​នាយក​រដ្ឋមន្ត្រីម៉ា​ឡេ​ស៊ី បន្ត«​បម្រាម​»បន្ថែមទៀតរហូត​ដល់​ថ្ងៃ​ទី​១៤ មេសា


ទីក្រុង​ពូ​ទ្រា​ចា​យ៉ា ៖ លោកនាយក​រដ្ឋមន្ត្រី Muhyiddin Yassin បាន​ថ្លែង​នៅ​ថ្ងៃ​ពុធ​នេះ​ថា ប្រទេស​ម៉ា​ឡេ​ស៊ីនឹង​បន្ត​«​បម្រាម​»​បន្ថែម​ទៀត រហូត​ដល់​ថ្ងៃ​ទី​១៤ ខែមេសា ខាង​មុខ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល នៃ COVID-19 នេះ​បើ​តាមការចុះ​ផ្សាយរបស់ CNA ។

លោកនាយក​រដ្ឋមន្ត្រី Muhyiddin ទទូច​ដល់​ប្រជាជន​ម៉ា​ឡេ​ស៊ី ឱ្យ​ស្នាក់​នៅតែក្នុងផ្ទះ ។ លោក​ថា “​ក្រសួងសុខាភិបាល និង​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ បាន​ប្រាប់​ខ្ញុំ​យ៉ាង​ខ្លីថា ​និន្នាការ​បច្ចុប្បន្ន គឺករណី​ថ្មី​ៗ​នៅ​តែ​កើតឡើង​រាល់ថ្ងៃ ដូច្នេះ​ហើយ នឹង​បន្ត​«​បម្រាម​»​មួយ​រយៈ បន្ថែម​ទៀត ​រហូត​ដល់ COVID-19 ឈប់​រីក​រាលដាល​” ។

លោក Muhyiddin បាន​បន្តទៀត​ថា វា​គឺជា​មធ្យោបាយ​តែ​មួយ​គត់ ដើម្បី​ទប់ទល់​នឹង​ស្ថានភាពនាពេលបច្ចុប្បន្ន ដែល​ហាក់ដូចជា​កាន់តែ​អាក្រក់​ទៅ​ៗ ។ លោក​បាន​ពន្យល់​ថា ការ​ប្រកាស​នេះ ត្រូវ​បាន​ធ្វើ​ឡើងជា​មុន ដើម្បី​ជៀសវាង​សាធារណៈ មានការ​ភិតភ័យ ។

សូម​ជម្រាប​ថា មុន​នេះ រដ្ឋាភិបាល​ម៉ា​ឡេ​ស៊ី បាន​ដាក់​នូវ​បទបញ្ជា រយៈពេល​២​ស​ប្តា​ហ៍ ចាប់ពី​ថ្ងៃ​ទី​១៨ ខែមីនា រហូត​ដល់​ថ្ងៃ​ទី​៣១ ខែមីនា ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ COVID-19 ។ ផ្នែក​មួយ​នៃ​បទបញ្ជា គឺ​ប្រជាជន​ម៉ា​ឡេ​ស៊ី ត្រូវ​បាន​ហាមឃាត់ មិន​ឱ្យធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស ខណៈ​ភ្ញៀវ​បរទេស មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ប្រទេស​ឡេ​ស៊ី ។ វា​ក៏​ពាក់ព័ន្ធ​នឹង​ការ​បិទ​បរិវេណ​រដ្ឋាភិបាល និង​ឯកជន​ទាំងអស់​លើកលែងតែ​អ្នក​ដែល​ផ្តល់​សេវាកម្ម​ចាំបាច់​។ ។ ទី​គោរព​បូជា និង​កន្លែង​ធ្វើ​អាជីវកម្ម​ទាំងអស់ ក៏​ត្រូវ​បាន​បិទ​ផង​ដែរ លើកលែងតែ​ផ្សារ​ទំនើប ហាង​លក់​គ្រឿងទេស និង​ហាង​ងាយស្រួល​លក់​របស់របរ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ។

ទោះបី លោកនាយក​រដ្ឋមន្ត្រី បាន​ស្នើ​ឲ្យ​មនុស្ស​ទាំងអស់​ស្នាក់​នៅផ្ទះ​ក៏​ដោយ ក៏​ប្រជាជន​ម៉ា​ឡេ​ស៊ី​ជា​ច្រើន នៅ​តែ​បន្ត​ប្រមូលផ្តុំ និង​ធ្វើ​ទំនាក់ទំនង​សង្គម ជា​ហេតុ​ធ្វើ​ឲ្យ​កងទ័ព​ត្រូវ​បាន​ដាក់​ពង្រាយ នៅ​តាម​ដងផ្លូវ​សំខាន់​ៗ ចាប់តាំងពី​ថ្ងៃអាទិត្យ​មក ។

រដ្ឋាភិបាល ក៏​បាន​ប្រកាស​ដែរ​ថា ជន​ណា​ដែល​ល្មើស​នឹង​បទបញ្ជា​នេះ នឹង​ត្រូវ​ពិន័យ​ជា​ប្រាក់​របស់​ម៉ា​ឡេ​ស៊ី ដល់​ទៅ​១,០០០ R (​ស្មើនឹង ២២៥.៧០ ដុល្លារ​) ឬ​ជាប់​ពន្ធនាគារ​រហូត​ដល់​៦​ខែ ។ បើ​នៅ​តែ​ល្មើស​ទៀត ដាក់​ពន្ធនាគារ​ហើយ​រង​ពិន័យ​បន្ថែម​ទៀត ។

គិត​ត្រឹម​ថ្ងៃរសៀល ថ្ងៃ​ពុធ​ទី​២៥ មីនា​នេះ ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺ COVID-19 ចំនួន​១៧​នាក់​ហើយ និង​ចំនួន​អ្ន​កឹ្ល​ង​សរុប​លើ​ន​ដល់ ១.៧៩៦ ករណី ។ ចំនួន​នេះ​ធ្វើ​អោយ​ម៉ា​ឡេ​ស៊ី ក្លាយជា​ប្រទេស​ដែល​មាន​អ្នក​ឆ្លង​កូ​វី​ដ​១៩ ខ្ពស់​ជាងគេ​នៅ​អាស៊ី​អាគ្នេយ៍ ៕

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ