ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ ដំណាក់កាល​នេះ​ត្រូវ​ទប់ស្កាត់​កុំ​ឲ្យ​បាត់បង់​ជីវិត​ដូច​ប្រទេស​មួយ​ចំនួន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ដំណាក់កាល​នេះ​ត្រូវ​តែ​ធ្វើ​យ៉ាងណា​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​១៩ ដោយ​ធ្វើការ​ព្យាបាល​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​នេះ កុំ​ស្លាប់​មនុស្ស​ដូច​បណ្តា​ប្រទេស​មួយ​ចំនួន​ឲ្យ​សោះ ។…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ដំណាក់កាល​នេះ​ត្រូវ​តែ​ធ្វើ​យ៉ាងណា​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​១៩ ដោយ​ធ្វើការ​ព្យាបាល​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​នេះ កុំ​ស្លាប់​មនុស្ស​ដូច​បណ្តា​ប្រទេស​មួយ​ចំនួន​ឲ្យ​សោះ ។ ថ្លែង​ក្នុង​ជំនួប​សំណេះសំណាល​ជាមួយ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​នា​ព្រឹក ថ្ងៃ​ទី​២៥ ខែមីនា​នេះ នៅ​វិមាន​សន្តិភាព ។

សម្តេច​តេ​ជោ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ក្នុង​ដំណាក់កាល​នេះ យើង​ធ្វើការ​ទប់ស្កាត់​ធ្វើ​យ៉ាងណា​កុំ​ឲ្យ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ រីក​រាលដាល និង​ទុក​ឲ្យ​ស្លាប់​ដូច​ជា ប្រទេស​បារាំង អា​មេ​រិ​ក អី​តា​លី គឹ​ត្រូវធ្វើ​យ៉ាងណា​ធ្វើការ​ព្យាបាល​គាត់​ឲ្យ​ជា ។ សម្តេច​តេ​ជោ បាន​បន្ត​ថា ដំណាក់កាល​នេះ​យើង​ត្រូវ​ធ្វើការ​ការពារ​ឆ្លង​ពី​ខាងក្រៅ​ប្រទេស ព្រោះថា ជំងឺ​នេះ​គ្មាន​ការ​ឆ្លង​នៅ​ក្នុង​កន្លែង​នោះ​ទេ គឺ​សុទ្ធតែ​ជំងឺ​នាំ​ចូល​ទាំង​អស់កើត​លើ​ពលរដ្ឋ​កម្ពុជា ។

សម្តេច​បញ្ជាក់​ថា ៖«​ពេល​នេះ​យើង​ឆ្លង​៩៣​ករណី ប៉ុន្តែ​យើង​បានជា​៤​ករណី ដំណាក់កាល​នេះ គឺ​យើង​មាន​កិច្ច​៣​ត្រូវធ្វើ​ការពារ​ខាងក្រៅ​ត្រូវ​បន្ត​ការពា​រាលដាល​អ្នក​ឆ្លង ហើយ​ត្រូវ​ការពារ​កុំ​ឲ្យ​ឆ្លង​ទៅ​អ្នក​ដទៃ និង​ត្រូវ​ព្យាបាល​អ្នក​ដែល​ឆ្លង​នោះ គឺ​ត្រូវ​ព្យាបាល​ឲ្យ​ជា ធ្វើ​ម៉េច​កុំ​ស្លាប់​ដូច​អា​មេ​រិ​ក អី​តា​លី អេ​ស្បា​ញ បារាំង​អី​ញ្ចឹ​ង​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ