ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ អំពាវនាវ​ឲ្យ​បណ្តា​ខេត្ត​តាម​ព្រំដែន​ត្រូវ​មើល​ពលករ​ខ្មែរ​ដែល​វិល​ត្រឡប់​ពី​ប្រទេស​ថៃ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន បាន​អំពាវនាវ សូម​ឲ្យ​បណ្តា​ខេត្ត​នានា​តាម​ព្រំដែន​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ទទួលខុសត្រូវ​ចំពោះ​ពលករ​ខ្មែរ ដែល​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ…

រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន បាន​អំពាវនាវ សូម​ឲ្យ​បណ្តា​ខេត្ត​នានា​តាម​ព្រំដែន​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ទទួលខុសត្រូវ​ចំពោះ​ពលករ​ខ្មែរ ដែល​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ ។ នេះ​បើ​យោង​តាម ទូរទស្សន៍​ជាតិ​កម្ពុជា ចេញផ្សាយ​មុន​នេះ ។

សម្តេច​តេ​ជោ ក៏​បាន​ប្រកាស​ថា សម្តេច​អោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បញ្ចេញ​ថវិកា​ដល់​បណ្តា​ខេត្ត ដើម្បី​ចំណាយ​លើ​ការ​ប្រយុទ្ធ​ជំងឺ​កូ​វី​ដ -១៩ ។

សម្តេច​តេ​ជោ បាន​បញ្ជាក់​ទៀត​ថា មក​ដល់​បច្ចុប្បន្ន​នេះ​កម្ពុជា យើង​មាន​គ្រូពេទ្យ​ស៊ី​វី​ល​របស់​រដ្ឋ ពេទ្យ​យោធា ពេទ្យ​នគរបាល និង គ្រូពេទ្យ​ស្ម​គ្រ​ចិត្ត​ចំនួន​៤២២​នាក់ ហើយ​លទ្ធភាព​មាន​គ្រូពេទ្យ​ស្ម​គ្រ​ចិត្តនឹង​មាន​ជា​បន្ត​ទៀត ៕