ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណាំ​ម៉ាក់​ប្រាំង​ឆ្នាំ​២០២០ បាន​តម្លៃ​ជាង​ឆ្នាំទៅ អ្នក​ដាំ​សប្បាយ​រីករាយ​(​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ ប្រជា​កសិករ​ខ្មែរ​ដែល​រស់នៅ​ក្នុង​ឃុំ​តា​តៃ ក្រុង​ខេមរៈភូមិន្ទ ខេត្តកោះកុង នា​ពេល​បច្ចុប្បន្ន​នេះ កំពុង​តែ​មាន​ភាព​រីករាយ និង​មមាញឹក​នៅ​ក្នុង​ការ​ចុះ​ដាំ​ដំណាំ​ហូប​ផ្លែ​ផ្សេង​ៗ ដូច​ជា ដំណាំ​ម្នាស់…

ខេត្តកោះកុង ៖ ប្រជា​កសិករ​ខ្មែរ​ដែល​រស់នៅ​ក្នុង​ឃុំ​តា​តៃ ក្រុង​ខេមរៈភូមិន្ទ ខេត្តកោះកុង នា​ពេល​បច្ចុប្បន្ន​នេះ កំពុង​តែ​មាន​ភាព​រីករាយ និង​មមាញឹក​នៅ​ក្នុង​ការ​ចុះ​ដាំ​ដំណាំ​ហូប​ផ្លែ​ផ្សេង​ៗ ដូច​ជា ដំណាំ​ម្នាស់ ដំណាំ​ម៉ាក់​ប្រេង ដំណាំ​ម៉ាក់​ប្រាំង ស្វាយ​គ្រប់​ប្រភេទ ធុ​រេ​ន និង​សាវម៉ាវ ដែល​កំពុង​តែ​មាន​ភាព​រីក​ចម្រើន គួរ​ឲ្យ​មោទនភាព​សម្រាប់​ពលរដ្ឋ​ជា​ប្រជា​កសិករ​ក្នុង​ខេត្តកោះ​កុង ស្ទើរតែ​គ្រប់​ទីកន្លែង​។

យោង​តាម​ការ​រៀបរាប់​ពី​ប្រជា​កសិករ ដែល​ស្ថិត​នៅ​ក្នុង​ឃុំ​តា​តៃ ក្រុង​ខេមរៈភូមិន្ទ បាន​រៀបរាប់​ឲ្យ​ថា ចំពោះ​ដំណាំ​មក​រា​នេះ គឺ​មាន​ភាព​ងាយស្រួល​នៅ​ក្នុង​ការ​ដាំ​ណាស់ គឺ​មិន​ពិបាក​នៅ​ក្នុង​ការ​ថែទាំ​ដាក់​ជី ឬ​ក៏​បាញ់ថ្នាំ​ទេ គឺ​ត្រូវការ​ទឹកជា​ប្រចាំ​តែ​ប៉ុណ្ណោះ ។ ម្យ៉ាងវិញទៀត​ដំណាំ​ម៉ាក់​ប្រាំង​វិញ ចំពោះ​ការ​ដាំ​ដុះ គឺ​មាន​រយៈពេល​7​ទៅ​8​ឆ្នាំ ទើប​ទទួល​បាន​ផល​មក​វិញ​។

ប្រភព​ដដែល​បន្ត​ថា ក្រោយ​ពី​ទទួលផល​ហើយ ដំណាំ​នេះ​នឹង​ផ្ដល់​ផល​ជា​រៀង​រហូត ហើយ​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ចំពោះ​តម្លៃ​ទីផ្សារ នៅ​ក្នុង​ការ​លក់​ជូន​ទៅ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ នៅ​ក្នុង​រដូវ​ទទួលផល​ផ្លែ​ម៉ាក់​ប្រាំង​នេះ គឺ​មាន​ភាព​ខុស​ប្លែក​គ្នា​ជាង​ឆ្នាំ​កន្លង​ទៅ​។ ហើយ​ឆ្នាំ​កន្លង​ទៅ​តម្លៃ​ផ្លែ​ម៉ាក់​ប្រាំង​ក្នុង​មួយ​គីឡូក្រាម គឺ​មាន​តម្លៃ 15000 រៀល ប៉ុន្តែ​សម្រាប់​ឆ្នាំ​2020 នេះ តម្លៃ​ផ្លែ​ម៉ាក់​ប្រាំង គឺ​មាន​តម្លៃ​2​ម៉ឺន ទៅ​2​ម៉ឺន​5​ពាន់​រៀល ក្នុង​1​គីឡូក្រាម​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ផ្លែ​ម៉ាក់​ប្រាំង​នេះ ជា​ដំណាំ​ដែល​គ្មាន​ដាក់​ជីគីមី ដោយ​ប្រើ​ជីធម្មជាតិ​សុទ្ធសាធ​តែ​ម្ដង ។

ចំណែក​ប្រជា​កសិករ​ដែល​ជា​អ្នក​បង្កបង្កើន​ដំណាំ​ហូប​ផ្លែ​ម៉ាក់​ប្រាំង​នេះ លោក​បាន​អំពាវនាវ​ដល់​ប្រជាជន​ខ្មែរ​ទូទៅ សូម​ឱ្យ​មានការ​គាំទ្រ​អំពី​ផលដំណាំ​ខ្មែរ​យើង​ផង​។ ដោយ ៖ សំបូរ​ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ