ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ៖ បុណ្យចូលឆ្នាំ​ខ្មែរ​នៅ​តែ​ធ្វើ​​​ធម្មតា​ ប៉ុន្តែ​គ្មាន​​ការរៀបចំសង្ក្រានទេ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ​សម្តេច​តេ​ជោ ហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ​ពិ​ធិ​ចូល​ឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​នៅ​តែ​ធ្វើ​ជា​ធម្មតា ប៉ុន្តែ​គ្មាន​ការ​រៀបចំ​ស​ង្ក្រាន្ត និង​ការ​ប្រគំតន្ត្រី​នោះ​ទេ គឺ​សប្បាយ​តាម​គ្រួសារ​រៀង​ៗ​ខ្លួន​។​ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​គ្រូពេទ្យ​ស្ម័គ្រ​ចិន​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ-​១៩​ ​​ព្រឹក​ថ្ងៃ​ទី​២៥​​…

រាជធានី​ភ្នំពេញ​៖ ​សម្តេច​តេ​ជោ ហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ​ពិ​ធិ​ចូល​ឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​នៅ​តែ​ធ្វើ​ជា​ធម្មតា ប៉ុន្តែ​គ្មាន​ការ​រៀបចំ​ស​ង្ក្រាន្ត និង​ការ​ប្រគំតន្ត្រី​នោះ​ទេ គឺ​សប្បាយ​តាម​គ្រួសារ​រៀង​ៗ​ខ្លួន​។​ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​គ្រូពេទ្យ​ស្ម័គ្រ​ចិន​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ-​១៩​ ​​ព្រឹក​ថ្ងៃ​ទី​២៥​​ មីនា​ ឆ្នាំ​២០២០ ​នៅ​វិមាន​សន្តិភាព​សម្តេច​តេ​ជោបាន​លើក​ឡើង​ថា ​ការ​ប្រគំតន្ត្រី​នៅ​តែ​ឲ្យ​ធ្វើ ប៉ុន្តែ​មិន​ចាំបាច់​មានការ​ជួបជុំមើល​ផ្ទាល់​នោះ​ទេ​ ។ ផ្សាយ​ផ្ទាល់​ ដើម្បី​ឲ្យ​ប្រជាជន​មើល​តាម​ផ្ទះធ្វើ​បែប​នេះ​កុំ​ឲ្យ​ប្រទេស​យើង​មាន​ស្ងាត់​ពេក​។ ថ្ងៃ​បុណ្យ​ឆេ​ង​ម៉េ​ង ចូល​ឆ្នាំ​រាជរដ្ឋាភិបាល​នៅ​ថៃ គឺ​ផ្អាក​តែ​ម្តង​ចំណែក​ខ្មែរ​យើង​ធ្វើ ប៉ុន្តែ​យើង​មិន​ធ្វើ​ស​ន្ត្រា​ន​ទាំង​នៅ​ថ្នាក់​ខេត្ត ស្រុក​ក៏​ដោយ ក្នុង​នោះ​របាំ​ត្រុ​ត​ក៏​មិន​រាំ​ដែរ​។

សម្តេច​តេ​ជោ​​បញ្ជាក់​ថា​ «​យើង​ធ្វើ​ធម្មតា ពិធី​បុណ្យចូលឆ្នាំ​ ដោយ​ធ្វើការ​​សប្បាយ​ នៅ​តាម​ផ្ទះ​រៀងខ្លួន ហើយ​សុំ​កុំ​ប្រើ​អបិយ​ជំនឿ ដើម្បី​បណ្តេញ​កូ​វី​ដ​-១៩ ដោយ​យក​ភ្លើង​ដុតដេញ​កូ​វី​ដ-​១៩ ។ កុំ​ធ្វើ​បែប​នេះ​មិន​បាន​ទេ ព្រោះ​រដូវ​ប្រាំ​ផង​»​។ សូម​ជម្រាប​ថា ​ប្រកាស​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ ដើម្បី​រួម​គ្នា​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ​ដែល​កំពុង​រីក​រាលដាល​នៅ​ក្នុង​ប្រទេស​ក៏​ដូច​ជា​បណ្តា​ប្រទេស​នានា​លើក​សាកល ។

ក្នុង​ឱកាស​នោះ​ដែរ​ សម្តេច​តេ​ជោ​ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ​ធ្វើការ​ទប់ស្កាត់​ជំងឺ​នេះ​ទាំង​អស់​គ្ នា​ដោយ​កុំ​ចេញ​ក្រៅ​ផ្ទះ​បើ​មាន​ចាំបាច់ ធ្វើ​អនាម័យ​ជា​ប្រចាំ ពាក់​ម៉ាស់ ឬ​ក្រ​ហាម ដើម្បី​ការពារ​ការ​ឆ្លង​ពី​យើងទៅ​គេ ឬ​ពី​គេ​មក​យើង ។ ដាក់​ឲ្យ​នៅ​ឯក​កោរ​រយៈពេល​១៤​ថ្ងៃ​ បើ​សង្ស័យ​មាន​ជំងឺ​នេះ​។
ជាមួយ​គ្នា​នោះ​ដែរ​ សម្តេច​ក៏​បាន​អំពាវនាវ​ដល់​សមាជិក​រាជរដ្ឋាភិបាល សមាជិក​ព្រឹទ្ធសភា រដ្ឋសភា ដែល​ចុះ​ជួ​ួ​មូលដ្ឋាន​គប្បី ទិញ​ក្រ​មាស ឬ​ម៉ាស់​ចែក​ជូន​ប្រជាពលរដ្ឋ​ផង​ដែរ​ ។

អត្ថបទសរសេរ ដោយ