ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្លឹង​មើល​សមរភូមិ​ប្រឆាំង​កូ​វី​ដ​១៩ នៅ​​ពេល​អគ្គបញ្ជាការ​ចេញ​បញ្ជា

4 ឆ្នាំ មុន
  • ភ្នំពេញ

ប្រទេស​កម្ពុជា បាន​ដាក់​ចេញ​ផែនការ​លម្អិត និង​ស៊ីជម្រៅ ដើម្បី​ឆ្លើយ​ប​តប​នឹង​ការ​រាលដាល​នៃ​មេរោគ​កូ​វី​ដ​១៩ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង និង​ការ​ស្លាប់​ដោយសារ​មេរោគ​កូ​វី​ដ​១៩​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​វិធានការ​ចាំបាច់​ជា​ច្រើន​នៅ​ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​នឹង​សត្រូវ​គ្មាន​រូប​មួយ​នេះ…

ប្រទេស​កម្ពុជា បាន​ដាក់​ចេញ​ផែនការ​លម្អិត និង​ស៊ីជម្រៅ ដើម្បី​ឆ្លើយ​ប​តប​នឹង​ការ​រាលដាល​នៃ​មេរោគ​កូ​វី​ដ​១៩ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង និង​ការ​ស្លាប់​ដោយសារ​មេរោគ​កូ​វី​ដ​១៩​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​វិធានការ​ចាំបាច់​ជា​ច្រើន​នៅ​ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​នឹង​សត្រូវ​គ្មាន​រូប​មួយ​នេះ នៅ​ពេល​ដែល​សម្តេច​ជួប​ជាមួយ​គ្រូពេទ្យ និង​និស្សិត​ពេទ្យ​ចំនួន​៤២០​នាក់ នៅ​វិមាន​សន្តិភាព​នៅ​ថ្ងៃ​ទី​២៥ ខែមីនា​។

យុទ្ធសាស្ត្រ​ធំ ៣ ដាក់​ចេញ គឺ​ការ​ទប់ស្កាត់​ការ​ឆ្លង​មេរោគ​ពី​ខាងក្រៅ ការ​ទប់ស្កាត់​ការ​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ការ​ព្យាបាល​អ្នកមាន​ផ្ទុកមេរោគ​កូ​វី​ដ​១៩ ឱ្យ​ជា​សះស្បើយ និង​ផុត​ពី​ការ​ស្លាប់​។

ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​មេរោគ​កូ​វី​ដ​១៩ ពី​ខាងក្រៅ​នោះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើក​ឡើង​ពី​ភាព​ចាំបាច់​នៃ​ការ​រឹត​បន្តឹង​តាម​ច្រកព្រំដែន ដើម្បី​ទប់ស្កាត់​ពលរដ្ឋ​មក​ពី​ប្រទេស​ដែល​មាន​អ្នក​ឆ្លង​មេរោគ​ច្រើន​ចូល​ក្នុង​ប្រទេស​កម្ពុជា​។ ទន្ទឹម​ជាមួយ​គ្នា​នោះ កម្ពុជា​ក៏​ត្រូវ​ផ្អាក​កិច្ចប្រជុំ​អន្តរជាតិ ក៏​ដូច​ជា​ការ​ហាមឃាត់​មិន​ឱ្យ​មន្ត្រី​រដ្ឋ​ទៅ​ចូលរួម​កិច្ចប្រជុំ​នៅ​ក្រៅប្រទេស​ផង​ដែរ​។

នៅ​ក្នុង​ប្រទេស​វិញ ការ​ទប់​ការ​ចម្លង​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត ក៏​ត្រូវ​តែ​ដើរ​ទន្ទឹម​នឹង​ការ​រឹត​បន្តឹង​ការ​ចម្លង​ពី​ខាងក្រៅ​ផង​ដែរ​។

ខណៈ​ដែល​ពលករ​កម្ពុជា​ប្រមាណ​ជា​១៥០០០​នាក់ ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ​បាន​វិល​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ គឺជា​បារម្ភ​មួយ​នៅ​ក្នុង​ការ​អាច​នឹង​នាំ​ឱ្យ​មានការ​ចម្លង​មេរោគ​កូ​វី​ដ​១៩​។

ការ​ជួប​ជាមួយ​និស្សិត និង​គ្រូពេទ្យ​ចំនួន​៤២០​នាក់​នៅ​វិមាន​សន្តិភាព គឺជា​ផ្នែក​មួយ​នៃ​ការ​បញ្ចេញ​កម្លាំង​ធ្វើការ​ងារ​ទូ​ទាំង​ប្រទេស ដើម្បី​ទប់ស្កាត់​ការ​រាលដាល​មេរោគ​កូ​វី​ដ​១៩ នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ការងារ​សំខាន់​នោះ គឺ​ដើម្បី​ដាក់​នៅ​កម្មករ​ទាំងនោះ​ឱ្យ​នៅ​ដោយឡែក និង​ធ្វើតេស្ត​ពួក​គេ ដើម្បី​ទប់ស្កាត់​ការ​ចម្លង​ណាមួយ​ដែល​អាច​កើត​មាន​។

ការ​ព្យាបាល​អ្នក​ជំ​ឱ្អោ​យ​បានជា​សះ​ស្បើ យ​និង​រួច​ផុត​ពី​ការ​ស្លាប់​ក៏​ត្រូវ​បាន​សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​ផង​ដែរ ដោយ​មានការ​ត្រៀម​ទាំង​គ្រូពេទ្យ​ស៊ី​វិល គ្រូពេទ្យ​នគរបាល និង​គ្រូពេទ្យ​យោធា​ផង​ដែរ​។

នៅ​ពេល​ដែល​រដ្ឋាភិបាល​ដាក់​ចេញ​ផែនការ​លម្អិត​អំពី​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​កូ​វី​ដ​១៩ ប្រជាជន​កម្ពុជា​មាន​កាតព្វកិច្ច​ចូលរួម​ពេញទំហឹង ដើម្បី​រួម​គ្នា​ជាមួយ​រដ្ឋាភិបាល ក្រសួងសុខា​ភិបាល គ្រូពេទ្យ​កម្ពុជា និង​អាជ្ញា​ធរមាន​សមត្ថកិច្ច ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​យុទ្ធនាការ​ប្រឆាំង​នឹង​មេរោគ​កូ​វី​ដ​១៩ មាន​ប្រសិទ្ធភាព​ខ្លាំង​បំផុត​ដែល​អាច​ធ្វើ​ទៅ​បាន​។

សមរភូមិ​ប្រឆាំង​នឹង​មេរោគ​កូ​វី​ដ​១៩ មាន​ភាព​ស្មុគស្មាញ និង​ត​ម្រូ​ឱ្អោ​យ​មនុស្ស​ទាំង​១៦​លាន​នាក់ ចូលរួម​ដើម្បី​ភាព​ជោគជ័យ​នៅ​ក្នុង​សមរភូមិ​មួយ​នេះ​។

ដោយសារ​តែ​មេរោគ​កូ​វី​ដ​១៩​នេះ វា​គ្មាន​រូប ហើយ​វា​ខ្ចី​ខ្លួន​មនុស្ស​ម្នាក់ ដើម្បី​ចម្លង​ទៅ​មនុស្ស​ម្នាក់​​ទៀត​នោះ កម្ពុជា​នឹង​មិន​អាច​ជោគជ័យ​បាន​ឡើយ​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​សត្រូវ​គ្មាន​រូប​កូ​វី​ដ​១៩​។ សម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​នាម​ជា​អគ្គមេបញ្ជាការ​ដឹកនាំ​សមរភូមិ​ប្រឆាំង​កូ​វី​ដ​១៩ បាន​អំពាវនាវ ហើយ​អំពាវនាវ​ទៀត ឱ្យ​ប្រជាជន​កម្ពុជា​ទាំងអស់​ចូលរួម​អស់ពី​ចិត្ត​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​កូ​វី​ដ​១៩ ដែល​បាន​រាលដាល​ដល់​ប្រទេស​១៩៧​ទៅ​ហើយ នៅ​ក្នុង​ពិភពលោក​នេះ​។

ប្រជាជន​កម្ពុជា​ទាំងអស់ អាច​ចូលរួម​យ៉ាង​សកម្ម​នៅ​ក្នុង​យុទ្ធនាការ​មួយ​នេះ តាម​រយៈ​ចាត់​វិធាន ការ​ផ្ទាល់ខ្លួន​យ៉ាង​ជាក់ស្តែង ដើម្បី​កុំឱ្យ​ឆ្ល ង​និង​ដើម្បី​កុំឱ្យ​ចម្លង​មេរោគ​កូ​វី​ដ​៩​។

មនុស្ស​ម្នាក់​ៗ​អាច​ការពារ​ខ្លួន​មិន​ឱ្យ​ឆ្លង​មេរោគ​កូ​វី​ដ​១៩ ដោយ​មាន​វិធានការ​ចំពោះ ខ្លួនឯង ដូច​តទៅ​នេះ​៖

ទី​១- មិន​ធ្វើ​ដំណើរ​ទៅ​កាន់​កន្លែង​ដែល​មានការ​ចម្លង​មេរោគ​ដូច ជា​ធ្វើ​ដំណើរ​ទៅ​កាន់​ក្រៅ​ប្រទេស ឬ​ក៏​កន្លែង​ដែល​មាន​មនុស្ស​ច្រើន​។ សម្តេច​ក៏​បាន​ណែនាំ​ថា បើសិនជា​មិន​ចាំបាច់​ទេ គឺ​នាំ​គ្នា​ស្ថិត​នៅ​ក្នុងផ្ទះ​។

ទី​២- នៅ​ឱ្យ​ឆ្ងាយ​ពី​អ្នក​ដែល​មាន​ផ្ទុ មេរោគ​កូ​វី​ដ​១៩ ឬ​ក៏​អ្នក​ដែល​សង្ស័យ​ថា មាន​មេរោគ​នេះ ដូច​ជា​អ្នក​ដែល​ធ្លាប់​ធ្វើការ ឬ​រស់នៅ​ផ្ទាល់​ជាមួយនឹង​អ្នកជំងឺ​មាន​មេរោគ​កូ​វី​ដ​១៩ ឬ​ក៏​អ្នក​ដែល​ទើបតែ​មក​ពី​ប្រទេស​ដែល​មានការ​ឆ្លង​មេរោគ​កូ​វី​ដ​១៩​ខ្លាំង ដូច​ជា​ពលករ​កម្ពុជា ដែល​ទើបតែ​មក​ពី​ប្រទេស​ថៃ​។

ទី​៣- ត្រូវ​លាងដៃ​ជាមួយនឹង​ទឹក​ស្អាត និង​សាប៊ូ ឬ​ក៏​ទឹក​ជែ​ល​សម្លាប់​មេរោគ​យ៉ាងតិច​២០​វិនាទី​ឱ្យ​បាន​ញឹកញាប់ ជា​ពិសេស​មុន​ពេល​យកដៃ​ប៉ះ​មុខ មាត់ ច្រមុះ និង​ភ្នែក​។

ទី​៤- រស់នៅ​ប្រកបដោយ​អនាម័យ ដោយ​សម្អាតផ្ទះ សម្អាត​កន្លែងធ្វើការ និង​បរិភោគ​អាហារ​មាន​អនាម័យ និង​នាំ​មក​នូវ​សុខភាព ពីព្រោះ​មេរោគ​នេះ ក៏​អាច​ឆ្លង​មក​មនុស្ស​ផង​ដែរ​តាម​រយៈ​ការ​ប៉ះ​នឹង​ផ្ទៃ​ខាងក្រៅ ឬ​ក៏​អ្វីមួយ​ដែល​មេរោគ​នោះ​សម្ងំ​នៅ​។

ទន្ទឹម​នឹង​ការពារ​ខ្លួន​មិន​ឱ្យ​ឆ្លង​មេរោគ​ហើយ​នោះ ប្រជាជន​ម្នាក់​ៗ​ក៏​ត្រូវ​មានការ​ទទួលខុសត្រូវ ហើយ​អនុវត្ត​វិធានការ​នានា​ដែល​ទប់ស្កាត់​ការ​ចម្លង​មេរោគ​កូ​វី​ដ​១៩​នេះ​។ ករណី​រក​ឃើញ​ជន​ជាតិ​បារាំង​៣៤​នាក់​មាន​ផ្ទុកមេរោគ​កូ​វី​ដ​១៩ និង​ដំណើរ​វិល​ត្រឡប់​មក​វិញ​របស់​កម្មករ​១៥០០០​នាក់​ពី​ប្រទេស​ថៃ បាន​នាំ​ឱ្យ​មានការ​បារម្ភ​ខ្លាំង​ពី​លទ្ធភាព​នៃ​ការ​ចម្លង​មេរោគ​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​។

អាស្រ័យ​ដូច្នេះ​ហើយ បានជា​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ថ្ងៃ​ទី​២៥ ខែមីនា​នេះ បាន​អំពាវនាវ​ឱ្យ​ពលករ​ទាំងនោះ​ដាក់ខ្លួន​នៅ​ដោយឡែក​ពី​ក្រុម​គ្រួសារ និង​មិត្តភក្តិ ដើម្បី​តាមដាន និង​ធ្វើតេស្ត​ក្រែង​ល​មាន​មេរោគ​កូ​វី​ដ​១៩​។ ដូច្នេះ​ពលករ​ទាំងអស់​ដែល​បាន​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ ត្រូវ​តែ​ដាក់​ខ្លួនឯង​ឱ្ នៅ​ដោយឡែក​រយៈពេល​១៤​ថ្ងៃ ដើម្បី​តាមដាន និង​បញ្ជៀ​សការ​ចម្លង​មេរោគ​គូ​វី​ដ​១៩ ទៅ​កាន់​មនុស្ស​ជាទី​ស្រលាញ់​របស់​ខ្លួន​ផង និង​ដើម្បី​សុខភាព​ផ្ទាល់ខ្លួន​ផង​។ ចំណែក​ក្រុម​គ្រួសារ​របស់​គាត់​ក៏​ត្រូវ​ចៀសវាង​ការ​ចូល​គិត​គាត់​រយៈពេល​១៤​ថ្ងៃ​ដែរ ដើម្បី​ចៀសវាង​ការ​ឆ្លង​មេរោគ​។

ប្រជាជន​កម្ពុជា​ណា​ដែល​ធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស ពិសេស​ប្រទេស​ដែល​មានការ​ឆ្លង​មេរោគ​កូ​វី​ដ​១៩​ខ្លាំង ត្រូវ​តែ​ដាក់​ខ្លួនឯង​ឱ្យ​នៅ​ដោយឡែក​ពី​គេ​រយៈពេល​១៤​ថ្ងៃ​ផង​ដែរ​ដើម្បី​តាមដាន​។ បើសិនជា​មាន​រោគ​សញ្ញា​ដូច​ជា​ក្តៅខ្លួន ក្អក កណ្តាស និង​ពិបាក​ដកដង្ហើម​ត្រូវ​ឆាប់​ទាក់ទង​គ្រូពេទ្យ​តាម​រយៈ​ទូរស័ព្ទ​១១៥ ដើម្បី​រក​ជំនួយ​។

បើសិនជា​ទាំង​មន្ត្រី​របស់​រដ្ឋាភិបាល ក្រុម​គ្រូពេទ្យ សមត្ថកិច្ច​ទាំងអស់ និង​ប្រជាជន​រួម​គ្នា​ជា​ធ្លុង​មួយ​នោះ កម្ពុជា​អាច​នឹង​សង្ឃឹម​ឃើញ​ជ័យ​ជំនះ​ប្រឆាំង​នឹង​សត្រូវ​គ្មាន​រូប​កូ​វី​ដ​១៩ ហើយ​កម្ពុជា​អាច​បញ្ជៀ​សបាន​ពី​ការ​ស្លាប់​មនុស្ស​ជា​ច្រើន ដូចដែល​មេរោគ​នេះ​បាន​សម្លាប់​នៅ​ក្នុង​បណ្តា​ប្រទេស​ជា​ច្រើន​។

ក្នុង​ន័យ​នេះ វា​ជា​ការ​ចាំបាច់​ដែល​ត្រូវ​សង្កត់ធ្ងន់​ម្តង​ហើយ​ម្តងទៀត​ដែល​មន្ត្រី ក្រុម​គ្រូពេទ្យ និង​អ្នក​ពាក់ព័ន្ធ​ត្រូវ​បំពេញការងារ​ប្រកបដោយ​ការ​ទទួលខុសត្រូវ​ខ្ពស់​បំផុត​ហើយ​ចៀសវាង​អោយ​បាន​ភាព​អសកម្ម ជា​ពិសេស​ការ​កិប​កេ​ញ​ធនធាន​សម្រាប់​យុទ្ធនាការ​ដ៏​មាន​សារសំខាន់​អាយុ​ជីវិត​​មួយ​នេះ​។ ក្រុម​គ្រូពេទ្យ និង​និស្សិត​ស្ម​គ្រ​ចិត្ត ទាំងអស់​សម​នឹង​ទទួល​បានការ​លើកទឹក​ចិត្ត ព្រមទាំង​មាន​មធ្យោបាយ​គ្រប់យ៉ាង ដើម្បី​ការពារ​ខ្លួន​ប្រឆាំង​នឹង​មេរោគ​កូ​វី​ដ​១៩ និង​ដើម្បី​ពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាជន​ដែល​មាន​ផ្ទុកមេរោគ​កូ​វី​ដ​១៩​នេះ ដូចដែល​សម្តេច​តេ​ជោ បាន​ប្រកាស​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​មុខ​គ្រូពេទ្យ និង​និស្សិត​។

ចំណែក​ប្រជាជន​ត្រូវ​តែ​អនុវត្ត​វិធានការ​ការពារ​ខ្លួន​ពី​ការ​ឆ្លង​មេរោគ​កូ​វី​ដ​១៩ និង វិធានការ​បង្ការ​ការ​ចម្លង មេរោគ​កូ​វី​ដ​១៩​ទៅ​អ្នក​ដទៃ​។

នៅ​ពេល​គ្រប់​គ្នា​អាច​ធ្វើ​ការងារ​តាម​ការ​ទទួលខុសត្រូវ​ហើយ​នោះ បទបញ្ជា​ដែល​ដាក់​ចេញ​ដោយ​​សម្តេច​តេ​ជោ ក្នុង​នាម​ជា​អគ្គមេបញ្ជាការ​ដឹកនាំ​សមរភូមិ​ប្រយុទ្ធ​នឹង​មេរោគ​កូ​វី​ដ​១៩ នឹង​ទទួល​បាន​ជោគជ័យ ហើយ​កម្ពុជា​នឹង​គ្មាន​មនុស្ស​ស្លាប់​ដោយសារ​មេរោគ​នេះ​។

យើង​នាំ​គ្នា​សម្លឹង​មើល​លទ្ធផល​នៃ​យុទ្ធនាការ​ទូ​ទាំ​ប្រទេស​មួយ​នេះ ជាមួយនឹង​ការ​ចូលរួម​ទាំង​កម្លាំងកាយ និង​ចិត្ត​ទាំងអស់​គ្នា ដើម្បី​ភាព​ជោគជ័យ​មួយ​ដែល​យើង​ចង់បាន​។

យើង​ត្រូវ​តែ​ស្រឡាញ់​ខ្លូ​ន​យើង ស្រឡាញ់​គ្រួសារ​យើង ស្រឡាញ់​មនុស្ស​នៅ​ក្បែរ​យើង និង​ស្រឡាញ់ ប្រជាជន​យើង​ទូ​ទាំង​ប្រទេស​។ បេះដូង​នៃ​ក្តី​ស្រឡាញ់​នឹង​យកឈ្នះ​សត្រូវ​គ្មាន​រូប​កូ​វី​ដ​១៩៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ