ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​ខេត្តបន្ទាយមានជ័យត្រៀម​ស​ណ្ឋា​គារ​មួយកន្លែង​​​ដើម្បីពិនិត្យ និង​ព្យាបាល​កូវីដ-​១៩

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ សណ្ឋាគារ​មួយ​កន្លែង​នៅ​ក្នុង​ក្រុង​សិរី​សោភ័ណ ត្រូវ​បាន​ទុកជា​កន្លែង​ត្រៀម​បម្រុង ​សម្រាប់​ពិនិត្យ ថែទាំ និង​ព្យាបាល ករណី​​រីក​រាលដាល​​នៃ​វីរុស​កូ​វី​ដ​-១៩​។ ការ​យក​សណ្ឋាគារ​ខាង​លេ​ី​នេះ​ត្រៀម​ទុក​បម្រុង​ គឺ​ស្រប​ពេល​បងប្អូន​ប្រជា​​ពល​ដ្ឋ​ខ្មែរ​ដែល​ធ្វេ​ី​ការ​នៅ​ប្រទេស​ថៃ…

ខេត្តបន្ទាយមានជ័យ ៖ សណ្ឋាគារ​មួយ​កន្លែង​នៅ​ក្នុង​ក្រុង​សិរី​សោភ័ណ ត្រូវ​បាន​ទុកជា​កន្លែង​ត្រៀម​បម្រុង ​សម្រាប់​ពិនិត្យ ថែទាំ និង​ព្យាបាល ករណី​​រីក​រាលដាល​​នៃ​វីរុស​កូ​វី​ដ​-១៩​។ ការ​យក​សណ្ឋាគារ​ខាង​លេ​ី​នេះ​ត្រៀម​ទុក​បម្រុង​ គឺ​ស្រប​ពេល​បងប្អូន​ប្រជា​​ពល​ដ្ឋ​ខ្មែរ​ដែល​ធ្វេ​ី​ការ​នៅ​ប្រទេស​ថៃ និង​បណ្តាប្រទេស​​ផ្សេងៗទៀត​ជា​ច្រេ​ី​ន​រយ​នាក់​សម្រុក​មក​ស្រុកវិញ ​ដែល​ជា​កត្តា​គួរ​ឲ្យ​ព្រួយបារម្ភ​ពី​ការ​រីក​រាលដាល​នៃ​​វីរុស​​ប្រភេទ​នេះ​។

​កាលពី​​ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០២០​ ​លោក​ អ៊ុំ រាត្រី អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជ​ការ​ឯកភាព​រដ្ឋបាល​ខេត្ត អមដំណើរ​ដោយ​លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាល​នៃ​គណៈ​អភិបាលក្រុង​សិរី​សោភ័ណ មេបញ្ជាការ​ប្រតិបត្តិការ​សឹក​រង​បន្ទាយ​មាន​ជ័យ បាន​ដឹកនាំ​កងកម្លាំង​ចម្រុះ​ទាំង​បី​ប្រភេទ ចុះ​សម្អាត​បរិវេណ សណ្ឋាគារ​មួយកន្លែងយីហោ «ព្រះ​ចន្ទ» ស្ថិត​ក្នុង​ក្រុង​សិរី​សោភ័ណ​។

លោកអភិបាល​ខេត្ត​បាន​បន្ត​ថា ​ការ​ជួល​ស​ណ្ឋ​គារ​មួយកន្លែង​​នេះ​ក្នុង​រយៈពេល​២​ខែ ដើម្បី​ត្រៀម​ប​ម្រុ​ងទុកធ្វើជា​កន្លែងសម្រាប់ពិនិត្យ ថែទាំ និង​ព្យាបាល ​ក្នុង​ករណី​ចាំបាច់​ណាមួយ​នៃ​ការី​ករាល​ដាល​វីរុស​កូ​វី​ដ​-១៩ និង​អនុវត្ត​ទៅ​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​ដូច​ជា​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ​-១៩ ដែលបច្ចុប្បន្ន​​ប្រទេស​កម្ពុជា​ក៏រកឃើញមានអ្នកផ្ទុកជំងឺប្រភេទនេះផងដែរ ។

សូម​បញ្ជាក់​ថា ៖ កម្ពុជា​-​ថៃ​បាន​សម្រេច​ធ្វេ​ី​ការ​បិទ​ច្រករបៀង​មួយ​ចំនួនជា​​បណ្តោះអាសន្ន ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​វីរុស​​កូវីដ-១៩ ​ខណៈ​មេរោគប្រភេទនេះ​បាន​​ឆ្លងរាលដាល​​ពាសពេញ​សកលលោក ។ ជាមួយនឹង​ការ​បិទ​ច្រករបៀង​នេះ​ដែរ នៅ​ច្រក​ទ្វា​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ក៏​ត្រូវ​បាន​រឹត​បន្តឹង​ការ​ត្រួតពិនិត្យសុខភាព​​យ៉ាង​យកចិត្ត​ទុកផង​ដែរ​ពី​សំណាក់​មន្ត្រី​ជំនាញ​សុខាភិបាល និង​កងកម្លាំង​អន្តោ​ប្រវេសន៍​នៅ​តាម​ច្រក​ទ្វារ​​ ដោយ​តម្រូវ​ឲ្យ​បងប្អូន​ដែល​មក​ពី​ប្រទេស​ថៃ​ចូល​តាម​ច្រក​ទ្វា​នេះ ពិនិត្យ​សុខភាព និង​វាស់​កំ​ដៅ បើក​រ​ណី​រក​ឃើញ​ថា​​បងប្អូនណាម្នាក់​​មានកំ​ដៅ​ខុសធម្មតា និង​មាន​សុខភាព​មិនសូវ​ល្អ ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដាក់​នៅ​ដាច់​ដោយឡែក​រយៈពេល​១៤​ថ្ងៃ ឬ​២​ស​ប្តា​ហ៍​ដើម្បី​តាមដាន​ជា​បន្តទៀត​។

ដោយឡែក​នៅ​ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០២០​នេះ​ដែរ រដ្ឋបាល​ខេត្តបន្ទាយមានជ័យ បាន​ចេញ​សេចក្តីជូនដំណឹង​២ ទាក់ទង​នឹង​ការ​ប្រកាស​ផ្អាក​កម្មវិធី​សង្ក្រាន្ត​ទាំង​៣​ទីតាំង​រួម​មាន​ សង្ក្រាន្ត​បន្ទាយឆ្មារ, សង្ក្រាន្ត​សិរី​សោភ័ណ និ​ង​សង្ក្រាន្ត​ក្រុង​ប៉ោយ​ប៉ែ​ត​។ ​ម្យ៉ាង​ទៀត រដ្ឋបាល​ខេត្ត​ក៏​ជូនដំណឹង​ដល់​បងប្អូន​ប្រជា​ពលរដ្ឋ​​ដែល​ត្រលប់​មក​ពី​ប្រទេស​នានា​ចូល​មក​កម្ពុជា ជា​ពិសេស​បងប្អូន​ជា​ពលករ​មក​ពី​ប្រទេស​ថៃ សូម​រាយការណ៍​មក​អាជ្ញាធរ ហើយ​ត្រូវ​ដាក់ខ្លួនឯង​​ឲ្យ​នៅ​ដាច់​ដោយឡែក​រយៈពេល​១៤​ថ្ងៃ​។ បើសិន​មាន​អាកា​រៈ​សង្ស័យ​ណាមួយ​ដូច​ជា ៖ ក្អក ឡើង​កំ​ដៅ​៣៨​អង្សា​សេ ពិបាក​ដកដង្ហើម សូម​រាយការណ៍​ទៅ​អាជ្ញាធរ ឬ​ទៅ​មន្ទី​ពេទ្យ​ជា​បន្ទាន់ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ