ប្រជុំ​បន្ទាន់​៦ ចំណុច​របស់​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍


រាជធានី​ភ្នំពេញ ៖ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ គឺ លោក​ឧត្ដម នាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ ផែនការ​សកម្មភាព របស់​នាយកដ្ឋាន​ជនបរទេស​មិនមែន​អន្តោ​ប្រវេ​សន្ត និង​បច្ចេកវិទ្យា​នៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែមីនា​នេះ ។ នេះ​បើ​យោង​តាម​ផេ​ក អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ។

ក្នុង​អង្គប្រជុំ​នេះ​ក៏​បាន​លើក​ឡើង​នូវ​បញ្ហា​សំខាន់​ៗ មួយ​ចំនួន មាន​ដូច​ជា ៖
១. ពង្រឹង​ការ​គ្រប់គ្រង​ច្រក​ទ្វារ​គ្រប់​ប្រភេទ និង​បំផុស​ការ​ចូលរួម​សហការ​ពី​សាធារណជន និង​សមត្ថកិច្ច​ពាក់ព័ន្ធ ក្នុង​ការ​បង្ការ ទប់ស្កាត់ បទ​លើ្ម​ស​ឆ្លង​ដែន​ខុសច្បាប់ ។

២. លើកកម្ពស់​ការ​គ្រប់គ្រង និង​ការ​ផ្តល់​សេវា​ទិដ្ឋាការ​គ្រប់​ប្រភេទ សំដៅ​បម្រើ​តាម​សំណូមពរ នយោបាយ​បើកចំហរ​ជើងមេឃ ការងារ​អន្តោប្រវេសន៍ និង​ការងារ​សន្តិសុខ ។

៣. អភិវឌ្ឍ​ប្រព័ន្ធ​ព័ត៌មានវិទ្យា ដើម្បី​ឆ្លើយ​តប​បាន​នូវ​សំណូមពរ​ជំនាញ​អន្តោប្រវេសន៍ ។
៤. កែ​លម្អ​រចនាសម្ព័ន្ធ​ប្រព័ន្ធ​គ្រប់គ្រង អភិវឌ្ឍ​ធនធានមនុស្ស និង​សមភាព​យេ​ន​ឌ័​រ ស្រប​តាម​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល ។
៥. អភិវឌ្ឍ​ហេ​ដ្ឋ​រចនាសម្ព័ន្ធ បំពាក់​មធ្យោបាយ សម្ភារ បច្ចេកទេស ឲ្យ​បាន​សម​ស្រប​។
៦. លើកកម្ពស់​ប្រសិទ្ធភាព ការ​អនុវត្ត​ថវិកា ស្រប​តាម​កំណែទម្រង់​ហិរញ្ញវត្ថុ សាធារណៈ លើ​ការងារ​អន្តោប្រវេសន៍​៕

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ