ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះ​ជា​មូលហេតុ​ ដែល​ខ្មែរ​ម្នាក់​នៅ​សៀមរាប យូរ​ជា​សះស្បើយពីជំងឺ​កូ​វី​ដ​១៩

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ខ្មែរ​​ម្នាក់អាយុ​៣៨​ឆ្នាំ ដែល​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ពី​បុរស​ជនជាតិ​ជប៉ុន កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប​នោះ រហូត​មក​ដល់​ថ្ងៃ​ទី​២៥ ខែមីនា​នេះ មិន​ទាន់​ជា​សះស្បើយ​នៅឡើយ​ទេ ។…

រាជធានី​ភ្នំពេញ ៖ បុរស​ខ្មែរ​​ម្នាក់អាយុ​៣៨​ឆ្នាំ ដែល​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ពី​បុរស​ជនជាតិ​ជប៉ុន កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប​នោះ រហូត​មក​ដល់​ថ្ងៃ​ទី​២៥ ខែមីនា​នេះ មិន​ទាន់​ជា​សះស្បើយ​នៅឡើយ​ទេ ។

មូលហេតុ នៃ​ការ​បន្ត​មាន​វីរុស​កូ​វី​ដ​១៩ គឺ​ដោយសារ​បុរស​រូប​នោះ មាន​ជំងឺ​រលាក​ថ្លើម ប្រចាំ​កាយ​ផង​ដែរ ។

សូម​រម្លឹក​ថា កាលពី​រសៀល​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០២០​នេះ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប បាន​អះអាង​ថា បុរស​ជនជាតិ​ខ្មែរ​ម្នាក់ ដែល​បាន​ឆ្លង​មេរោគ​ពី​បុរស​ជនជាតិ​ជប៉ុន​កន្លង​ទៅ ឥឡូវនេះ ត្រូវ​បាន​ធ្វើតេស្ត ចំនួន៧​ដង​ហើយ ជា​លទ្ធផល​បង្ហាញ​ថា មាន​ផ្ទុក​វីរុស ដដែល ប៉ុន្តែ​មាន​តិច​ទេ ។

លោក​វេជ្ជបណ្ឌិត ក្រុស សា​រ៉ាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប សង្ឃឹមថា នឹង​អវិជ្ជមាន​នៅ​ក្នុង​ពេល​ដ៏​ឆាប់​ៗ​ខាង​មុខ​នេះ ។ ខ្មែរ​ម្នាក់​ដែល​ឆ្លងCOVID-19​ពី​បុរស​ជប៉ុន ពិនិត្យ​៧​ដង វិជ្ជមាន ដដែល ប៉ុន្តែ​មេរោគ​មាន​តិច

គិត​ត្រឹម​យប់​ថ្ងៃ​ទី​២៤ ខែមីនា​នេះ កម្ពុជា​រក​ឃើញ​អ្នក​កើត​ជំងឺ​កូ​វី​ដ​១៩ សរុប​ចំនួន ៩១​នាក់​ហើយ​។ ក្នុង​នោះ មាន​អ្នកជា​សះស្បើយ ៦​នាក់ ជា​បុរស​ជនជាតិ​ខ្មែរ ៤​នាក់ នៅ​ខេត្ត​ត្បូងឃ្មុំ និង​ខេត្តបាត់ដំបង ព្រមទាំង​បុរស​ចិន​ម្នាក់ និង​ស្ត្រី​អង់គ្លេស​ម្នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ