ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

YouTube នឹង​ទម្លាក់​គុណភាព​វី​ដេ​អូ​រយៈពេល​មួយ​ខែ ព្រោះតែ​កូ​វី​ដ​១៩

4 ឆ្នាំ មុន

YouTube នឹង​កាត់​បន្ថយ​គុណភាព​នៃ​វី​ដេ​អូ​ជុំវិញ​ពិភពលោក ចាប់ពី​ថ្ងៃ​អង្គា​រ៍​នេះ ដែល​ជា​កិច្ច​ខិតខំ​ប្រឹងប្រែង​ដោយ​គេហទំព័រ​វី​ដេ​អូ​ដែល​ពេញ​និយម​បំផុត​របស់​ពិភពលោក ដើម្បី​សម្រួល​ចរាចរណ៍​អ៊ី​ន​ធើ​រ​ណេ​ត ក្នុង​កំឡុង​ពេល​មានការ​ផ្ទុះ​ឡើង​នៃ​វីរុស​នេះ​។ ក្រុមហ៊ុន​បាន​និយាយ​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ អ្នក​មើល​នឹង​ឃើញ​វី​ដេ​អូ YouTube…

YouTube នឹង​កាត់​បន្ថយ​គុណភាព​នៃ​វី​ដេ​អូ​ជុំវិញ​ពិភពលោក ចាប់ពី​ថ្ងៃ​អង្គា​រ៍​នេះ ដែល​ជា​កិច្ច​ខិតខំ​ប្រឹងប្រែង​ដោយ​គេហទំព័រ​វី​ដេ​អូ​ដែល​ពេញ​និយម​បំផុត​របស់​ពិភពលោក ដើម្បី​សម្រួល​ចរាចរណ៍​អ៊ី​ន​ធើ​រ​ណេ​ត ក្នុង​កំឡុង​ពេល​មានការ​ផ្ទុះ​ឡើង​នៃ​វីរុស​នេះ​។

ក្រុមហ៊ុន​បាន​និយាយ​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ អ្នក​មើល​នឹង​ឃើញ​វី​ដេ​អូ YouTube ក្នុង​កម្រិតស្តង់ដា​កំណត់​មួយ​។ អ្នក​ប្រើប្រាស់​នៅ​តែ​អាច​មើល​វី​ដេ​អូ​ក្នុង​កម្រិត​គុណភាព​ខ្ពស់​ទៅ​តាម​ចិត្ត តែ​គេ​ត្រូវ​ទៅ​កំណត់​ដោយ​ខ្លួនឯង​។

គេហទំព័រ YouTube ដែល​ជា​ផ្នែក​មួយ​នៃ Google របស់ Alphabet Inc កំពុង​ពង្រីក​គោលនយោបាយ ដែល​ខ្លួន​បាន​ដាក់​ចេញ​រួច​ហើយ​នៅ ដើម្បី​កាត់​បន្ថយ​ការ​ប្រើប្រាស់​កម្រិត​បញ្ជូន​របស់​ពួក​គេ​។ ការ​ប្រើប្រាស់​សេវាកម្ម Stream បាន​កើនឡើង​ក្នុង​ប៉ុន្មាន​ស​ប្តា​ហ៍​ថ្មី​ៗ​នេះ នៅ​ពេល​ដែល​មនុស្ស​រាប់រយ​លាន​នាក់​ស្នាក់​នៅផ្ទះ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​វីរុស​។ ក្រុមហ៊ុន​បាន​និយាយ​ថា ខណៈ​ពេល​ដែល​ការ​បើក​មើល YouTube បាន​កើនឡើង​ខ្ពស់​ជា​ប្រវត្តិសាស្ត្រ​នៅ​ពេល​ល្ងាច នៅ​ពេល​មនុស្ស​ឈប់​សម្រាក​ការងារ ឥឡូវនេះ​ការ​ប្រើប្រាស់​កាន់តែ​មាន​ស្ថេ​រ​ភាព​ពេញ​មួយ​ថ្ងៃ​។

YouTube បាន​កំណត់​កម្រិត​គុណភាព​វី​ដេ​អូ​រួច​ហើយ ដោយ​ផ្អែក​លើ​ភាព​ខ្លាំង​នៃ​ការ​ភ្ជាប់​អ៊ី​ន​ធើ​រ​ណេ​តរបស់​អ្នក​ប្រើប្រាស់​។ YouTube មិន​ជឿ​ថា ពិភពលោក​នឹង​អស់​ល្បឿន​អ៊ី​ន​ធើ​រ​ណេ​ត​ទេ ប៉ុន្តែ​នឹង​ចាត់វិធានការ​ដើម្បី​ការពារ​ក្តី​កង្វល់ ដែល​កំពុង​កើនឡើង​នៅ​ថ្នាក់​រដ្ឋាភិបាល​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ thestar (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ