ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាព​ស្ងាត់ជ្រងំ កាន់តែ​ស្ងាត់​បន្តិច​ម្ដង​ៗ​នៅ​ខេត្តកោះកុង (​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ភាព​ស្ងាត់ជ្រងំ បើ​គិត​ត្រឹម​ថ្ងៃ​ទី​25 ខែមីនា ឆ្នាំ​2020 នេះ គេ​បាន​សង្កេត​ឃើញ​ថា ភាព​ស្ងប់ស្ងាត់​នៅ​ក្នុង​ទឹកដី​ខេត្តកោះកុង…

ខេត្តកោះកុង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ភាព​ស្ងាត់ជ្រងំ បើ​គិត​ត្រឹម​ថ្ងៃ​ទី​25 ខែមីនា ឆ្នាំ​2020 នេះ គេ​បាន​សង្កេត​ឃើញ​ថា ភាព​ស្ងប់ស្ងាត់​នៅ​ក្នុង​ទឹកដី​ខេត្តកោះកុង នៅ​តាម​ទីផ្សារ ក៏​ដូច​ជា​នៅ​តាម​អាហារ​ដ្ឋា​ន​ផ្សេង​ៗ​កាន់តែ​មាន​សភាព​ស្ងាត់​ទៅ​ស្ងាត់​ទៅ​បន្តិច​ម្ដង​បន្តិច​ម្ដង​ទៅ​ហើយ ដោយសារ​ពលរដ្ឋ​ទូទៅ​ខេត្ត​មានការ​ភ័យ​ខ្លាច​ពី​ការ​រីក​រាលដាល និង​ឆ្លង​ពី​ជំងឺ COVID-19 នេះ ។

នា​ពេល​បច្ចុប្បន្ន​នេះ គេ​សង្កេត​ឃើញ​នៅ​តាម​អាហារ​ដ្ឋា​ន​ផ្សេង​ៗ ក្នុង​ទឹកដី​នៃ​ខេត្ត កោះកុង ស្ទើរតែ​គ្រប់​ទីកន្លែង គឺ​មាន​សភាព​ស្ងប់ស្ងាត់​ជាង​ធម្មតា បន្ទាប់​ពី​ការ​រីក​រាលដាល​នៃ​ជំងឺ COVID-19 ដែល​កំពុង​តែ​មាន​អត្រា​ការ​កើនឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

ចំពោះ​ភាព​ស្ងប់ស្ងាត់​នេះ គេ​បាន​សង្កេត​ឃើញ​នៅ​តាម​ទីផ្សារ​នានា​ក្នុង​ទឹកដី​ខេត្តកោះកុង​ក៏​ដូច​ជា​តាម​អាហារ​ដ្ឋា​ន​ផ្សេង​ៗ​មាន​សភាព​ស្ងាត់ជ្រងំ ដោយ​ពុំ​មាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ចូល​ទៅ​បរិភោគ​តាម​អាហារ​ដ្ឋា​ន​នោះ​ឡើយ នេះ​ក៏​ដោយសារ​តែ​ពលរដ្ឋ​ទូទៅ​មានការ​ភ័យ​ខ្លាច និង​ព្រួយបារម្ភ​ពី​ជំងឺ​នេះ​ផង​ដែរ ។

យោង​តាម​ការ​រៀបរាប់​ពី​ម្ចាស់​អាហា​ដ្ឋា​ន​ដែល​មានឈ្មោះ​ពូ រុន បាន​លើក​ឡើង​ថា ក្នុង​រយៈពេល​ជិត​2​ស​ប្តា​ហ៍​កន្លង​មក​ហើយ ហាង​របស់​គាត់​មាន​សភាព​ស្ងាត់ លក់​ពុំ​សូវ​ដាច់​ដូច​ពី​មុន​ៗ​ទេ ម្យ៉ាង​វិញ​មុខទំនិញ​ដែល​គាត់​ទិញ​មក​សម្រាប់​ធ្វើ​ម្ហូបអាហា​លក់​ទាំងនោះ​មានការ​ឡើងថ្លៃ​ជាង​មុន ធ្វើ​ឱ្យ​គាត់​ខាតបង់​ពិបាក​ក្នុង​កា​រក​ប្រាក់​កម្រៃ ដើម្បី​ចិញ្ចឹម​ជីវ​ភា​ប​គ្រួសារ​៕ ដោយ ​សំបូរ​ (កែ​សម្រួលដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ