ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ត្រូវទំលាក់​ថ្លៃ​(ម៉ាស)មក​វិញ ទាន់​រាជរដ្ឋា​ភិ​បាល ​​មិន​ទាន់​ប្រើ​កណ្តាប់ដៃ​ដែក

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​ សម្តេចតេជោ​មាន​ប្រសាសន៍​​ថា ​ត្រូវ​ទំលាក់​ថ្លៃ​ម៉ាស់មក​វិញ ទាន់​រាជរដ្ឋាភិបាល​មិន​ទាន់​ប្រើ​កណ្តាប់ដៃ​ដែក ។ ​ហើយបើបិទ​លើក​នេះ ​មិន​ឲ្យ​អ្នក​​ឯក​រកស៊ី​នាំ​យក​ម៉ាស់​ចូល​ទេ​ គឺ​បិទ​មិន​ឲ្យ​រកស៊ី​មួយ​ជីវិត​តែ​ម្តង…

រាជធានី​ភ្នំពេញ​ ៖ ​ សម្តេចតេជោ​មាន​ប្រសាសន៍​​ថា ​ត្រូវ​ទំលាក់​ថ្លៃ​ម៉ាស់មក​វិញ ទាន់​រាជរដ្ឋាភិបាល​មិន​ទាន់​ប្រើ​កណ្តាប់ដៃ​ដែក ។ ​ហើយបើបិទ​លើក​នេះ ​មិន​ឲ្យ​អ្នក​​ឯក​រកស៊ី​នាំ​យក​ម៉ាស់​ចូល​ទេ​ គឺ​បិទ​មិន​ឲ្យ​រកស៊ី​មួយ​ជីវិត​តែ​ម្តង ដើម្បី​ឲ្យ​រៀងចាល ។ ជាមួយ​គ្នា​នោះ​ដែរ​ សម្តេច​តេ​ជោក៏​ស្នើ​ឲ្យ​ក្រសួងសុខាភិបាល និង​ប្រជា​ពលរដ្ឋ​ពិនិត្យ​មើល​ឱសថស្ថាន និង​កន្លែង​ណា​ដែល​នៅ​តែ​បន្ត​លក់​ម៉ាស់​ថ្លៃ ដោយ​រឹបអូស​យក​ទាំងអស់ ហើយ​​បិទ​ឱសថស្ថាន​នេះ​មួយ​ជីវិត​តែ​ម្តង ដោយ​កុំ​រក​ស៊ី​ទៀត​។ សម្តេច​តេ​ជោ​ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​ ក៏​បាន​ព្រមាន​រឹបអូស​យកម៉ាស់​ទាំង​អស់ពី​ក្នុង​ហាង បើសិន​អ្នកលក់​នៅ​តែ​បន្ត​លក់​ឡើងថ្លៃ​ទៀត ​។

នៅ​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វី​ដ​-១៩ ​នា​ព្រឹ​ក​​ថ្ងៃ​ទី​២៥ មីនា ឆ្នាំ​២០២០ ។ សម្តេច​តេ​ជោ​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​ «​ម៉ាស់​ពិបាក​ទិញ​ហើយ ហើយ​ខ្ញុំ​នឹង​ឈាន​ដល់​ការ​រឹបអូស​ម៉ាស់​ចេញពី​ក្នុង​ហាង​ទាំងអស់ ខ្ញុំ​កំពុង​សិក្សា​ផ្លូវ​ច្បាប់ បើ​អ្នក​ឯក​នៅ​តែ​បន្ត​លក់​ម៉ាស់​ឡើងថ្លៃ​ទៀត ខ្ញុំ​នឹង​រឹបអូស​យក​ទាំង​អស់ពី​ហាង​តែ​ម្តង ​។ ខ្ញុំ​ដាក់​បញ្ជា​រឹបអូស​យក​ទាំងអស់តែ​ម្តង​។​ កុំ​រកស៊ី​ទៀត ឱ្យ​បិទ​ឱសថស្ថាន​នឹង​តែ​ម្តង»។

សម្តេច​ថា​៖ «​និយាយ​គ្នា​មិន​ស្តាប់​យើង​នឹង​បិទ​មួយ​ជីវិត​តែ​ម្តង​។ ខ្ញុំ​កំពុង​ឲ្យ​ពិនិត្យ​នូវ លទ្ធភាព​ប្រើប្រាស់​មាត្រា​២២​នៃ​រដ្ឋ​ធម្ម​នុ​ញ្ញា​ស្នើ​ព្រះមហាក្សត្រ​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​។ ខ្ញុំ​មិន​ចង់​ប្រើ​ទេ ប៉ុន្តែ​បើ​ការ​អំពាវនាវ​របស់​ខ្ញុ្ំ​គ្មាន​ប្រសិទ្ធភាព មាត្រា​២២​ដែល​ចែង​ថា​ក្នុង​ប្រ ទេស​ដែល​មាន​មន្ត​រាយ ការ​ជួប​គ្រោះ​អាសន្ន ព្រះមហាក្សត្រ​ដាក់​ប្រទេស​ក្នុង​គ្រា​មាន អាសន្ន ដោយ​មានការ​ឯកភាព ពី​នាយក​រដ្ឋមន្ត្រី​ប្រធាន​រដ្ឋសភា និង​ប្រធាន​ព្រឹទ្ធសភា នោះ​ខ្ញុំ​ក៏​មាន​សិទ្ធិ​ស្នើ​សុំ​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​ប្រកាស​ដាក់​ប្រទេស​​ក្នុង​ភាព​មាន​អាសន្ន​ដែរ​។ ប្រទេស​ដទៃ​គេ​បាន​ធ្វើ​ហើយ ហើយ​ថៃ​ក៏​បាន​ប្រកាស​ដែរ ប៉ុន្តែ​គេ​មាន​ក្រឹត្យ​ក្នុង ឆ្នាំ​២០០៥ ដោយ​នាយក​រដ្ឋមន្ត្រី​អាច​ប្រកាស​បាន​»​។

សម្តេច​តេ​ជោ ក៏​បាន​លើក​ឡើង​ថា កម្ពុជា​មិន​ទាន់​មានច្បាប់​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​ដូច​គេ​នោះ​ទេ ក្រៅពី​រដ្ឋធម្មនុញ្ញ ដែល​ពេល​នេះ​សម្តេច​បាន​កំពុង​ឲ្យ​គេ​សិក្សា ហើយ​កម្ពុជា​យើង​ត្រូវ​មានច្បាប់​មួយ ដែល​អាច​ប្រកាស​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន ដែល​ជា​ចំណុច​មួយ​ចន្លោះ​ប្រ​យោង ព្រោះថា​កម្ពុជា​មិន​អាច​នឹក​ស្មាន​បាន​។

សម្តេច​ក៏​បាន​លើក​ឡើង​ថាបើ​សិន​ការ​ដាក់​ប្រទេស​នៅ​ក្នុង​គ្រា​មាន​អាសន្ន​នោះ សិទ្ធិ​ស៊ី​វិល​ត្រូវ​បាន​បាត់​ហើយ ជាក់ស្តែង​នោះ​ប្រទេស​នានា​បាន​អនុវត្ត​នូវ​វិធាន​ការណ៍​យក​ទា ហ៊ាន ប៉ូ​លី​ស ។ ប៉ុន្តែ​សម្តេច​បាន​អះអាង​មិន​ទាត់​ចោល​នូវ​វិធាន​តាម​មាត្រា​២២​នៃ​ច្បាប់​ធម្ម​នុ ញ្ញ​នោះ​ទេ​។ សម្តេច​នាយក​រដ្ឋមន្ត្រី​ក៏​បាន​អះ​អាង​ពេល​នេះ​សម្តេច​បាន​កំពុង​ឲ្យ​អ្នក​ច្បាប់​ធ្វើការ​សិក្សា​ផ្លូវច្បាប់ ក្នុង​ការ​ដាក់​ប្រទេស​មាន​អាសន្ន ចៀង​វាង​ការ​ប្រើប្រាស់​តាម​ច្បាប់រដ្ឋធម្មនុញ្ញមាត្រា​២២៕ ​