្នុងស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​)​ដោយ​ពល​ដ្ឋ​ជា​ច្រើន​រស់នៅ​ភូមិ​ស​ណ្តុ​ល​ស្នំ​ក្រពើ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។

ប្រភព​បានឱ្យ​ដឹង​ថា ការ​បិទផ្លូវ​នេះ ដោយសារ​តែ​ពលរដ្ឋ​ទ្រាំ​នឹង​ក្រុម​តៃកុង​រថយន្ត​ដឹក​ថ្ម​ធំ​ៗ បើកបរ​ដោយ​ល្បឿន​លឿន​ជា​រៀងរាល់ថ្ងៃ បង្ក​ឱ្យ​មាន​ដី​ហុយ​យ៉ាង​ខ្លាំង ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ក្នុង​តំបន់ ជា​ពិសេស​គឺ​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​អ្នកដំណើរ​ដែល​ឆ្លងកាត់​ផ្លូវ​នេះ ។

ប្រភព​បន្ត​ថា ការ​បិទផ្លូវ​នេះ គឺ​គោលបំណង​របស់​ប្រជាពលរដ្ឋ គឺ​សុំ​ឱ្យ​ម្ចាស់​ក្រុមហ៊ុន ស្រោច​ទឹក​តាម​ដងផ្លូវ និង​កុំ​បើកបរ​ដោយ​ល្បឿន​លឿន​ពេក ដែល​អាច​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​នេះ​។ ជា​ពិសេស​ស្នើ​សុំ​ឱ្យ​ខាង​ក្រុមហ៊ុន​ស្រោច​ទឹក​ក្នុង​មួយ​ថ្ងៃ​៣​ដង កុំឱ្យ​ខាន បើ​ខាន​នឹង​មាន​ដី​ហុយ​ជាក់​ជា​មិន​ខាន​។

នៅ​រសៀល​ថ្ងៃ​ដដែល បន្ទាប់​ពី​ទទួល​ព័ត៌មាន​នេះ​រួច​មក គេ​សង្កេត​ឃើញ​វត្តមាន​លោក​ចែ​ម ភឺន​រី​ម​វុ​ទ្ធី អភិបាលស្រុក​គងពិសី ចុះ​ទៅ​សម្របសម្រួល​ផង​ដែរ​។

បើ​តាម​មន្ត្រី​សាល​ស​ស្រុក​មួយ​រូប​បាន​ប្រាប់​ថា ដោយ​អនុវត្ត​តាម​យុទ្ធ​សា​ស្យ្រ​ឈ្នះ​ៗ ភាគី​តំណាង​ក្រុមហ៊ុន​បាន​យល់ព្រម​ទទួលយក​សំណើ​របស់​ពលរដ្ឋ​មក​អនុវត្ត និង​សុំ​ឱ្យ​ក្រុម​តៃកុង​រថយន្ត​បើកបរ​តាម​ល្បឿន​ដែល​ច្បាប់​បាន​កំណត់​។

រហូត​មក​ដល់​ពេល​នេះ​ពល​ដ្ឋ​បាន​លើក​សសរ​ចេញ​ហើយ អ្នកដំណើរ​ក៏​អាច​ឆ្លងកាត់​បាន​ធម្មតា​។

សូម​រំលឹក​ថា កន្លង​មក រដ្ឋបាល​សាលាស្រុក ក៏​ធ្លាប់​បាន​អប់រំ​ណែនាំ​ដល់​ក្រុម​តៃកុង​រថយន្ត​ច្រើន​ដង​មក​ហើយ ទើបតែ​ថ្ងៃនេះ​ពលរដ្ឋ​ទ្រាំ​មិន​បាន​ក៏​នាំ​គ្នា​ធ្វើ​បែប​នេះ​តែ​ម្តង​។ ហើយ​ចាប់តាំងពី​មាន​ឡាន​ដឹក​ថ្ម​ឆ្លងកាត់​យក​ថ្ម​ទៅ​កសាង​ផ្លូវជាតិ​លេខ​៣ មក ផ្លូវ​នេះ​មានការ​ខូចខាត​ជា​ច្រើន​កន្លែង​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ