ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ចិន​ជិត​២០០​នាក់​មក​ដាក់​នៅ​សាលាក្រុង​បា​វិត​ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស​ក័

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ​៖ ​ជនជាតិ​ចិន​ប្រមាណ​២០០​នាក់​បាន​ធ្វើ​ដំណើរ​តាម​រថយន្តក្រុង​មក​ចុះ​នៅ​ចំណុច​ខាង​មុខ​សណ្ឋាគារ​និង​កាស៊ីណូ​ជិត​ច្រក​ទ្វា​រ​ព្រំដែន​អន្តរជាតិ​បា​វិត​កាលពី​វេលា​ម៉ោង​៧​និង​១០​នាទី​យប់​ថ្ងៃ​ទី​២៤ ​មីនា​២០២០​ ស្ថិត​នៅ​ក្រុង​បា​វិត​ ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​មហាជន​ ហើយ​ក្រុម​សមត្ថកិច្ច​នគ​បាល​ក្រុង​បា​វិត​សហ​ការជាមួយ​កងរាជអាវុធហត្ថ​ក្រុង​បា​វិត​និង​នគ​បាល​អន្តោ​ប្រវេ​សន្ត៍​ច្រក​ទ្វា​ព្រំ​​ដែន​អន្តរជាតិ​បា​វិត​អាជ្ញាធរ​ក្រុង​បា​វិត​បាន​ឃាត់ខ្លួន​​ជនជាតិ​ចិន​ទាំង​២០០​នាក់​មក​ដាក់​នៅ​សាលាក្រុង​បា​វិត អធិការដ្ឋាន​នគ​រ​បាល​ក្រុង​បា​វិត​និង​អគារ​កងរាជអាវុធហត្ថ​ក្រុង​បា​វិត​ដើម្បី​គ្រប់គ្រង​និង​ធ្វើ​ច​ត្តា​ឡី​ស​ក័​។​ ទាក់ទិន​ករណី​ខាង​លើ​នេះ ​លោក​លឹ​ម…

ខេត្តស្វាយរៀង ​៖ ​ជនជាតិ​ចិន​ប្រមាណ​២០០​នាក់​បាន​ធ្វើ​ដំណើរ​តាម​រថយន្តក្រុង​មក​ចុះ​នៅ​ចំណុច​ខាង​មុខ​សណ្ឋាគារ​និង​កាស៊ីណូ​ជិត​ច្រក​ទ្វា​រ​ព្រំដែន​អន្តរជាតិ​បា​វិត​កាលពី​វេលា​ម៉ោង​៧​និង​១០​នាទី​យប់​ថ្ងៃ​ទី​២៤ ​មីនា​២០២០​ ស្ថិត​នៅ​ក្រុង​បា​វិត​ ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​មហាជន​ ហើយ​ក្រុម​សមត្ថកិច្ច​នគ​បាល​ក្រុង​បា​វិត​សហ​ការជាមួយ​កងរាជអាវុធហត្ថ​ក្រុង​បា​វិត​និង​នគ​បាល​អន្តោ​ប្រវេ​សន្ត៍​ច្រក​ទ្វា​ព្រំ​​ដែន​អន្តរជាតិ​បា​វិត​អាជ្ញាធរ​ក្រុង​បា​វិត​បាន​ឃាត់ខ្លួន​​ជនជាតិ​ចិន​ទាំង​២០០​នាក់​មក​ដាក់​នៅ​សាលាក្រុង​បា​វិត អធិការដ្ឋាន​នគ​រ​បាល​ក្រុង​បា​វិត​និង​អគារ​កងរាជអាវុធហត្ថ​ក្រុង​បា​វិត​ដើម្បី​គ្រប់គ្រង​និង​ធ្វើ​ច​ត្តា​ឡី​ស​ក័​។​

ទាក់ទិន​ករណី​ខាង​លើ​នេះ ​លោក​លឹ​ម ​សៀង​ហេង​ អភិបាលក្រុង​បា​វិត​បាន​ប្រាប់​កោះសន្តិភាព​ថា នៅ​យប់​ថ្ងៃ​ទី​២៤​ មីនា ​ឆ្នាំ​​២០២០ ​គឺ​មាន​ជនជាតិ​ចិន​ប្រមាណ​២០០​នាក់​បាន​ធ្វើ​ដំណើរ​ពី​ទិ​ស​ខាងលិច​តាម​ផ្លូវជាតិ​លេខ​១​មក​ចុះ​នៅ​មុខ​សណ្ឋាគារ​និង​កាស៊ីណូ​ក្នុង​ក្រុង​បា​វិត ​ហើយ​គោលបំណង​ចូល​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​និង​តាម​កាស៊ីណូ​ ក៏​ប៉ុន្តែ​ម្ចាស់​សណ្ឋាគារ​និង​កាស៊ីណូ​មិន​អ​នុ​ញ្ញាត​​ ដោយ​​បាន​រាយការណ៍​​ជូន​អាជ្ញាធរ​និង​សមត្ថកិច្ច​ ទើប​លោក​សហ​ការជាមួយ​នគ​បាល​អន្តោ​ប្រវេ​សន្ត៍​ស្នងការ​នគ​បាល​ខេត្ត​នគ​បាល​អន្តោ​ប្រវេ​សន្ត៍​ច្រក​ទ្វា​រ​ព្រំដែន​អន្តរជាតិ​បា​វិត​នគ​បាល​ក្រុង​បា​វិត​និង​កងរាជអាវុធហត្ថ​ក្រុង​ខេត្ត​ចុះ​ទៅ​ឃាត់​និង​បញ្ជូន​ជនជាតិ​ចិន​ទាំង​២០០​នាក់​មក​ដាក់​ឲ្យ​ស្នាក់​នៅ​ក្នុង​សាលាក្រុង​បា​វិត នៅ​អធិការដ្ឋាន​នគ​បាល​ក្រុង​បា​វិត​និង​អាគារ​កងរាជអាវុធហត្ថ​ក្រុង​បា​វិត​ដើម្បី​គ្រប់គ្រង​និង​សាកសួរ​។

​លោក​អភិបាលក្រុង​បន្ត​ទៀត​ថា​ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ​មី​នា​ ឆ្នាំ​២០២០​នេះ​សមត្ថកិច្ច​នគ​បាល​អន្តោ​ប្រវេ​សន្ត៍​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​បាន​សហ​ការ​ជា​នគ​បាល​អន្តោប្រវេសន៍​ច្រក​ទ្វា​ព្រំដែន​អន្តរជាតិ​សាកសួរ​និ​ង​ឲ្យ​មន្ត្រី​សុខាភិបាល​ពិនិត្យ​និង​ធ្វើ​ច​ត្តា​ឡី​ស​ក័​រហូត​ដល់​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​នេះ​ពុំ​ទាន់​រក​ឃើញ​មាន​សញ្ញា​​អ្វី​គួរ​ឲ្យ​សង្ស័យ​ពាក់ព័ន្ធ​​ករណី​វីរុស​កូ​វី​ដ-​១៩​ទេ​។

ចំពោះ​លទ្ធផល​យ៉ាងណា​នោះ ​យើង​មិន​ទាន់​ទទួល​បាន​ជ​ាផ្លូវការ​នោះ​ទេ​ ដោយ​សមត្ថកិច្ច​មិន​អនុញ្ញាតឲ្យ​ចូល​សម្ភាសន៍​ឬ​ថត​ផ្តិត​យក​រូបភាព​ជនជាតិ​ចិន ​ឬ​សមត្ថកិច្ច​នៅ​ខាងក្នុង​អគារ​សាលាក្រុង​និង​ទីតាំង​ទាំង​បី​នោះ​ទេ​ ដោយ​ដាក់​ខ្សែ​ព​ទ្ធ័ជុំ​វិញ​បរវេ​ណ​ទីតាំង​ទាំង​បី​ចម្ងាយ​៣០​ម៉ែត្រ​ពីរ​បង​ ។ ​ដោយ​សមត្ថកិច្ច​កំពុង​ដាក់​ជនជាតិ​ទាំងនេះ​ឲ្យ​នៅ​ដោយឡែក ​និង​កំពុងធ្វើការ​សូម​រង់ចាំ​លទ្ធផល​​នៅពេល​​ក្រោយ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ